1នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ថ្លែងអំពីទឹកដីអុីស្រាអែល ព្រះអម្ចាស់ជាព្រះដែលបានលាតស្ធឹងផ្ទៃមេឃ និងចាក់គ្រឹះផែនដី ជាព្រះដែលបង្កើតវិញ្ញាណនៅក្នុងខ្លួនមនុស្ស មានព្រះបន្ទូលថា
2«មើល៍! យើងជាអ្នកធ្វើឲ្យក្រុងយេរូសាឡឹមទៅក្នុងពែងបណ្ដាលឲ្យប្រជាជនដែលនៅជុំវិញក្រុងភ្ញាក់ផ្អើល។ ការនេះនឹងដូចជាពេលដែលជនជាតិយូដាឡោមព័ទ្ធប្រឆាំងនឹងក្រុងយេរូសាឡឹមដែរ។
3នៅក្នុងថ្ងៃនោះ យើងនឹងបង្កើតថ្មដែលធ្ងន់ឲ្យក្រុងយេរូសាឡឹមដល់ប្រជាជនគ្រប់គ្នា។ អ្នកណាមួយដែលព្យាយាមលើកថ្មនោះនឹងឈឺចាប់ខ្លួនឯងវិញយ៉ាងខ្លាំង ហើយប្រជាជាតិទាំងអស់នៅលើផែនដីនឹងប្រមូលផ្ដុំគ្នាប្រឆាំងនឹងទីក្រុងនោះវិញ។
4ព្រះអម្ចាស់មានព្រះបន្ទូលថា នៅក្នុងថ្ងៃនោះយើងនឹងប្រហារទាំងអស់ណាដែលភ័យខ្លាំង និងអស់ទាំងអ្នកជិះសេះណាដែលឆ្គួតលីលា។ យើងនឹងពេញចិត្តលើសេះរបស់ក្រុងយេរូសាឡឹមដែលនឹងប្រហារអស់ទាំងសេះរបស់កងទ័ពណាដែលខ្វាក់។
5បន្ទាប់មក ពួកមេដឺកនាំរបស់យូដានឹងនិយាយនៅក្នុងចិត្តរបស់ពួកគេថា ប្រជាជននៃក្រុងយេរូសាឡឹមជាកម្លាំងរបស់ពួកយើង ព្រោះព្រះអម្ចាស់នៃពិភពទាំងមូលជាព្រះរបស់ពួកគេ។
6នៅថ្ងៃនោះ យើងនឹងបង្កើតមេដឹកនាំនៃពួកយូដាដូចជា ផើងភ្លើងនៅកណ្ដាលឈើ និងដូចជាភ្លើងពិលនៅកណ្ដាលស្រូវឈរ ដ្បិតពួកគេនឹងប្រើប្រាស់ប្រជាជននៅជុំវិញទាំងអស់នៅខាងឆ្វាង និងខាងស្ដាំ។ ក្រុងយេរូសាឡឹមនឹងរស់នៅក្នុងទីក្រុងរបស់ខ្លួនវិញ»។
7ព្រះអម្ចាស់នឹងសង្គ្រោះត្រសាលរបស់ពួកយូដាជាមុន ដូច្នេះហើយកិត្ដិយសរបស់កូនចៅរបស់ព្រះបាទដាវិឌ និងកិត្ដិយសរបស់អ្នកដែលរស់នៅក្រុងយេរូសាឡឹមមិនអាចធំជាងពួកយូដានោះទេ។
8នៅថ្ងៃនោះ ព្រះអម្ចាស់នឹងធ្វើជាអ្នកការពាររបស់ប្រជាជនរបស់ក្រុងយេរូសាឡឹម ហើយនៅថ្ងៃនៅក្នុងចំណោមពួកគេនោះអស់អ្នកណាដែលខ្សោយនោះនឹងបានដូចជាព្រះបាទដាវិឌ ហើយពូជពង្សរបស់ព្រះបាទដាវិឌនឹងបានដូចជាព្រះ ដូចជាទេវតានៃព្រះអម្ចាស់នៅពីមុខពួកគេ។
9នៅថ្ងៃនោះយើងនឹងចាប់ផ្ដើមបំផ្លាញប្រជាជាតិទាំងអស់ណាប្រឆាំងនឹងក្រុងយេរូសាឡឹម។
10ប៉ុន្តែ យើងនឹងចាក់បង្ហូរវិញ្ញាណនៃសេចក្ដីមេត្តា និងទូលអង្វរដល់ពូជពង្សរបស់ព្រះបាទដាវិឌ ហើយនិងប្រជាជនរបស់ក្រុងយេរូសាឡឹម ដូច្នេះហើយពួកគេនឹងមើលមកយើង ជាមា្នក់ដែលពួកគេបានចាក់ទំលុះ។ ពួកគេនឹងកាន់ទុក្ខសម្រាប់ខ្ញុំ ដូចជាមនុស្សម្នាក់ដែលកាន់ទុក្ខសម្រាប់កូនប្រុសរបស់គាត់តែមួយ ពួកគេនឹងសោកសង្រេងយ៉ាងឈឺផ្សាសម្រាប់ព្រះអង្គ ដូចជាគេសោកសង្រេងការស្លាប់របស់កូនប្រុសច្បង។
11នៅថ្ងៃនោះទុក្ខសោកនៅក្រុងយេរូសាឡឹមនឹងបានដូចជាទុក្ខសោក ព្រះហាដាដ រីម៉ូននៅវាលមេគីដោ។
12ផែនដីនឹងត្រូវកាន់ទុក្ខ អំបូរនីមួយៗបែងចែកចេញពីអំបូរផ្សេងៗទៀត។ អំបូររបស់ព្រះបាទដាវិឌនឹងត្រូវបែងចែកចេញពីគ្នា ហើយប្រពន្ធរបស់ពួកគេនឹងត្រូវបែងចែកដោយឡែកពីបុរស។
13អំបូររបស់កូនចៅលាវីនឹងត្រូវបែងចែកដោយឡែក ហើយប្រពន្ធរបស់ពួកគេនឹងត្រូវចែកដោយឡែកពីបុរស។ អំបូររបស់ស៊ីម៉ៃ នឹងត្រូវបែងចែកដោយឡែក ហើយប្រពន្ធរបស់ពួកគេនឹងត្រូវចែកដោយឡែកពីបុរស។
14គ្រប់អំបូរទាំងអស់ដែលសល់ពី អំបូរនីមួយៗនោះនឹងត្រូវបែងចែកដោយឡែក និងប្រពន្ធនឹងត្រូវចែកចេញដោយឡែកពីបុរសដែរ»។