ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សេផានា 1

Read Scripture freely. Divine Threads study for this chapter is coming later.

1នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅកាន់លោកសេផានាដែលជាកូនប្រុសរបស់គូស៊ីជាចៅរបស់លោកកេដាលាជាកូនរបស់លោកអាម៉ារា និងជាកូនរបស់លោកហេសេគា ក្នុងសម័យកាលរបស់លោកយ៉ូសៀសជាកូនប្រុសរបស់អម៉ូនជាស្តេចនៃស្រុកយូដា។
2«យើងនឹងបំផាញអ្វីៗទាំងអស់ ចេញពីផ្ទៃនៃផែនដី នេះជាសេចក្តីប្រកាសរបស់ព្រះអម្ចាស់។
3យើងនឹងបំផ្លាញមនុស្សសត្វ យើងនឹងបំផ្លាញសត្វស្លាបលើមេឃ ត្រីនៅក្នុងសមុទ្រ យើងនឹងកំទេចមនុស្សអាក្រក់។ ដ្បិត យើងនឹងដកមនុស្សពីផែនដី នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4យើងនឹងប្រហាទឹកដីយូដាដោយដៃយើង និងប្រជាជនទាំងអស់នៃក្រុងយេរូសាឡឹម។ យើងនឹងបំផ្លាញសំណល់នៃព្រះបាលចេញពីទីកន្លែងនេះ និងមនុស្សដែលថ្វាយបង្គំបូជាចារ្យ
5ហើយអស់អ្នកដែលនៅលើផ្ទះថ្វាយបង្គំព្រះអាទិត្យ និងមនុស្សដែលថ្វាយបង្គំ ព្រមទាំងស្បថទៅកាន់ព្រះអម្ចាស់ប៉ុន្តែក៏បានស្បថចំពោះស្តេចរបស់ពួកគេ។
6យើងនឹងបំផ្លាញអស់អ្នកដែលងាកចេញឆ្ងាយពីការដើរតាមព្រះអម្ចាស់ និងអស់អ្នកដែលស្វែងរកព្រះអម្ចាស់ តែមិនបានធ្វើតាមការណែនាំរបស់ព្រះជាម្ចាស់»។
7ចូរស្ងៀមនៅចំពោះព្រះអម្ចាស់! នៅថ្ងៃដែលព្រះអម្ចាស់យាងមក ព្រះអម្ចាស់បានរៀបចំថ្វាយយញ្ញបូជា ហើយបានញែកភ្ញៀវរបស់ព្រះអង្គដោយឡែក។
8«នៅថ្ងៃថ្វាយយញ្ញបូជារបស់ព្រះអម្ចាស់ យើងនិងដាក់ទោសមេដឹកនាំនិងកូនៗរបស់ស្តេច និងគ្រប់គ្នាដែលពាក់សំលៀកបំពាក់ជនជាតិដទៃ។
9នៅថ្ងៃនោះយើងនឹងដាក់ទោសអស់អ្នកដែលលោតរំលងទ្វារ និងអស់អ្នកដែលបំពេញផ្ទះចៅហ្វាយរបស់ពួកគេដោយអំពើហឹង្សានឹងការបោកប្រាស។
10នេះគឺសេចក្តីប្រកាសរបស់ព្រះអម្ចាស់នៅថ្ងៃនោះនឹងមកដល់​ អ្នកដែលមានសេចក្តីទុក្ខព្រួយនឹងចេញមកពីមាត់ទ្វារត្រី និងទ្រហោយំចេញមកពីស្រុកទីពីរ និងសម្លេងទោកសោកចេញពីភ្នំ។
11សម្រែកទ្រហោយំរបស់ប្រជាជនដែលរស់នៅស្រុកម៉ាកថេស​ ដែលជាអ្នកជំនួញទាំងអស់នឹងបំផ្លាញ អ្នកដែលទារប្រាក់នឹងត្រូវកាត់ចេញ។
12​នៅ​គ្រា​នោះ យើង​នឹង​កាន់​ចន្លុះ រុក‌រក​អស់​អ្នក​ដែល​យើង​ត្រូវ​ដាក់​ទោស នៅ​ក្រុង​យេរូ‌សាឡឹម អ្នក​ទាំង​នោះ​សម្ងំ ហើយ​គិត​ថា ព្រះ‌អម្ចាស់ មិន​អាច​ធ្វើ​អាក្រក់ ឬ​ល្អ​បាន​ទេ។
13ទ្រព្យសម្បត្តិរបស់ពួកគេនឹងត្រូវគេប្លន់ ហើយផ្ទះរបស់ពួកគេនឹងត្រូវបំផ្លិចបំផ្លាញ! ពួកគេនឹងសង់ផ្ទះប៉ុន្តែមិនអាចនៅបាន ហើយគេនឹងធ្វើចម្ការទំពាំងបាយជូរ តែមិនបានផឹកស្រាចេញពីផលទំពាំងបាយជូរបានដែរ។
14នៅថ្ងៃដ៏អស្ចារ្យរបស់ព្រះអម្ចាស់ជិតមកដល់ហើយ និងមកដល់ក្នុងពេលឆាប់ៗ! សម្លេងនៃថ្ងៃព្រះអម្ចាស់នឹងមានអ្នកចម្បាំងស្រែកយំយ៉ាងខ្លោចផ្សា!
15ថ្ងៃនោះ ជាថ្ងៃនៃកំហឹង ជាថ្ងៃនៃទុក្ខព្រួយ និងវេទនា ថ្ងៃមួយនៃព្យុះសង្ឃរានិងការបំផ្លិចបំផ្លាញ ថ្ងៃនៃយប់ខ្មៅងងឹត ជាថ្ងៃដែលមានពពកក្រាស់ខ្មៅ។
16ជាថ្ងៃនៃសម្លេងត្រែ និងសម្រែកសឹកសង្គ្រាមច្បាំងនឹងក្រុងដែលមានកំផែងការពារទីក្រុង និងប៉មខ្ពស់ៗ។
17យើងនឹងនាំយកសេចក្តីទុក្ខព្រួយមកដាក់លើមនុស្សជាតិ ដូច្នេះពួកគេនឹងដើរដូចមនុស្សខ្វាក់ចាប់តាំងពីពួកគេប្រព្រឹត្តអំពើបាបទាស់ប្រឆាំងនឹងព្រះអម្ចាស់។ ឈាមរបស់ពួកគេនឹងត្រូវចាក់បង្ហូរដូចជាធូលីដីហើយផ្នែកខាងក្នុងដូចជាលាមក។​
18ទាំងប្រាក់ ឬមាសមិនអាចជួយពួកគេរួចពីកំហឹងរបស់ព្រះអម្ចាស់បានទេ។ ដោយភ្លើងប្រចណ្ឌរបស់ព្រះអម្ចាស់ ផែនដីទាំងមូលនឹងត្រូវឆេះ ទ្រង់នឹងបញ្ចប់សេចក្តីអាក្រក់របស់ប្រជាជនដែលរស់នៅលើផែនដី»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។