1ស្ត្រីដែលមានរូបឆោមល្អដាច់គេអើយ តើម្ចាស់ចិត្តរបស់នាងទៅទីណា? តើម្ចាស់ចិត្តរបស់នាងទៅតាមផ្លួវណា? នោះយើងនឹងស្វែងរកគាត់ជាមួយនាងដែរ? ស្រី្តក្មេងបាននិយាយទៅកាន់ខ្លូននាង
2ម្ចាស់ចិត្តរបស់ខ្ញុំបានទៅសួនឧទ្យានរបស់គាត់ ឆ្ពោះទៅថ្នាល ដែលមានពេញដោយផ្កាសាយគន្ធពិដោរ គាត់ទៅឃ្វាលហ្វូងសត្វរបស់គាត់ ព្រមទាំងបេះផ្កាក្រវាន់ផង។
3ម្ចាស់ចិត្តរបស់ខ្ញុំជាគូស្នេហ៍របស់ខ្ញុំ ហើយខ្ញុំក៏ជាគូស្នេហ៍របស់គាត់ដែរ គាត់ឃ្វាលហ្វូងសត្វនៅតាមដើមក្រវាន់។ ស្រ្តីដែលជាម្ចាស់ស្នេហ៍និយាយទៅកាន់នាង
4ម្ចាស់ចិត្តបងអើយ អូនស្អាតណាស់ គឺស្អាតដូចក្រុងធើសា ស្រស់ដូចក្រុងយេរូសាឡឹម ហើយអូនដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែង។
5កុំសម្លឹងមើលមកបងដូច្នេះ ដ្បិតកែវភ្នែករបស់អូនធ្វើឲ្យបងភាំងស្មារតី។ សក់របស់អូនដូចហ្វូងពពែ ចុះពីភ្នំនៅទឹកដីកាឡាត។
6ធ្មេញរបស់អូនមានពណ៌ស ដូចហ្វូងចៀមដែលឡើងពីកន្លែងលាងទឹកមកវិញ។ គឺសុទ្ធតែមានគូរបស់វា ហើយគ្មានណាមួយនៅឯកោឡើយ។
7នៅពីក្រោយស្បៃ ថ្ពាល់របស់អូនក្រហមស្រស់ដូចផ្លែទទឹម។ ម្ចាស់ស្នេហ៍របស់នាងនិយាយមកកាន់នាង
8ស្ដេចមានមហេសី ហុកសិបនាក់ មានស្រីស្នំ ប៉ែតសិបនាក់ ព្រមទាំងយុវនារីឯទៀតៗច្រើនឥតគណនា។
9បណ្តូលចិត្តបងអើយ ទោះជាយ៉ាងណាក៏ដោយ ចំពោះបងវិញ មានតែអូនមួយប៉ុណ្ណោះដែលជាគូកំណាន់ចិត្ត អូនល្អឥតខ្ចោះ អូនជាកូនតែមួយគត់របស់ម្ដាយ ជាកូនសម្លាញ់ចិត្តរបស់ម្ដាយ។ ពេលកូនស្រីទាំងឡាយបានឃើញនាង ក៏ពោលថា នាងគឺជាស្រី្តដែរបានពរ ពួកមហេសី និងពួកស្រីស្នំ ក៏កោតសរសើរនាងដែរ។ មហេសី និងស្រីស្នំនិយាយ
10«តើស្ត្រីដែលមានសម្ផស្ស ដូចពេលអរុណរះ មានរូបឆោមល្អដូចព្រះច័ន្ទ មានពន្លឺរស្មីដូចព្រះអាទិត្យ ហើយដូចហ្វូងតារាគួរឲ្យស្ញប់ស្ញែងនេះ ជានរណា?» ម្ចាស់ស្នេហ៍របស់បុរសនិយាយមករកគាត់
11ខ្ញុំបានចុះទៅចម្ការដែលមានដាំដើមឈើស៊ីផ្លែ ដើម្បីមើលកូនឈើដែលទើបនឹងដុះ មើលទំពាំងបាយជូរដែលទើបនឹងពន្លក មើលដើមទទឹម ក្រែងលោមានផ្កា។
12ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំង ដែលនាមអារម្មណ៍ថាបានជិៈរទះរបស់ព្រះមហាក្សត្រ។ ម្ចាស់ចិត្តរបស់ស្រ្តីនិយាយមករកនាង
13នាងជាស្រ្តីដែល្អឥតខ្ចោះអើយ! សូមត្រឡប់មក ត្រឡប់មកចុះ ដើម្បីឲ្យបងបានសំឡឹងមើលអូន។ (ស្រ្តីវ័យក្មេងនិយាយទៅកាន់ម្ចាស់ចិត្តរបស់នាង) តើហេតុអ្វីបានជាបងជក់ចិត្តលើរូបអូន ស្រ្តីដែលល្អឥតខ្ចោះ ប្រសិនបើអូនបានរាំ រវាងអ្នករាំនៃខ្សែរទាំងពីរជួរនោះឬ?