ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 6

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំ​មកវិញ ឃើញរទេះបួនចេញមកពីចន្លោះភ្នំពីរ ហើយភ្នំទាំងពីរនោះកើតឡើងពីលង្ហិន។
2រទេះទីមួយមានសេះពណ៌ក្រហម រទេះទីពីរមានសេះពណ៌ខ្មៅ
3រទេះទីបីមានពណ៌ស រទេះទីបួនសេះមានស្នាមអុចពណ៌ប្រផេះ។
4ដូច្នេះ ខ្ញុំក៏ឆ្លើយដោយបាននិយាយទៅកាន់ទេវតាដែលជាអ្នកនិយាយជាមួយខ្ញុំថា «តើការទាំងនេះគឺជាអ្វីទៅ លោកម្ចាស់?»
5ទេវតាក៏ឆ្លើយដោយនិយាយមកកាន់ខ្ញុំថា «នេះគឺជាខ្យល់ទាំងបួនទិសនៃឋានសួគ៌ ដែលចេញពីទីកន្លែងដែលពួកគេឈរនៅពីមុខព្រះជាម្ចាស់នៃផែនដីទាំងមូល។
6រទេះដែលមានសេះពណ៌ខ្មៅចេញទៅទឹកដីខាងជើង សេះពណ៌សចេញទៅទឹកដីខាងលិច ហើយសេះស្នាមអុចពណ៌ប្រផេះចេញទៅទឹកដីខាងត្បូង»។
7សេះខ្លាំងទាំងនេះបានចេញទៅហើយប្រឹងប្រែងរកផ្លូវដើម្បីធ្វើដំណើរឆ្លងកាត់ជុំវិញផែនដី ទេវតាក៏ពោលឡើងថា «ចូរចេញទៅ ហើយធ្វើដំណើរជុំវិញផែនដី!» ពួកគេបានចេញទៅជុំវិញផែនដីទាំងមូល។
8បន្ទាប់មក គាត់ហៅខ្ញុំហើយនិយាយមកកាន់ខ្ញុំថា «មើល៌ ទៅកាន់រទេះសេះដែលចេញទៅទឹកដីខាងជើង ពួកគេនឹង រំងាប់វិញ្ញាណរបស់យើងនៅទឹកដីខាងជើងនោះ»។
9ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់ខ្ញុំថា
10«ទទួលយកដង្វាយពីពួកអ្នកដែលជាប់ជាឈ្លើយ ពីលោកហែល‌ដាយិង លោកថូប៊ីយ៉ា និងយេដាយ៉ា ហើយនៅថ្ងៃនោះដដែលត្រូយកដង្វាយទៅផ្ទះរបស់យូ៉សៀល ជាកូនរបស់សេផានា ជាអ្នកដែលមកពីបាប៊ីឡូន។
11បន្ទាប់មក ទទួលយកមាស និងប្រាស់ ធ្វើជាមកុដដំពាក់លើក្បាលរបស់មហាបូជាចារ្យយេសួរ ជាកូនរបស់យូសាដាក់។
12ចូរប្រាប់លោកថា ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា បុរសនេះឈ្មោះរបស់លោកគឺ លំពង់ និងពន្លកដែលដុះចេញពីកន្លែងរបស់ខ្លួន​ ហើយលោកនឹងសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់!
13គឺលោកនោះហើយនឹងដែលជាអ្នកសាងសង់ព្រះវិហាររបស់ព្រះអម្ចាស់ ហើយនឹងតាំងភាពរុងរឿងឡើង ហើយនឹងអង្គុយគ្រប់គ្រង់លើបល្ល័ង្ករបស់លោក។ លោកនឹងក្លាយជាបូជាចារ្យលើបល្ល័ង្ករបស់លោក ហើយនិងការយល់ដឹងនៃសន្តិភាពដែលបានកើតឡើងរវាងការទាំងពីរនោះ។
14មកុដនឹងទុកដាក់នៅក្នុងព្រះវិហាររបស់ព្រះអម្ចាស់ ដើម្បីគោរពដល់ ​លោកហែល‌ដាយ លោកថូប៊ីយ៉ា និងលោកយេដាយ៉ា​ ព្រមទាំងជា​ការរំឭកដើម្បីចិត្ដសប្បុរសនៃកូន​របស់​សេផា‌នា។
15បន្ទាប់មក អស់អ្នកណាដែលនៅឆ្ងាយនឹងមកសាងសង់ព្រះវិហារនៃព្រះអម្ចាស់ ដូច្នេះអ្នកនឹងដឹងថាព្រះអម្ចាស់នៃពិភពទាំងមូលបានបញ្ជូនខ្ញុំមកអ្នកមែន ការនេះនឹងកើតឡើង បើសិនស្តាប់តាមព្រះសូរសៀងរបស់ព្រះអម្ចាស់ជាព្រះរបស់អ្នកពិតប្រាកដមែន!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។