ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

បទ​ចម្រៀង​សាឡូម៉ូន 4

Read Scripture freely. Divine Threads study for this chapter is coming later.

1អូនស្អាត់ណាស់! ម្ចាស់​ស្នេហ៍បង​អើយ អូន​ស្អាត​ណាស់។ នៅ​ពី​ក្រោយ​ស្បៃ កែវ​ភ្នែក​របស់​អូន​ភ្លឺ​ថ្លា​ដូច​កែវ‌ចរណៃ។ សក់​របស់​អូន​ គឺដូចជា​ហ្វូង​ពពែ​ចុះ​ពី​ភ្នំ នៅទឹកដីកាឡាត។
2ធ្មេញ​របស់​អូន​ ដូច​ហ្វូង​ចៀម​ដែល​គេ​ទើប​នឹង​កាត់​រោម ហើយ​នាំ​គ្នា​ឡើង​ពី​អណ្ដូង​ទឹក​មក​វិញ។ វា​សុទ្ធ​តែ​មាន​គូ​របស់​វាហើយ​គ្មាន​ណា​មួយ​នៅ​ឯកោ​ឡើយ។
3បបូរ​មាត់​របស់​អូន​ប្រៀប​បាន​នឹង ខ្សែ​បូ​ពណ៌​ មាត់​របស់​អូន​គួរឲ្យស្រលាញ់ នៅ​ពី​ក្រោយ​ស្បៃ ថ្ពាល់​របស់​អូន ក្រហម​ស្រស់​ដូច​ផ្លែ​ទទឹម។
4ក​របស់​អូន​ប្រៀប​បាន​នឹង​ប៉ម​របស់​ស្ដេច​ដាវីឌ ដែល​មាន​រាង​មូល ហើយ​រលោង មាន​ខែល​រាប់​ពាន់​ព្យួរ​នៅ​លើ​ប៉ម​នោះ គឺ​ជា​ខែល​របស់​ទាហាន​ដ៏​អង់‌អាច។
5សុដន់​ទាំង​ពីរ​របស់​អូន​ប្រៀប​បាន​នឹង​កូន​ភ្លោះ របស់​ប្រើស ដែល​ស៊ី​ស្មៅ​នៅ​តាម​ដើម​ក្រវាន់។
6ខ្ញុំ​នឹង​ធ្វើ​ដំណើរ​ទៅ​ភ្នំ​ប្រេង​ទេព្វិរូ និង​ភ្នំ​គ្រឿង​ក្រអូប ឲ្យ​បាន​មុន​ជំនោរ​ពេល​ល្ងាច ហើយ​មុន​ពេល​ស្រមោល​រលាយ​បាត់​ទៅ។
7ម្ចាស់​ចិត្ត​បង​អើយ អូន​ស្អាត​ណាស់គ្រប់កន្លែងទាំងអស់ បណ្តូលចិត្តបងអើយ អូនរកកន្លែងបន្ទោសមិនបានឡើយ។
8កូនក្រមុំ​បង​អើយ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​ទៅ​ជា​មួយ​បង។ ចូរ​ចេញ​ដំណើរ​ពី​ភ្នំ​លីបង់​នេះ​ជា​មួយ​បង ចូរ​មើល​ពី​កំពូល​ភ្នំ​អាម៉ា‌ណា កំពូល​ភ្នំ​សេនៀរ និង​កំពូល​ភ្នំ​ហ៊ើរ‌ម៉ូន ចូរ​ចាក​ចេញ​ពី​លំ‌នៅ​របស់​សិង្ហ និង​ពី​ភ្នំ​ដែល​ជា​លំ‌នៅ​របស់​ខ្លា‌រខិន​នេះ​ទៅ។
9អូន​ស្រី​សម្លាញ់​ចិត្ត​បង​អើយ អូន​បាន​យកបេះដូងបងទៅហើយ ដោយ‌សារ​ការសម្លឹងរបស់អូនមករកបង និង​ដោយ‌សារ​លំអ​ខ្សែ​ក​តែ​មួយ​របស់​អូន អូន​បានយក បេះដូងបងទៅហើយ។
10អូន​ស្រី​សម្លាញ់​អើយ ក្តីស្នេហារបស់អូនស្រស់ស្អាត់ណាស់ កូនក្រមុំបងអើយ! គឺប្រសើរ​ជាង ស្រា​ទំពាំង‌បាយជូរ ហើយ​ក្លិន​របស់​អូន ក្រអូប​ជាង​គ្រឿង​ក្រអូប ទាំង​ប៉ុន្មាន​ទៅ​ទៀត។
11កូនក្រមុំបង​អើយ បបូរ​មាត់​អូន​មាន​រស‌ជាតិ​ផ្អែម ដូច​ទឹក​ដម​របស់​ផ្កានៅ​ក្រោម​អណ្ដាត​របស់​អូន ក៏​មាន​រស‌ជាតិ​ផ្អែម​ដូច​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោហើយសម្លៀក‌បំពាក់​របស់​អូន ​មាន​ក្លិន​ក្រអូប ដូច​ព្រៃ​ព្រឹក្សា​នៅ​ទឹកដី​លីបង់។
12កូនក្រមុំបណ្តូលចិត្ត​បង​អើយ អូន​ជា​សួន​ឧទ្យានហើយអូន​ជាសូនដំណាំ​ក៏​ជា​ប្រភព​ទឹក​របស់​បងតែម្នាក់គត់។
13ក្លិន​របស់​អូន​ប្រៀប​បាន​នឹង​ក្លិន​របស់ ចម្ការ​ទទឹម ដែល​មាន​ផ្លែ​យ៉ាង​ល្អ​វិសេស ចម្ការ​នោះ​ក៏​មាន​ដាំ​ដើម​ខ្លឹមចន្ទន៍ និង​ទេព្វិរូ​ដែរ។
14ដើម​ទេព្វិរូ និង​រមៀត ដើម​ចំប៉ី និង​ដើម​សម្បុរ​ល្វែង ព្រម​ទាំង​ដើម​ឈើ​ទាំង​អស់​សម្រាប់​ធ្វើ​គ្រឿង​ក្រអូប ជ័រ​ល្វីង‌ទេស ក្រស្នា និង​ឈើ​ក្រអូប​ដ៏​វិសេស គ្រប់​យ៉ាង។
15អូន​ជា​ប្រភព​ទឹក ហូរ​ស្រោច​ស្រព​សួន​ឧទ្យាន អូន​ជា​អណ្ដូង​ផ្ដល់​ទឹក​រស់ និង​ជា​ទឹក​ជ្រោះ​ដែល​ហូរ​ចុះ​ពី​ភ្នំ​លីបង់។ «ស្រី្តក្មេងនិយាយទៅកាន់ប្រុសដែលខ្លួនស្រឡាញ់»
16ខ្យល់​ពី​ទិស​ខាង​ជើង​អើយ ចូរ​ភ្ញាក់​ឡើង ខ្យល់​ពី​ទិស​ខាង​ត្បូង​អើយ ចូរ​បក់​មក​លើ​សួន​ឧទ្យាន​របស់​ខ្ញុំ ដើម្បី​ឲ្យ​សាយ​ក្លិន​ក្រអូប។ សូម​ម្ចាស់​ចិត្ត​របស់​អូន ចូល​មក​ក្នុង​សួន​ឧទ្យាន​របស់​បង ហើយ​ពិសា​ផ្លែ​ឈើ​ដ៏​ល្អ​វិសេស​របស់​សួន​នេះ​ចុះ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។