ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 9

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំប្រាប់ពីសេចក្តីពិតនៅក្នុងព្រះគ្រិស្ត។ ខ្ញុំមិនកុហកទេ ហើយមនសិការ​របស់ខ្ញុំធ្វើបន្ទាល់ជាមួយនឹងខ្ញុំ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធ
2សម្រាប់ខ្ញុំ គឺខ្ញុំមានការសោកស្តាយយ៉ាងខ្លាំង ហើយក៏មានការឈឺចាប់ឥតឈប់ឈរនៅក្នុងចិត្តរបស់ខ្ញុំដែរ។
3ព្រោះខ្ញុំចង់ឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយត្រូវបានញែកចេញពីព្រះគ្រិស្តដោយព្រោះបងប្អូនរបស់ខ្ញុំ គឺអស់អ្នកដែលជាសាសន៍របស់ខ្ញុំ ខាងឯសាច់ឈាម។
4​គឺជា​ជនជាតិ​អ៊ីស្រាអែល​ដែល​ជា​កូន​ចិញ្ចឹម​របស់​ព្រះជាម្ចាស់​ ហើយ​មាន​សិរី​រុងរឿង​ កិច្ច​ព្រមព្រៀង​ គម្ពីរ​វិន័យ​ ការ​បម្រើ​ព្រះ​ និង​សេចក្ដី​សន្យា​ផ្សេងៗ​។
5ដោយសារដូនតារបស់គេ ព្រះយេស៊ូបានប្រសូតជាសាច់ឈាម ព្រះអង្គគឺជាព្រះជាម្ចាស់លើទាំងអស់។ សូមឲ្យព្រះអង្គបានសរសើរជារៀងរហូត។ អាមែន។
6ប៉ុន្តែ នោះមិនមែនមានន័យថាសេចក្តីសន្យារបស់ព្រះជាម្ចាស់ត្រូវបានបរាជ័យនោះឡើយ។ ព្រោះមិនមែនមនុស្សគ្រប់គ្នានៅក្នុងអ៊ីស្រាអែល ដែលពិតជាកម្មសិទ្ធិរបស់អ៊ីស្រាអែលនោះទេ។
7មិនប្រាកថា ពូជពង្សរបស់លោកអប្រាហាំទាំងអស់ ពិតជាកូនចៅគាត់នោះទេ។ ប៉ុន្តែ «តាមរយៈលោកអ៊ីសាកវិញទេតើ ជាពូជពង្សដែលព្រះជាម្ចាស់បានហៅ»។
8កូនចៅខាងសាច់ឈាមមិនមែនជាកូនរបស់ព្រះជាម្ចាស់ទេ។ ប៉ុន្តែ មានតែកូនចៅនៃសេចក្តីសន្យាទេ ដែលបានរាប់ថាជាមួយពូជពង្សដែលព្រះជាម្ចាស់បានរើស។
9ព្រោះនេះគឺជាព្រះបន្ទូលសន្យា៖ «នៅពេលនេះ ឆ្នាំ​ក្រោយ យើង​នឹង​​មកវិញ នោះ សារ៉ា​នឹង​មាន​កូន​ប្រុស​មួយ»។
10មិនគ្រាន់តែប៉ុណ្ណេះ នាងរេបេកាមានផ្ទៃពោះជាមួយបុរសម្នាក់ គឺលោកអ៊ីសាកជាឪពុករបស់យើង
11ព្រោះកូនដែលមិនទាន់បានកើត ក៏មិនអាចធ្វើល្អ ឬអាក្រក់ដែរ ដូច្នេះគោលបំណងរបស់ព្រះជាម្ចាស់ដែលជ្រើសរើសនៅតែបាននៅជាប់ មិនមែនដោយសារការប្រព្រឹត្តឡើយ ប៉ុន្តែ ដោយសារព្រះអង្គដែលបានត្រាស់ហៅវិញ។
12ព្រះអង្គមានបន្ទូលទៅនាងថា៖ «កូនច្បងនឹងបម្រើកូនប្អូន»។
13ដូចមានសេចក្តីដែលបានចែងទុកមកថា៖ «យើងស្រឡាញ់យ៉ាកុប ប៉ុន្តែយើងស្អប់អេសាវវិញ»។
14ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? តើមនុស្សទុច្ចរិតអាចនៅជាមួយព្រះជាម្ចាស់បាន? ទេ អត់ទេ។
