ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំថា
2«ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលយ៉ាងនេះ យើងប្រចណ្ឌចំពោះក្រុងស៊ីយ៉ូនដោយចិត្តខ្នះខ្នែងយ៉ាងខ្លាំង ហើយប្រចណ្ឌកចំពោះក្រុងនេះដោយការក្រោធយ៉ាងខ្លាំង!
3ព្រះអម្ចាស់នៃពិភពទាំងមូលមានបន្ទូលថា យើងនឹងត្រលប់ទៅក្រុងស៊ីយ៉ូនវិញ ហើយនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹម ដ្បិតក្រុងយេរូសាឡឹមនឹងហៅថាជា ក្រុងនៃសេចក្ដីពិត ហើយភ្នំរបស់ព្រះអម្ចាស់នៃពិភពទាំងមូលនឹងហៅថាជា ភ្នំបរិសុទ្ធ!
4ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា​ មនុស្សចាស់ទាំងប្រុសទាំងស្រីនឹងអង្គុយនៅតាមផ្លូវនៃក្រុងយេរូសាឡឹម ហើយមនុស្សម្នាក់ៗនឹងត្រូវការឈើច្រត់នៅក្នុងដៃ ព្រោះដោយសារពួកគេមានវ័យចាស់ណាស់ទៅហើយ។
5តាមផ្លូវនៃក្រុងនឹងពេញទៅដោយក្មេងប្រុស និងក្មេងស្រីជាច្រើនលេងនៅតាមផ្លូវនោះ។
6ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បើសិនការនេះមើលទៅមិនសមនៅក្នុងភ្នែករបស់មនុស្សសំណល់នៅក្នុងថ្ងៃនោះ តើការនោះវាអាចទៅរួចនៅក្នុងភ្នែករបស់យើងដែរឬទេ? នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរមើល៍! យើងជាអ្នកសង្គ្រោះប្រជារាស្រ្ដរបស់យើងពីទឹកដីខាងកើត និងពីទឹកដីខាងលិច!
8ដ្បិតយើងនឹងនាំពួកគេមកវិញ ហើយគេនឹងរស់នៅកណ្ដាលក្រុងយេរូសាឡឹ​ម ដូច្នេះហើយ ពួកគេនឹងក្លាយជាប្រជារាស្រ្ដយើងម្ដងទៀត ហើយយើងនឹងក្លាយជាព្រះជាម្ចាស់របស់ពួកគេដោយសេចក្ដីពិត និងសេចក្តីសុចរិត!
9ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា អស់អ្នកណាដែលបន្ដស្ដាប់ពាក្យទាំងប៉ុន្មានដែលបានចេញមកពីមាត់ពួកព្យាការីនៅពេលចាក់គ្រឹះសង់ដំណាក់យើង បានដាក់ដំណាក់នេះជារបស់យើង ព្រះអម្ចាស់នៃពិភពទាំងមូល ពង្រឹងដៃរបស់អ្នកនោះព្រះវិហារអាចសាងសង់បាន។
10ដ្បិតមុនថ្ងៃនោះគ្មានផលណាប្រមូលផ្ដុំគ្នាដោយនរណាម្នាក់ឡើយ ក៏គ្មានប្រយោជន៍សម្រាប់មនុស្ស ឬសត្វដែរ ហើយគ្មានក្តីសុខសាន្តសម្រាប់អ្នកដែលចេញចូលតាមនោះដែរ។ យើងបានធ្វើឲ្យគ្រប់គ្នាទាល់ជាមួយអ្នកជិតខាងរបស់គេផង។
11ប៉ុន្ដែ ឥឡូវនេះមិនដូចពីថ្ងៃមុនទៀតទេ យើងនឹងនៅជាមួយមនុស្សសំណល់ទាំងនេះ ហើយនេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។
12ដ្បិតពូជនៃសន្តិភាពនឹងត្រូវសាបព្រោះ ដើមជំពាំងបាយជូរនឹងមានផ្លែឡើងវិញ ហើយផែនដីនឹងបង្កើតផលឲ្យ មេឃនឹងឲ្យទឹកសន្សើមដល់ពួកគេ ដ្បិតយើងនឹងធ្វើឲ្យសំណល់នៃមនុស្សទាំងអស់នេះទទួលការទាំងនេះទុកជាមរតក។
13អ្នកគឺជាគំរូដល់ប្រជាជាតិផ្សេងៗនៃបណ្ដាសា ពួកកូនចៅយូដា និងពួកកូនចៅអុីស្រាអែល។ ដូច្នេះយើងនឹងសង្គ្រោះអ្នកហើយអ្នកនឹងទទួលបានព្រះពរ។ កុំភ័យខ្លាចអី ចូរឲ្យដៃរបស់អ្នករឹងមាំឡើង!
14ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ដូចយើងបានបង្កគ្រោះអន្តរាយដល់អ្នក ដោយបុព្វបុរសរបស់អ្នកបញ្ឆេះកំហឹងរបស់យើង ដោយឥតនឹកស្ដាយ
15ដូច្នេះហើយយើងនឹងគិតធ្វើល្អដល់ក្រុងយេរូសាឡឹម និងកូនចៅរបស់យូដា ម្ដងទៀតនៅថ្ងៃនេះ! ចូរកុំខ្លាចអ្វីឡើយ!
16នេះគឺជាការងារដែលអ្នកត្រូវតែធ្វើ ចូរនិយាយសេចក្ដីពិតទៅកាន់អ្នកជិតខាង។ ចូរវិនិច្ឆ័យដោយសេចក្ដីពិត យុត្តិធម៍ និងដោយសន្ដិភាពនៅតាមច្រកទ្វារបស់អ្នក។
17ចូរកុំគិតធ្វើអំពើអាក្រក់នៅក្នុងចិត្តរបស់អ្នកទាល់ជាមួយអ្នកណាម្នាក់ឡើយ កុំស្រឡាញ់ការស្បថមិនត្រឹមត្រូវ យើងស្អប់ការទាំងអស់នោះ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់»។
18បន្ទាប់មក ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំ
19«ព្រះអម្ចាស់នៃពិភពទាំងមូលមានបព្រះបន្ទូលថា ការតបអាហារនៃខែទីបួន ខែទីប្រាំ ខែទីប្រាំពីរ និងខែទីដប់នឹងក្លាយជាពេលនៃអំណរ រីកររាយ និងពិធីបុណ្យ សប្បាយរីរាយសម្រាប់កូនចៅយូដា! ចូរស្រឡាញ់សេចក្ដីពិត និងក្តីសុខសាន្ត!
20ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា មនុស្សនឹងមកវិញម្ដងទៀត។
21ទោះបីអ្នកណាដែលរស់នៅក្រុងផ្សេងៗក៏ដោយ។ ប្រជាជននៃក្រុងមួយនឹងទៅហៅក្រុងមួយទៀតដោយនិយាយថា។
22«ចូរពួកយើងប្រញាប់ទូលអង្វរនៅចំពោះព្រះភក្រ័្តរបស់ព្រះអម្ចាស់ ហើយស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូល! យើងខ្ញុំផ្ទាល់ក៏ទៅដែរ។ មនុស្សជាច្រើន និងប្រជាជាតិដែលខ្លាំងពូកែរជាច្រើននឹងទៅស្វែងរកព្រះអម្ចាស់នៃពិភពទាំងមូលនៅក្រុងយេរូសាឡឹម និងអង្វរដល់ព្រះអម្ចាស់!
23ព្រះអម្ចាស់នៃពិភពងទាំងមូលមានព្រះបន្ទូលថា នៅក្នុងថ្ងៃនោះមានបុរសដប់នាក់មកពីគ្រប់ជនជាតិ និងគ្រប់ភាសានឹងចាប់កាន់ជាយអាវរបស់ជនជាតិយូដាម្នាក់ ហើយនិយាយថា ចូរឲ្យពួកយើងទៅជាមួយអ្នកផង ពីព្រោះយើងបានដឹងថាព្រះជាម្ចាស់គង់នៅជាមួយអ្នក!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។