1ទឹកដីលីបង់អើយ ចូរបើទ្វាររបស់អ្នក ដ្បិតអាចមានភ្លើងឆេះដើមតាត្រៅរបស់អ្នក!
2ដើមកកោះអើយ ចូរស្រែកឲ្យអស់ទំហឹងទៅ ដ្បិតដើម តាត្រៅដួលហើយ! ដើមឈើដ៏ល្អប្រណិតរលំអស់ហើយ! ឱដើមមៃសាក់នៅបាសានអើយ ចូរស្រែកឲ្យអស់ទំហឹងឡើង ពីព្រោះព្រៃស្រោងវិនាសអស់ហើយ។
3ពួកគង្វាលស្រែកទ្រហោយំ ដ្បិតសេចក្ដីរុងរឿងរបស់គេត្រូវបានបំផ្លាញហើយ! សំលេងនៃសិង្ហស្ទាវស្រែកឡើង ដ្បិតអំនួតនៃទន្លេយ័រដាន់ត្រូវបានហិនហោចអស់ហើយ!
4នេះគឺជាអ្វីដែលព្រះអម្ចាស់ជាព្រះជាម្ចាស់របស់យើងមានព្រះបន្ទូល «ដូចអ្នកគង្វាល ឃ្វាលហ្វូងចៀមដែលទុកសម្រាប់សម្លាប់!
5(អស់អ្នកណាដែលទិញចៀមយកទៅសម្លាប់ នោះគ្មានទោសទេ ហើយអ្នកលក់និយាយថា សូមថ្វាយព្រះពរដល់ព្រះអម្ចាស់! ខ្ញុំបានក្លាយជាអ្នកមានហើយ! ដ្បិតពួកអ្នកគង្វាលបានធ្វើការសម្រាប់ហ្វូងចៀម គ្មានម្ចាស់ណានឹកអាណិតចៀមនោះទេ)។
6ដ្បិតយើងនឹងមិនប្រណីដល់ប្រជាជននៅលើផែនដីទៀតទេ! នេះគឺជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ មើល៍! យើងនឹងប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃអ្នកជិតខាង និងស្ដេចរបស់ពួកគេ ហើយពួកគេនឹងបំផ្លាញទឹកដី តែយើងនឹងមិនរំដោះនរណាម្នាក់ឲ្យរួចទេ»។
7ដូច្នេះយើងនឹងក្លាយជាអ្នកគង្វាលនៃហ្វូងចៀមដែលទុកសម្រាប់សម្លាប់នោះ គឺជាចៀមដែលវេទនាជាងគេ។ ខ្ញុំយកដំបងពីរ ដំបងមួយខ្ញុំហៅថា «ចំណងមេត្រី» និងដំបងមួយទៀតខ្ញុំហៅថា «មិត្តភាព»។
8នេះគឺជារបៀបដែលខ្ញុំឃ្វាលហ្វូងចៀម។ ក្នុងមួយខែខ្ញុំកម្ចាត់អ្នកគង្វាលបីនាក់ ព្រោះខ្ញុំអត់ទ្រាំនឹងពួកគេលែងបាន ហើយពួកគេក៏ស្អប់ខ្ញុំវិញដែល។
9បន្ទាប់មកខ្ញុំក៏និយាយទៅកាន់ម្ចាស់ថា «ខ្ញុំនឹងលែងធ្វើការជាអ្នកគង្វាលសម្រាប់អ្នកទៀតហើយ។ ចៀមដែលងាប់ ចូរឲ្យពួកគេងាប់ ចៀមណាដែលត្រូវវិនាសឲ្យពួកវាវិនាសចុះ។ ចូរឲ្យចៀមដែលនៅសល់ឲ្យវាហែកគ្នាវាស៊ីទៅ»។
10ដូច្នេះខ្ញុំយកដំបងរបស់ខ្ញុំ «ចំណងមេត្រី» មកកាច់បំបាក់ចោល ដើម្បីផ្ដាច់សម្ពន្ធមេត្រីដែលខ្ញុំបានចង់ជាមួយពូជអំបូរខ្ញុំទាំងអស់។
11នៅថ្ងៃនោះសម្ពន្ធមេត្រីត្រូវបែកបាក់ ហើយអស់អ្នកណាដែលវេទនាជាងគេក្នុងចៀម និងចៀមដែលមើលមកខ្ញុំនឹងបានដឹងថាព្រះអម្ចាស់បានមានព្រះបន្ទូលពិតមែន។
12ខ្ញុំនិយាយទៅកាន់ពួកគេថា «បើសិនមើលទៅល្អចំពោះអ្នក ចូរបង់ប្រាក់ឈ្នូលមកឲ្យខ្ញុំ។ ប៉ុន្តែ បើសិនមើលទៅមិនល្អចំពោះអ្នក មិនបាច់បង់ទេ។ «ដូច្នេះ គេថ្លឹងប្រាក់សាមសិបស្លឹងទុកជាប្រាក់ឈ្នូលរបស់ខ្ញុំ។
13បន្ទាប់មក ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរដាក់ប្រាក់ទៅក្នុងឃ្លាំង គឹជាតម្លៃដ៏ល្អឥតខ្ចោះដែលពួកគេឲ្យតម្លៃអ្នក!» ដូច្នេះខ្ញុំយកប្រាប់សាមសិមស្លឹង និងដាក់ប្រាក់នេះទៅក្នុងឃ្លាំងនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់។
14បន្ទាប់មក ខ្ញុំបំបាក់ដំបងទីពីររបស់ខ្ញុំ «មិត្តភាព» ដើម្បីផ្ដាច់ចំណងភាតរភាពរវាងពួកយូដា និងពួកអុីស្រាអែល។
15ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា «ចូរយកគ្រឿងប្រដាប់របស់អ្នកគង្វាលល្ងីល្ងើម្ដងទៀតទៅ!
16ដ្បិតមើល៍! យើងនឹងឲ្យមានអ្នកគង្វាលមួយកើតឡើងនៅក្នុងទឹកដី។ អ្នកគង្វាលនោះនឹងមិនខ្វល់ខ្វាយចំពោះចៀមវិនាសឡើយ។ លោកនឹងមិនស្វែងរកចៀមដែលបាត់បង់ ឬព្យាបាលចៀមដែលមានរបួលឡើយ។ លោកនឹងមិនឲ្យចំណីចៀមណាដែលសុខភាពល្អទេ ប៉ុន្ដែលោកនឹងបរិភោគសាច់របស់ចៀមធាត់ៗ ហើយលោកនឹងហែកក្រចករបស់ចៀមវិញ។
17វេទនាហើយដល់អ្នកគង្វាលគ្មានតម្លៃដែលបង់បោះហ្វូងចៀមចោល! សូមឲ្យដាវបានប្រហារដៃរបស់គេ និងភ្នែកខាងស្ដាំរបស់គេចុះ! សូមឲ្យដៃរបស់គេស្វិតលែងប្រើការ ហើយភ្នែកខាងស្ដាំរបស់គេទៅជាខ្វាក់វិញ!»