ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

សាការី 13

Read Scripture freely. Divine Threads study for this chapter is coming later.

1«នៅថ្ងៃនោះប្រភពទឹកនឹងត្រូវបើកសម្រាប់ពូជពង្សរបស់ព្រះបាទដាវិឌ និងប្រជាជនក្រុងយេរូសាឡឹម សម្រាប់អំពើបាប និងអំពើសៅហ្មងរបស់ពួកគេ។
2នៅថ្ងៃនោះ យើងនឹងកាត់ផ្ដាច់ឈ្មោះរបស់ព្រះក្លែងក្លាយចេញពីទឹកដី​ ដូច្នេះពួកគេនឹងមិនអាចចាំតទៅទៀតឡើយ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ យើងនឹងធ្វើឲ្យពួកព្យាការីក្លែងក្លាយ និងវិញ្ញណមិនបរិសុទ្ធរបស់ពួកគេចេញពីទឹកដីផងដែរ។
3ប្រសិនបើអ្នកណាម្នាក់នៅតែបន្តទាយទៀត នោះឪពុក និងម្ដាយដែលបង្កើតគេនឹងនិយាយប្រាប់គេថា «អ្នកនឹងមិនអាចរស់ទេ ពីព្រោះអ្នកនិយាយកុហកនៅក្នុងព្រះនាមរបស់ព្រះអម្ចាស់! បន្ទាប់មកឪពុក និងម្តាយដែលបង្កើតលោកនឹងចាក់ទំលុះគេនៅពេលគាត់ប្រកាសព្រះបន្ទូលរបស់ព្រះ។
4នៅថ្ងៃនោះ ព្យាការីនីមួយៗ​នឹងត្រូវអាម៉ាសវិញ ព្រោះតែនិមិត្តរបស់ពួកគេពេលដែលប្រកាសព្រះបន្ទូលរបស់ព្រះ។ ពួកព្យាការីទាំងអស់នេះនឹងមិនអាចពាក់អាវរោមសត្វ ដើម្បីបោកបញ្ឆោតមនុស្សបានទៀតទេ។
5ដ្បិតម្ន្ាក់ៗនឹងនិយាយថា «ខ្ញុំមិនជាព្យាការីទេ! ខ្ញុំគឺជាមនុស្សដែលអ្នកស្រែ​ ធ្វើស្រែជាការងាររបស់ខ្ញុំតាំងពីខ្ញុំនៅកំលោះមកម្លេ៉ះ!
6បុ៉ន្តែគេនឹងនិយាយមកគាត់ថា តើស្នាមរបួសនៅលើទ្រូងរបស់អ្នកគឺជាអ្វី៉? ហើយគាត់នឹងឆ្លើយថា ខ្ញុំមានរបួសនៅក្នុងផ្ទះមិត្តភក្តិរបស់ខ្ញុំ»។
7«ដាវអើយ! ចូរភ្ញាក់ឡើងប្រឆាំងនឹងអ្នកគង្វាលរបស់យើង ជាមនុស្សដែលឈរនៅក្បែរយើង នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់នៃពិភពទាំងមូល។ ចូរប្រហារអ្នកគង្វាល ហើយហ្វូងចៀមនឹងខ្ចាត់ខ្ចាយ! ដ្បិតយើងនឹងបែរដៃរបស់យើងប្រហារចៀមតូចៗវិញ។
8បន្ទាប់មក នៅទឹកដីទាំងមូល មនុស្សពីរភាគបីនឹងត្រូវវិនាសអស់! ហើយមានមនុស្សតែមួយភាគបីដែលនឹងនៅសល់ នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
9យើងនឹងនាំមនុស្សមួយភាគបីនោះទៅដាក់ក្នុងភ្លើង​ ហើយសម្រិតសម្រាំងពួកគេដូចជាប្រាក់ដែលស្លរហើយ យើងនឹងសាកល្បងពួកគេដូចជាមាសដែលសាកល្បងហើយ។ ពួកគេនឹងហៅឈ្មោះរបស់យើង ហើយយើងនឹងឆ្លើយទៅកាន់ពួកគេថា​ «នេះគឺជាប្រជារាស្រ្តរបស់យើង!» ហើយពួកគេនឹងនិយាយថា «ព្រះអម្ចាស់គឺជាព្រះរបស់ពួកយើងខ្ញុំ!»
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។