ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

បទ​ចម្រៀង​សាឡូម៉ូន 5

Read Scripture freely. Divine Threads study for this chapter is coming later.

1អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ បង​ចូល​ក្នុង​សួន​ឧទ្យាន​របស់​បង​ហើយ កូនក្រមុំរបស់បងអើយ បង​នឹង​បេះ​ផ្កា​ដែល​មាន​ក្លិន​ក្រអូប​របស់​បង។ បង​នឹង​បរិភោគ​ទឹក​ឃ្មុំ​របស់​បង បង​នឹង​ផឹក​ស្រា​ទំពាំង‌បាយជូរ និង​ទឹក​ដោះ​គោ​របស់​បង។ មិត្ត​សម្លាញ់​របស់​ខ្ញុំ​អើយ សូម​អញ្ជើញ​ពិសាឲ្យបានស្រវឹងចុះ។ ស្រ្តីក្មេងនិយាយទៅកាន់ខ្លួនឯង
2ខ្ញុំ​បាន​គេង​លក់​ទៅ​ហើយ តែ​ចិត្ត​របស់​ខ្ញុំ​បានភ្ញាក់នៅក្នុងសុបិន្ត។ ខ្ញុំ​ឮ​ម្ចាស់​ជីវិត​របស់​ខ្ញុំ​គោះ​ទ្វារ ហៅ​ខ្ញុំ​ថា៖ «អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ ចូរ​បើក​ទ្វារ​ឲ្យ​បង​ផង អូន​ជា​ទី​ស្រឡាញ់​របស់​បង អូន​ល្អ​ឥត​ខ្ចោះ ដ្បិតក្បាល​របស់​បង​ទទឹក​ជោក ដោយ​សន្សើម​ដែល​ធ្លាក់​នៅ​ពេល​យប់»។
3«អូន​ដោះ​សម្លៀក‌បំពាក់​ចេញ​ទៅ​ហើយ តើ​ឲ្យ​អូន​ស្លៀក​វិញ​ដូច​ម្ដេច​បាន? អូន​ទើប​នឹង​លាង​ជើង តើ​ឲ្យ​អូន​ប្រឡាក់​ជើង​វិញ​ដូច​ម្ដេច​កើត?»
4ម្ចាស់​ចិត្ត​របស់​ខ្ញុំ​លូក​ដៃ​ចូល​មក​តាម​ប្រហោង​ទ្វារ ធ្វើ​ឲ្យ​ចិត្ត​ខ្ញុំ​រំភើបដោយសារតែរូបបង។
5ខ្ញុំ​ក៏​ស្ទុះ​ឡើង​ទៅដើម្បី​បើក​ទ្វារ ឲ្យស្នេហារបស់ខ្ញុំ ប្រេង​ក្រអូប​ហូរ​ពី​ដៃ និង​ម្រាម​ដៃ​របស់​ខ្ញុំ បានស្រក់​ជាប់ទៅ​លើ​គន្លឹះ​ទ្វារ។
6ខ្ញុំ​បើក​ទ្វារ​ឲ្យ​ម្ចាស់​ចិត្ត​របស់​ខ្ញុំ តែ​ម្ចាស់ចិត្ត​បានបែរក្រោយ ហើយចាកចេញទៅបាត់។ បេះដូងរបស់ខ្ញុំបានស្លត់ ខ្ញុំត្រឡប់ទៅជាគាំង។ ខ្ញុំខំព្រឹងរកមើលគាត់ តែខ្ញុំមិនអាចរកគាត់ឃើញទេ ខ្ញុំស្រែករកគាត់ តែម្ចាស់ចិត្តមិនបានឆ្លើយតប។
