ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សេផានា 2

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរប្រមូលផ្តុំគ្នា និងប្រជុំប្រជាជាតិដែលមិនមានភាពអៀនខ្មាស
2មុនពេលដែលថ្ងៃនៃព្រះជាម្ចាស់ដាក់ទោសមនុស្សគ្រប់គ្នា នឹងត្រូវខ្ចាត់ខ្ចាយដូចជាអង្កាមហោះតាមខ្យល់ មុនពេលព្រះអម្ចាស់ព្រះពិរោធមកលើអ្នករាល់គ្នា។
3ស្វែងរកព្រះអម្ចាស់ដោយបន្ទាប់ខ្លួន ចំពោះអ្នកដែលស្តាប់បង្គាប់ការណែនាំរបស់ព្រះអម្ចាស់! ស្វែងរកសេចក្តីសុចរិត។ ស្វែងរកព្រះអម្ចាស់ដោយបន្ទាបខ្លួននោះ អ្នកនឹងទទួលបានការការពារនៅថ្ងៃដែលព្រះអម្ចាស់យាងមកដល់។
4តំបន់ហ្គាហ្សានឹងត្រូវបោះបង់ចោល និងក្រុងអាស្កាឡូននឹងត្រូវបំផ្លិចបំផ្លាញ។ ពួកគេនឹងទៅក្រៅអាសដូឌនៅពេលល្ងាច ហើយក្រុងអេក្រូននឹងត្រូវដកចេញ! ប្រជាជនកេរេរស់នៅឆ្មេរខ្សាច់នឹងត្រូវវេទនា!
5ព្រះអម្ចាស់មានព្រះបន្ទូលប្រឆាំងនឹងអ្នកកាណាននៃទឹកដីភីលីស្ទីន។ យើងនៅតែកំទេចប្រជាជាតិរបស់អ្នកមិនឲ្យនៅសល់ទៀតទេ។
6ដូច្នេះតាមឆ្នេរសមុទ្រនឹងក្លាយទៅជាវាលស្មៅ សម្រាប់អ្នកគង្វាល និងសម្រាប់សត្វចៀម។
7តាមតំបន់ច្រាំងសមុទ្រនឹងក្លាយជាសំណល់ផ្ទះនៃទឹកដីយូដា ជាអ្នកគង្វាលឃ្វាលហ្វូងសត្វរបស់ពួកគេនៅទីនោះ។ ប្រជាជនរបស់ពួកគេនឹងសម្រាកក្នុងផ្ទះរបស់អាសកាឡូននៅពេលល្ងាច ដ្បិតព្រះអម្ចាស់ជាព្រះរបស់ពួកគេនឹងមើលថែទាំ ហើយស្តារពួកគេឡើងវិញ។
8យើងបានឮពាក្យចំអកមើលងាយដល់ម៉ូអាប់ និងការត្មិះតិះដៀលនៃពួកអាំម៉ូន នៅពេលដែលពួកគេចំអកមកប្រជាជនរបស់យើង និងការរំលោភបំពានព្រំដែនរបស់ពួកគេ។
9ហេតុនេះហើយ ព្រះអម្ចាស់ដែលមានព្រះជន្មរស់ យើងនឹងប្រកាសក្នុងនាមព្រះអម្ចាស់ជាព្រះនៃអុីស្រាអែល ហើយម៉ូអាប់នឹងក្លាយដូចជាសូដុម ហើយនិងប្រជាជនអាំម៉ូនក៏ដូចជាក្រុងកូម៉ូរ៉ា ទៅជាទីកន្លែងនៃដើមកន្ទេចអាល និងរណ្តៅអំបិល ជាវាលខ្សាច់ជារៀងរហូត។ ប៉ុន្តែប្រជាជនដែលនៅសល់ពួកគេនឹងយកជ័យភ័ណ្ឌ ហើយទុកជាការរំលឹកនៃប្រជាជាតិរបស់យើង នឹងកាន់កាប់លើពួកគេ។
10ហេតុការណ៍នេះនឹងកើតឡើងលើទឹកដីម៉ូអាប់ និងអាំម៉ូនដោយព្រោះតែការក្រអឺតក្រទមរបស់ពួកគេ ចាប់តាំងពីពួកគេចំអកឡកឡើយ និងសើចចំអកប្រជាជនរបស់ព្រះអម្ចាស់ជានៃពិភពទាំងមូល។
11ពួកគេនឹងភ័យខ្លាចចំពោះព្រះអម្ចាស់ នឹងធ្វើឲ្យព្រះទាំងអស់លើផែនដីសាបសូន្យ។ គ្រប់គ្នានឹងក្រាបថ្វាយបង្គំព្រះអម្ចាស់ គ្រប់គ្នាដែលមកពីតាមឆ្មេរ​​ និងគ្រប់ទីកន្លែង។
12អ្នកដែលជាជនជាតិអេត្យូពីនឹងទំលាក់ដោយដាវរបស់យើង
13ហើយព្រះហស្តរបស់ព្រះអម្ចាស់នឹងវាយប្រហារ ហើយបំផ្លាញលើស្រុកអាស្ស៊ីរី ដូច្នេះក្រុងនីនីវេនឹងត្រូវបោះបង់ចោលហើយបំផ្លិចបំផ្លាញឲ្យរីងស្ងួតដូចខ្សាច់។
14ហ្វូងសត្វនឹងសម្រាក់នៅទីនោះទាំងសត្វគ្រប់ប្រភេទ ទាំងស្មោញ និងខ្វែកនឹងទំលើក្បាសសរ។ សម្លេងបានច្រៀងឡើងតាមបង្អួចហើយគ្រប់ទាំងទ្វារផ្ទះបាក់បែក ដើមតាត្រៅដែលឆ្លាក់ហើយធ្នឹមនឹងត្រូវជ្រុះអស់។
15នេះជាទីក្រុងដែលរស់នៅដោយសប្បាយដោយគ្មានភាពភ័យខ្លាច​ នេះជាពាក្យដែលនិយាយពីក្នុងចិត្ត​ «មានតែយើងហើយគ្មានអ្វីស្មើនិងយើងទេ»។ ទីក្រុងនោះក្លាយជាទីកន្លែងរន្ធត់ ជាកន្លែងជម្រកសត្វព្រៃសម្រាក។ គ្រប់មនុស្សទាំងអស់នឹងឆ្លងកាត់ទីនេះ សត្វទាំងនោះនឹងហួចចំអក ហើយអង្រន់ដៃ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។