ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សេផានា 3

Read Scripture freely. Divine Threads study for this chapter is coming later.

1វេទនាដល់អ្នកដែលប៉ះបោរក្នុងទីក្រុង! អំពើហិង្សាក្នុងទីក្រុងមានកាន់តែស្មោកគ្រោក។
2ពួកគេនេះមិនបានស្តាប់សម្លេងរបស់ព្រះអម្ចាស់ ឬការទទួលយកការកែតម្រូវពីព្រះអម្ចាស់។ ពួកគេមិនបានទុកចិត្តព្រះអម្ចាស់ ហើយមិនអាចចូលជិតព្រះអម្ចាស់បានឡើយ។
3ក្រុមមេដឹកនាំកណ្តាលក្រុង នាំគ្នាគ្រហឹមដូចសត្វសិង្ហ។ ពួកចៅក្រមដូចជាសត្វចចកដែលចេញនៅពេលល្ងាចស៊ីរហូតដល់ព្រឹកឡើង។
4ពួកព្យាការីគេព្រហើន ហើយជាមនុស្សក្បត់។ ពួកបូជាចារ្យនាំគ្នាប្រមាថអ្វីៗដែលបរិសុទ្ធ ហើយប្រព្រឹត្តក្បត់នឹងច្បាប់។
5ព្រះអម្ចាស់គឺនៅកណ្តាលហើយព្រះអង្គសុចរិត។ ព្រះអង្គមិនបានធ្វើអ្វីខុសឡើយ។ នៅរាល់ពេលព្រឹកទ្រង់បង្ហាញសេចក្តីយុត្តិធម៍! គ្មានអ្វីដែលអាចលាក់កំបាំងក្នុងពន្លឺ តែមនុស្សទុច្ចរិតមិនចេះខ្មាស់ឡើយ។
6យើងបានកំទេចជនជាតិនេះ បន្ទាយរបស់ពួកគេត្រូវបានបាក់បែក។ ហើយយើងធ្វើឲ្យផ្លូវរបស់ពួកគេខូតខាត ដូច្នេះគ្មាននរណាម្នាក់អាចដើរកាត់ទីនោះឡើយ។ ទីក្រុងរបស់ពួកគេត្រូវបានខ្ទេចខ្ទី ដូច្នេះគ្មានមនុស្សណាស្នាក់អាស្រ័យបានឡើយ។
7ព្រះអម្ចាស់មានព្រះបន្ទូលថា «ប្រាកដណាស់អ្នកនឹងភ័យខ្លាចយើង។ ការទទួលយកការកែតម្រូវមិនត្រូវកាត់ចេញពីផ្ទះរបស់អ្នក ដោយយើងជាអ្នករៀបចំគំរោងការណ៍ទាំងអស់»។ ប៉ុន្តែពួកគេចា​ប់ផ្តើមប្រព្រឹត្តអំពើពុករលួយរៀងរាល់ព្រឹក។
8ហេតុនេះហើយ បានជាព្រះអម្ចាស់មានសេចក្តីប្រកាសថា ចូររងចាំរហូតដល់ថ្ងៃដែលព្រះអម្ចាស់លើកអ្នកដែលជាជនរងគ្រោះឡើង។ ការសម្រេចចិត្តរបស់យើងនឹងប្រមូលផ្តុំជនជាតិក្នុងនគរនេះ ហើយជាសេចក្តីក្រោធរបស់យើងទៅលើពួកគេ ជាសេចក្តីក្រោធដ៏សាហាវ ដូច្នេះគ្រប់ទាំងផែនដីនឹងត្រូវលេបត្របាក់ដោយភ្លើងនៃកំហឹងរបស់យើង។
9ប៉ុន្តែនៅពេលនោះយើងនឹងឲ្យប្រជាជនមានបបូរមាត់ស្អាត យើងនឹងហៅពួកគេក្នុងព្រះនាមព្រះអម្ចាស់ជាអ្នកបម្រើ យើងឈរដោយប្រកៀកស្មាគ្នាទៅវិញទៅមក។​
10អ្នកដែលថ្វាយបង្គំយើងនឹងត្រូវទៅឆ្ងាយនៅនាយទន្លេទឹកដីអេត្យូពី និងនាំយកដង្វាយមកកាន់យើង។
