ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 5

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ខ្ញុំក្រឡេកភ្នែកមកវិញ ខ្ញុំបានឃើញ ក្រាំងមួយកំពុងហោះ!
2ទេវតានិយាយមកកាន់ខ្ញុំថា «តើអ្នកឃើញអ្វី?» ខ្ញុំឆ្លើយថា «ខ្ញុំឃើញក្រាំងមួយកំពុងហោះ បណ្ដោយម្ភៃហត្ថ និងទទឹងដប់ហត្ថ»។
3បន្ទាប់មក គាត់និយាយមកកាន់ខ្ញុំថា «នេះគឺជាបណ្ដាសារ ដែលកើតមាននៅក្នុងទឺកដីទាំាងមូល ផ្នែកម្ខាងនៃក្រាំងនេះសរសេរថា ត្បិតចោរនឹងត្រូវកាត់ចេញ ហើយផ្នែកម្ខាងទៀតសរសេរថា អស់អ្នកណាដែលស្បថបំពាននឹងត្រូវកាត់ចេញដែរ។
4ព្រះអម្ចាស់នៃពិភពទាំាំងមូលមានព្រះបន្ទូលថា យើងនឹងបញ្ជូន​បណ្ដាសារមក ដូច្នេះ បណ្ដាសារនេះនឹងចូលក្នុងផ្ទះពួកចោរ និងផ្ទះពួកអស់អ្នកដែលស្បថបំពានដោយឈ្មោះរបស់យើង។ បណ្ដាសារនឹងបន្ដរនៅផ្ទះរបស់ពួកគេ ហើយនិងធ្វើឲ្យផ្ទះគេ វិនាស​ ទាំងនៅលើនិងថ្មផងដែឬ»។
5បន្ទាប់មក ទេវតាដែលបាននិយាយជាមួយខ្ញុំក៏ចាក់ចេញទៅហើយនិយាយមកកាន់ខ្ញុំថា «ចូរបើកភ្នែករបស់អ្នកឡើង ហើយឃើញនូវអ្វីដែលចេញមកនោះ!»
6ខ្ញុំឆ្លើយថា «តើនេះគឺជាអ្វី?» គាត់និយាយថា​ «នេះគឺជាកញ្ជើដែលចេញមក គឺជា អំពើទុច្ចរិតរបស់ពួកគេក្នុងទឹកដីទាំងមូល»។
7បន្ទាប់មក មានសំណរចេញមកពីកញ្ជើ ហើយមានស្រ្ដីម្នាក់នៅក្នុងកញ្ជើនោះ!
8ទេវតាពោលថា «នេះគឺជាអំពើ ទុច្ចរិត!» លោកបានបោះនាងចូលទៅក្នុងកញ្ជើ​វិញ ហើយលោកបានបោះសំណរបិទមាត់កញ្ជើផង។
9ខ្ញុំក៏ក្រឡេកភ្នែករបស់ខ្ញុំ ឃើញស្ត្រីពីរនាក់ចេញជិតៗខ្ញុំ ហើយខ្យល់បក់មកប៉ះស្លាបរបស់ពួកនាង មានស្លាបដូចស្លាបសត្វក្រសា។ ពួកគេហោះឡើងចេញពីកញ្ជើរវាងផែនដី និងឋានសួគ៌។
10ខ្ញុំក៏និយាយទៅទេវតាដែលបាននិយាយជាមួយខ្ញុំថា «តើពួកគេយកកញ្ជើទៅកន្លែងណា?»
11លោកនិយាយមកកាន់ខ្ញុំថា «ដើម្បីសាងសង់ប្រាសាទមួយនៅលើទឹកដីស៊ីណើរ ហើយនៅពេលដែលប្រាសាទរួចរាល់ ពួកនាងនឹងយកកញ្ជើទៅដាក់កន្លែងនោះ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។