ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 7

Read Scripture freely. Divine Threads study for this chapter is coming later.

1នៅពេលដែលព្រះចៅដារីយូសគ្រប់គ្រងបានបួនឆ្នាំ នៅក្នុងថ្ងៃទីបួននៃខែមិគ្គសិរ (ជាខែទីប្រាំបួន) ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់សាផានា។
2ប្រជាជននៅក្រុងបេតអែលបានបញ្ជូនលោកសារេស៉ុរ និងលោករេគេមមែឡេក ព្រមទាំងមនុស្សមួយក្រុម ដើម្បីទូលអង្វរទៅព្រះអម្ចាស់។
3ពួកគេនិយាយទៅកាន់ពួកបូជាចារ្យជាអ្នកដែលនៅព្រះដំណាក់របស់ព្រះអម្ចាស់នៃពិភពលោកទាំងមូល និងពួកព្យាការីថា «តើខ្ញុំត្រូវកាន់ទុក្ខនៅខែទីប្រាំដោយការតមអាហារ ដូចខ្ញុំធ្លាប់បានធ្វើជាច្រើនឆ្នាំមកហើយឬ?»
4ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលមកកាន់ខ្ញុំថា
5«ចូរនិយាយប្រាប់ទៅមនុស្សគ្រប់គ្នា និងពួកបូជាចា្យដែលរស់នៅលើទឹកដីថា «នៅពេលដែលអ្នកតមហើយកាន់ទុក្ខនៅក្នុងខែទីប្រាំ និងខែទីប្រាំពីរ រយៈពេលចិតសិបឆ្នាំមកនេះ តើអ្នកពិតជាតមអាហារដើម្បីយើងមែនទេ?
6នៅពេលដែលអ្នកបរិភោគអាហារ ឬផឹកតើអ្នកមិនបានបរិភោគអាហារ ឬផឹកដើម្បីខ្លួនឯមែនឬទេ?
7តើទាំងនេះមិនមែនជាអ្វីដែលព្រះអម្ចាស់បានប្រកាសប្រាប់តាមរយៈមាត់របស់ព្យាការី នៅពេលដែលអ្នករស់នៅក្រុងយេរូសាឡឹម ហើយនៅជុំវិញក្រុងដោយភាពចម្រុងចម្រើន និងមានស្ថេរភាពតំបន់ណេកិប និងតំបន់ទំនាបខាងលិចទេឬអី?»
8ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកសាការីថា
9«ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា ចូរវិនិច្ឆ័យដោយយុត្តិធម៏ ចូរមានចិត្តសប្បុរស និងមានចិត្តមេត្តាអោយគ្នាទៅវិញទៅមក។
10មិនត្រូវជិះជាន់ដល់ស្ត្រីមេម៉ាយ ក្មេងកំព្រារ ជនបរទេស និងមនុស្សទ័លក្រឡើយ ហើយកុំឲ្យនរណាម្នាក់នៃអ្នករាល់គ្នាប្រព្រឹត្តអំពើអាក្រក់ចំពោះគ្នាទៅវិញទៅមកដែរ។
11ប៉ុន្តែពួកគេមិនព្រមយកចិត្តទុកដាក់ស្តាប់ទេ ពួកគេមានចិត្តរឹងរូស។ ពួកគេខ្ទប់ត្រចៀករបស់គេ ដូច្នេះពួកគេមិនអាចឮទេ។
12ពួកគេមានចិត្តរឹងរូសដូចជាថ្ម ដូច្នេះហើយពួកគេមិនអាចឮក្រឹត្យវិន័យ ឬព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូលឡើយ។ ព្រះអង្គបានចាត់ព្រះបន្ទូលទៅកាន់មនុស្សតាមរយៈព្រះវិញ្ញាណ​របស់ព្រះអង្គតាំងពីដើមមក​ម៉េ្លះ តាមរយះមាត់របស់ពួកព្យាការី។ ប៉ុន្ដែពួកគេបដិសេដមិនស្ដាប់ឡើយ ដូច្នេះហើយ ព្រះអម្ចាស់នៃពិភពទាំងមូល ព្រះពិរោធនឹងពួកគេយ៉ាងខ្លាំង។
13ការនេះកើតឡើងនៅពេលដែលព្រះអង្គហៅ តែពួកគេមិនស្ដាប់»។ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា «ពួកគេនឹងហៅយើង ប៉ុន្ដែយើងនឹងមិនស្ដាប់ពួកគេឡើយ។
14ត្បិតយើងនឹងកម្ចាត់កម្ចាយគេដោយខ្យល់ព្យុះ ដល់អស់ទាំងប្រជាជាតិដែលពួកគេមិនធ្លាប់បានឃើញ ហើយទឹកដីនឹងទៅជាខូចបង់ដោយសារពួកគេ។ ដ្បិតគ្មាននរណាម្នាក់នឹងដើរកាត់ទឹកដីឬត្រលប់ទៅវិញឡើយ តាំងពីមនុស្សបានបង្កើតទឹកដីដោយរីករាយ ហើយគ្មានមនុស្សរស់នៅ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។