11នៅថ្ងៃនោះអ្នកនឹងលែងខ្មាស់ព្រោះអំពើរបស់អ្នកដែលបានប្តេជា្ញចិត្តទាស់ប្រឆាំងនឹងយើងចាប់តាំងពីនោះមកយើងនឹងដកចេញពីក្នុងចំណោមអ្នកដែលក្រអឺតក្រទម ដូច្នេះអ្នកក៏លែងវាយឬកខ្ពស់នៅលើភ្នំដ៏បរិសុទ្ធរបស់យើងទៀតដែរ។
12ប៉ុន្តែយើងនឹងចាកចេញទៅយឺតៗ ចេញពីប្រជាជនក្រីក្រហើយអ្នកនឹងបដិសេដនៅក្នុងព្រះនាមព្រះអម្ចាស់ដ៏ជាព្រះ។
13ប្រជាជនអុីស្រាអែលដែលនៅសេសសល់នឹងប្រព្រឹត្តអំពើអយុតិ្តធម៍ ឬការនិយាយកុហក ហើយពោលពាក្យបោកបញ្ជោតនៅក្នុងមាត់ដែរ ដូច្នេះពួកគេនឹងដេកចុះដូចសត្វ ហើយគ្មាននរណាម្នាក់ធ្វើឲ្យពួកគេភ័យខ្លាចឡើយ»។
14ក្រុងស៊ីយ៉ូនបន្លឺសម្លេងឡើង! អុីស្រាអែលចូរស្រែកឡើង។ ចូរមានអំណរ ចូរអរសប្បាយដោយអស់ពីដួងចិត្តរបស់អ្នក កូនចៅនៃក្រុងយេរូសាឡឹមអើយ។
15ព្រះអម្ចាស់ទ្រង់បានដកការផ្តន្ទាទោសហើយ ទ្រង់បង្វែខ្មាំងសត្រូវរបស់អ្នកចេញ! ព្រះអម្ចាស់គឺជាសេ្តចនៃរាស្រ្តអុីស្រាអែលទាំងអស់។ អ្នកនឹងមិនភ័យខ្លាចការអាក្រក់ទៀតឡើយ!
16នៅថ្ងៃនោះប្រជាជនទាំងអស់នឹងនិយាយទៅកាន់ក្រុងយេរូសាឡឺមថា «កុំឲ្យភ័យខ្លាចនឹងក្រុងស៊ីយ៉ូន។ កុំអនុញ្ញាតិឲ្យដៃរបស់អ្នកធ្លាក់ចុះឡើយ។
17ព្រះអម្ចាស់ជាព្រះក្នុងចំណោមអ្នករាល់គ្នា ជាព្រះអម្ចាស់ដ៏ខ្លាំងពូកែជាព្រះដែលជួយសង្រ្គោះអ្នក។ ព្រះអង្គ​ទ្រង់អបអរសាទរចំពោះអ្នកដោយអំណរ ហើយទ្រង់មានព្រះហប្ញទ័យស្រលាញ់ចំពោះអ្នកដោយស្ងៀមស្ងាត់។ ព្រះជាម្ចាស់មានអរសប្បាយចំពោះអ្នកហើយទ្រង់នឹងស្រែកដោយអំណរ
18នៅថ្ងៃនៃបុណ្យតែងតាំង។ យើងនឹងរំដោះអ្នកចេញពីគ្រោះមហន្តរាយ អ្នកនឹងមិនត្រូវអាម៉ាស់ទៀតឡើយ។
19មើល៍! យើងនឹងដោះស្រាយចំពោះអស់អ្នកដែលសង្កត់សង្កិនអ្នក។ នៅថ្ងៃនោះ យើងនឹងជួយសង្រ្គោះចៀម ហើយប្រមូលចៀមដែលវង្វេង។ យើងនឹងធ្វើឲ្យពួកគេទៅជាសរសេីរ ហើយនឹងបំផ្លាស់ភាពអាម៉ាស់របស់គេទៅជាមានកិត្តិនាមនៅលើផែនដីទាំងមូល។
20នៅថ្ងៃនោះយើងនឹងដឹកនាំអ្នក នៅថ្ងៃនោះយើងនឹងប្រមូលអ្នករាល់គ្នា។ យើងនឹងឲ្យគ្រប់ជនជាតិទាំងអស់នៃផែនដីគោរពសរសើរអ្នករាល់គ្នា នៅពេលដែលអ្នកឃើញការស្តាឡើងវិញរបស់យើង» នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។