1នេះគឺសេចក្ដីប្រកាសរបស់ព្រះអម្ចាស់ អំពីទឹកដីរបស់ហាត្រាក និងដាម៉ាស។ ដ្បិតព្រះនេត្ររបស់ព្រះអម្ចាស់គឺនៅលើមនុស្សទាំងអស់ ព្រមទាំងកុលសម្ព័នទាំងអស់របស់អុីស្រាអែលផង។
2សេចក្ដីប្រកាសនេះក៏និយាយអំពីក្រុងហាម៉ាត ដែលព្រំប្រទល់ជាប់ និងក្រុងដាម៉ាស ហើយក៏និយាយអំពីទីរ៉ុស និងស៊ីដូនទោះបីជាពួកគេមានប្រាជ្ញាយ៉ាងណាក៏ដោយ។
3ក្រុងទីរ៉ុសបានសង់កំពែងមួយដ៏រឹងមាំសម្រាប់ខ្លួន ហើយបានប្រមូលប្រាក់ច្រើនដូចជាធូលីដី និងមាសល្អៗជាច្រើនដូចជាភក់នៅតាមផ្លូវ។
4មើល៍! ព្រះជាម្ចាស់នឹងបំបែកពួកគេ ហើយបំផ្លាញកម្លាំងនៅលើសមុទ្រ ដូច្នេះហើយពួកគេនឹងលេបត្របាក់ដោយសារភ្លើងវិញ។
5ក្រុងអាស្កាឡូននឹងឃើញ ហើយនឹងភ័យខ្លាច! ក្រុងកាសានឹងញាប់ញ័រជាខ្លាំង! ក្រុងអេក្រូននឹងបាត់បងសេចក្ដីសង្ឃឹមអស់! សេ្ដចនឹងលែងមាននៅក្រុងកាសា ហើយក្រុងអាស្កាឡូននឹងលែងមានមនុស្សរស់នៅទៀតដែរ!
6ជនបរទេសជាច្រើននឹងធ្វើផ្ទះពួកគេនៅក្រុងអាស្តូឌ ហើយយើងនឹងយើងបំបាត់អំនួតរបស់ពួកគេពីភីលីស្ទីន។
7ដ្បិតយើងនឹងយកឈាមចេញពីមាត់របស់ពួកគេ និងដកអំពើដ៏អាក្រក់ចេញពីចន្លោះធ្មេញរបស់ពួកគេ។ នោះពួកគេនឹងក្លាយទៅជាមនុស្សសំណល់នៃព្រះជាម្ចាស់របស់យើង ដូចជាអំបូរយូដា ហើយក្រុងអេក្រូឌនឹងក្លាយទៅជាពួកក្រុងយេបូសដែរ។
8យើងនឹងបោះជំរុំទ័ពជុំវិញទឹកដីរបស់យើងដើម្បីទាស់និងសត្រូវ ដូច្នេះហើយគ្មាននរណាម្នាក់អាចដើរកាត់ឬត្រលបទៅវិញបានឡើយ ដ្បិតគ្មានការសង្កត់សង្កិនណានៅលើពួកគេទៀតឡើយ។ ដ្បិតយើងនឹងមើលថែរក្សាទឹកដីរបស់យើងដោយភ្នែករបស់យើងដោយផ្ទាល់!
9កូនស្រីនៃក្រុងស៊ីយ៉ូនអើយ ចូរស្រែកដោយអំណរជាខ្លាំង! ស្រែកជាមួយសុភមង្គល កូនស្រីនៃក្រុងយេរូសាឡឹមអើយ! មើល៍! សេ្ដចរបស់អ្នកគឺនឹងមកនៅជាមួយអ្នកហើយ ជាមួយសេចក្ដីសុចរិតនឹងមកសង្គ្រោះអ្នក។ ព្រះអង្គបន្ទាប់ខ្លួន ហើយព្រះអង្គគង់នៅលើខ្នងសត្វលា ខ្នងកូនលា។
10ហើយយើងនឹងដករទេះចេញពីស្រុកអេប្រាអ៊ីម ហើយដកសេះចេញពីក្រុងយេរូសាឡឹម និងធ្នូនឹងដកចេញពីចំបាំង ដ្បិតព្រះអង្គនឹងមានបន្ទូលពីក្តីសុខសាន្តចំពោោះប្រជាជាតិនានា អំណាចគ្រប់គ្រង់របស់ព្រះអង្គនឹងចាប់តាំងពីសមុទ្រម្ខាងទៅសមុទ្រម្ខាង ហើយពីទន្លេរហូតដល់ចុងផែនដី!
11ចំណែកអ្នកវិញ ដោយព្រោះយល់ដល់លោកហិតនៃសម្ពន្ធមេត្រីរបស់យើងចំពោះអ្នក យើងនឹងដោះលែងអ្នកទោសឲ្យមានសេរីភាពចេញពីរណ្ដៅដែលគ្មានទឹក។
12អ្នកទោសនៃសេចក្ដីសង្ឃឹមអើយ ចូរត្រលប់ទៅរកកំផេងដែលរឹងមាំវិញ! ថ្ងែនេះយើងប្រកាសថាយើងនឹងសង់អ្នកមួយជាពីរវិញ
13ដ្បិតយើងបានធ្វើឲ្យយូដាដូចជាធ្នូរបស់យើង។ យើងបានបំពេញព្រួញរបស់យើងជាមួយអ៊ីប្រាអ៊ីម។ ស៊ីយ៉ូនអើយ យើងបានតាស់តឿនកូនៗប្រុសរបស់អ្នក ប្រឆាំងនឹងជាមួយកូនៗប្រុសរបស់ជនជាតិក្រិក ដូចជាដាវរបស់អ្នកចំបាំង!
14ព្រះអម្ចាស់នឹងលេចមកពួកគេ ហើយគ្រាប់ព្រួញរបស់ព្រះអង្គនឹងបាញ់ចេញមកដូចជាផ្លេកបន្ទោរ! ដ្បិតព្រះជាម្ចាស់ដ៏ជាព្រះរបស់យើងនឹងផ្លុំត្រែ ហើយនឹងរុលទៅមុខក្នុងព្យុះចេញពីថេម៉ាន។
15ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារពួកគេ ហើយពួកគេនឹងលាបត្របាក់ពួកគេ និងយកឈ្នះថ្មនៃខ្សែដង្ហក់។ បន្ទាប់មក ពួកគេនឹងផឹក ហើយស្រែកដូចជាមនុស្សស្រវឹងស្រា ហើយពួកគេនឹងពេញដោយស្រាដូចជាចាន ដូចជាជ្រុងអាសនៈ។
16ដូច្នេះ ព្រះអម្ចាស់ជាព្រះជាម្ចាស់របស់ពួកគេនឹងសង្គ្រោះពួកគេនៅក្នុងថ្ងៃនោះ ពួកគេនឹងដូចជាហ្វូងចៀមនៃរាស្រ្តរបស់ព្រះអង្គ ពួកគេនឹងដូចជាគ្រឿងអលង្ការនៃមកុដមួយបំពាក់លើែទឹកដីរបស់ព្រះអង្គ។
17តើពួកគេនឹងទៅជាល្អ និងស្រស់ស្អាតយ៉ាងណាទៅ! ពួកកំលោះៗនឹងចម្រើនក្នុងការធ្វើស្រូវ និងស្រីៗក្រមុំចម្រើនខាងស្រាទំពាំងបាយជូរដែរ!