7ពួក​អ្នក​យាម‌ល្បាត​ទីក្រុងបាន​ជួប​ខ្ញុំ ពួក​គេ​វាយ​ខ្ញុំ ពួក​គេ​ធ្វើ​ឲ្យ​ខ្ញុំ​របួស ពួក​អ្នក​យាម​កំពែង​ក្រុង​យក​ស្បៃ​រុំ​ខ្លួនចេញ​ពី​ខ្ញុំ។ ស្រ្តីក្មេងនិយាយទៅកាន់ស្រ្តីនៅក្នុងទីក្រុង
8កូនស្រីនៅ​ក្រុង​យេរូ‌សាឡឹម​អើយ សូម​អ្នកសន្យា​ពួជាមួយខ្ញុំ​ថា បើ​ពួក​នាង​ឃើញ​ម្ចាស់​ជីវិត​របស់​ខ្ញុំ សូមប្រាប់គាត់ថាខ្ញុំបានឈឺដោយសារតែស្រឡាញ់គាត់។ ស្រ្តីនៅទីក្រុងបាននិយាយស្រ្តីក្មេងជាង
9​តើម្ចាស់ចិត្តរបស់នាងពិតជាល្អជាងប្រុសដទៃទៀត ហើយនាងពិតជាស្រីស្អាត់នៅក្នុងចំណោមមនុស្សស្រីមែនឬ? ហេតុអ្វីបានជាម្ចាស់ចិត្តវិសេសជាងអ្នកផ្សេង ដែលនាងឲ្យយើងសន្យាបែរនេះ? ស្រ្តីក្មេងនិយាយទៅកាន់ស្រ្តីនៅក្នុងទីក្រុង
10ម្ចាស់ចិត្តរបស់ខ្ញុំ មានស្បែករលោង និងក្រហមព្រឿងៗ គាត់សង្ហាខ្លាំងណាស់ បើទោះយកបុរសមួយមុឺននាក់ មកធៀបក៏មិនស្មើរនឹងគាត់ដែរ។
11ក្បាល​របស់​គាត់​ប្រៀប​បាន​នឹង​មាស​សុទ្ធ សក់​របស់​គាត់​រួញ​ដូច​អង្គាស‌ដី ហើយ​មាន​ពណ៌​ខ្មៅ ដូច​សារិកា‌កែវ។
12ភ្នែក​របស់​គាត់​ស្រស់​ស្អាត ដូច​សត្វ​ព្រាប​ដែល​ស្ថិត​នៅ​ក្បែរ​មាត់​ទឹក លាងសម្អាត់ដោយទឹកដោះគោ រង្វង់ភ្នែកចាំងដូចត្បូង។
13ថ្ពាល់​របស់​គាត់​ប្រៀប​បី​ដូច​ថ្នាល ដែល​មាន​ពេញ​ដោយ​ផ្កា សាយ​គន្ធ‌ពិដោរ។ បបូរ​មាត់​របស់​គាត់​ប្រៀប​ដូច​ជា​ផ្កា​ក្រវាន់ ដែល​បញ្ចេញ​ក្លិន​យ៉ាង​ក្រអូប។
14ដៃ​របស់​គាត់​ប្រៀប​បាន​នឹង​កង​មាស ដែល​មាន​ដាំ​ត្បូង​ ខ្លួន​របស់​គាត់​ប្រៀប​បាន​នឹង​ភ្លុក ព្រម​ទាំង​មាន​ដាំ​ត្បូង​កណ្ដៀង​ផង។
15ជើង​របស់​គាត់​ប្រៀប​បាន​នឹង​សសរ ដែល​បញ្ឈរ​នៅ​លើ​ជើង​សសរ​ធ្វើ​ពី​មាស​សុទ្ធ គាត់​មាន​រាង​សង្ហា​ដូច​ភ្នំ​លីបង់ ហើយ​មាន​រូប​ល្អ​ស្អាត​ដូច​ដើម​តាត្រៅ។
16ពាក្យចេញពីមាត់គាត់គឺ​​ទន់‌ភ្លន់ គាត់​ជា​មនុស្ស​គួរ​ឲ្យ​ស្រឡាញ់។ កូនស្រីនៃយេរូសាឡិមអើយ! នេះគឺជាម្ចាស់​ចិត្ត​​របស់​ខ្ញុំ ហើយនេះវិញគឺជាមិត្តសម្លាញ់របស់ខ្ញុំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។