ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 10

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរទូលសូមទឹកភ្លៀងពីព្រះអម្ចាស់នៅចុងរដូវ ព្រះអម្ចាស់ជាអ្នកដែលបង្កើតឲ្យមានខ្យល់ព្យុះ ហើយព្រះអង្គប្រទានទឹកភ្លៀងបរិបូរដល់មនុស្សគ្រប់គ្នា ហើយមានរុក្ខជាតិនៅក្នុងស្រែ។
2ចំណែក រូបព្រះក្លែងក្លាយនិយាយមិនពិត ពួកព្យាការីថ្លែងអំពីនិមត្តហេតុក្លែងក្លាយ សប្តិ​ក៏​សម្ដែង​ជា​សេចក្ដី​កំភូតក៏​កម្សាន្ត​ចិត្ត​ដោយ​សេចក្ដី​ឥត​ប្រយោជន៍​ដែរ ហេតុ​នោះ​បាន​ជា​គេ​ដើរ​តាម​ផ្លូវ របស់​ខ្លួន​ដូច​ជា​ហ្វូង​ចៀម​រង​ទុក្ខ ​ដោយ​ព្រោះ​គ្មាន​គង្វាល។
3សេចក្តីក្រោធរបស់យើងទាស់នឹងពួកអ្នកគង្វាល យើងនឹងដាក់ទោសដល់ពួកអ្នកដឹកនាំពពែឈ្មោលផងដែរ។ ព្រះអម្ចាស់នៃពិភពទាំងមូលនឹងចូលរួមដើម្បីហ្វូងចៀមរបស់ព្រះអង្គ កូនចៅយូដា ហើយព្រះអង្គនឹងធ្វើឲ្យពួកគេដូចជាសេះចំបាំងរបស់ព្រះអង្គនៅក្នុងសង្គ្រាម!
4នៅក្នុងចំណោមពួកគេនឹងមានអ្នកក្លាយជាសសរគ្រឹះយ៉ាងឯក ពួកគេនឹងក្លាយជាដែកគោល ពួកគេនឹងក្លាយជាធ្នូចំបាំង ពួកគេនឹងក្លាយជាអ្នកដឹកនាំទាំងអស់គ្នា។
5ពួកគេនឹងដូចជាអ្នកចំបាំងដែលជាន់ឈ្លីសត្រូវរបស់ពួកគេ​ដូចជា ភក់នៅតាមផ្លូវនៅក្នុងសង្គ្រាម ពួកគេនឹងបង្កើតសង្គ្រាម ដ្បិតព្រះអម្ចាស់គឺគង់នៅជាមួយពួកគេ ហើយពួកគេនឹងត្រូវអាម៉ាស់មុខអ្នកណាដែលជិះសេះចំបាំង។
6យើងនឹងពង្រឹងកម្លាំងកូនចៅយូដា និងសង្គ្រោះកូនចៅយូ៉សែប ដ្បិតយើងនឹងស្ដារពួកគេ និងមានក្ដីអាណិតអាសូរលើពួកគេ។ ពួកគេនឹងក្លាយជាប្រជាជនដែលយើងមិនបានបោះបង់ចោល ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ យើងនឹងឆ្លើយតបទៅកាន់ពួកគេវិញ។
7បន្ទាប់មក អេប្រាអ៊ីមនឹងដូចជាអ្នកចំបាំងម្នាក់ ហើយចិត្តរបស់ពួកគេនឹងរីករាយឡើង ដូចជាបានផឹកស្រា កូនៗរបស់ពួកគេនឹងមានចិត្តរីករាយ។ ចិត្តរបស់ពួកគេនឹងរីករាយជាមួយយើង!
8យើងនឹងផ្លុំសម្លែងសម្រាប់ពួកគេ ហើយប្រមូលផ្ដុំពួកគេ ដ្បិតយើងនឹងរំដោះពួកគេ ហើយពួកគេនឹងត្រលប់ជាចម្រើនឡើងដូចកាលពីមុន!
9យើងសាបព្រោះពួកគេក្នុងចំណោមមនុស្សនានា ប៉ុន្តែពួកគេនឹងចងចាំយើងពីចម្ងាយ ដូច្នេះហើយ ពួកគេ និងកូនចៅរបស់គេនឹងត្រលប់មករស់នៅវិញ។
10ដ្បិតយើងនឹងស្ដារពួកគេឡើងចេញពីទឹកដីអេស៊ីប ​និងប្រមូលផ្ដុំពួកគេចេញពី​អាស្ស៊ីរី។ យើងនឹងនាំពួកគេទៅស្រុកកាឡាដ និងស្រុក​លីបង់​រហូតទាល់តែគ្មានកន្លែងសស់ទៀតសម្រាប់ពួកគេ។
11យើងនឹងដើរកាត់សមុទ្រនៃទុក្ខវេទនារបស់ពួកគេ យើងនឹងវាយទឹករលកនៃសមុទ្រនោះ ហើយនឹងសម្ងួតជម្រៅទឹកទាំងអស់នៃទន្លេរនីលដែរ។ ឫទ្ធានុភាពនៃស្រុកអាស្ស៊ីរីនឹងត្រូវទម្លាក់ចុះ ហើយដំបងនៃអេស៊ីបនឹងបាត់ចេញពីជនជាតិអេស៊ីប។
12យើងនឹងពង្រឹងពួកគេឡើងដោយយើងផ្ទាល់ ហើយពួកគេនឹងដើរនៅក្នុងនាមរបស់យើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។