15ព្រោះ ទ្រង់មានបន្ទូលទៅកាន់លោកម៉ូសេថា៖ «យើងនឹងផ្តល់មេត្តាដល់អ្នកដែលដែលយើងនឹងផ្តល់មេត្តា ហើយយើងនឹងផ្តល់អាណិតអាសូរដល់អ្នកណាដែលយើងអាណិតអាសូរ»។
16ដូច្នេះ មិនមែនដោយសារគាត់ខំប្រឹងប្រែង ឬមិនដោយសារគាត់ខំរត់ទេ ប៉ុន្តែ ដោយសារព្រះជាម្ចាស់ ដែលផ្តល់មេត្តាវិញ។
17ដ្បិត បទគម្ពីរបានថ្លែងទៅកាន់ស្តេចផារោនថា៖ «ហេតុផលដែលយើងបានតាំងអ្នកឡើង គឺដើម្បីយើងអាចបង្ហាញអំណាចរបស់យើងនៅក្នុងអ្នក និងដើម្បីឲ្យមនុស្សបានឃើញពីព្រះនាមដ៏មានឬទ្ធិរបស់យើងបានប្រកាសពេញផែនដី»។
18ដូច្នេះ ព្រះជាម្ចាស់ផ្តល់មេត្តាដល់អ្នកដែលព្រះអង្គគាប់ព្រះហឫទ័យ ហើយអ្នកដែលព្រះអង្គគាប់ព្រះហឫទ័យធ្វើឲ្យមានចិត្តរឹងរូស ក៏ស្រេចតែព្រះហឫទ័យរបស់ព្រះអង្គ។
19ដូច្នេះ អ្នកនឹងនិយាយមកខ្ញុំថា៖ «ហេតុអ្វីបានជាព្រះអង្គនៅតែស្វែងរកកំហុសរបស់អ្នកដែលប្រឆាំងនឹងព្រះហឫទ័យរបស់ព្រះអង្គទៀត?
20មិនមែនទេ ឱមនុស្សអើយ តើអ្នកជានរណា ដែលហ៊ានតវ៉ាទាស់ជាមួយព្រះជាម្ចាស់ដូច្នេះ? តើដីឥដ្ឋនឹងនិយាយទៅកាន់ អ្នកដែលសូនខ្លួនថា៖ «ហេតុអ្វីបានជាអ្នកសូនខ្ញុំមានរាងបែបនេះ?»
21គឺ​ដី​ឥដ្ឋ​ដដែល គាត់​អាច​យក​ទៅ​សូន​ធ្វើ​ជា​របស់​ថ្លៃថ្នូរ​ផង ហើយ​សូន​ធ្វើ​ជា​របស់​ធម្មតា​ផង។
22ចុះបើព្រះជាម្ចាស់ គាប់ព្រះហឫទ័យនឹងសម្តែងព្រះពិរោធរបស់ព្រះអង្គ ហើយធ្វើឲ្យគេស្គាល់ពីឬទ្ធានុភាពរបស់ព្រះអង្គ ទ្រង់បានស៊ូទ្រាំអត់ធ្មត់យ៉ាងខ្លាំងជាមួយនឹងរបស់ដែលនឹងត្រូវរងព្រះពិរោធ និងបានរៀបចំសម្រាប់ការបំផ្លាញឬទេ?
23ចុះបើ ព្រះអង្គធ្វើការនេះ ដើម្បីឲ្យគេបានស្គាល់ពីសិរីល្អដ៏លើសលប់របស់ព្រះចំពោះរបស់ដែលព្រះអង្គផ្តល់ក្តីមេត្តា ដែលព្រះអង្គបានរៀបចំរួចមកហើយសម្រាប់សិរីល្អរបស់ព្រះអង្គមែនទេ?
24ចុះបើ ព្រះអង្គធ្វើការនេះ សម្រាប់យើងទាំងអស់គ្នា ដែលព្រះបានហៅផងដែរ មិនគ្រាន់តែបានហៅតែក្នុងចំណោមពួកយូដាប៉ុណ្ណោះទេ ប៉ុន្តែ ក្នុងចំណោមសាសន៍ដទៃដែរនោះ?
25ដូចដែលទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរហូសេថា៖ «យើងនឹងហៅអ្នកដែលមិនមែនជាប្រជារាស្រ្តរបស់យើង ថាជាប្រជារាស្រ្តរបស់យើង យើងនឹងហៅអ្នកដែលមិនគួរឲ្យស្រឡាញ់ថា គួរឲ្យស្រឡាញ់។
26វានឹងកើតឡើងដូច្នេះ ដូចដែលព្រះអង្គមានបន្ទូលទៅកាន់ពួកគេថា៖ ​«អ្នកមិនមែនជារាស្រ្តរបស់យើងទេ ពួកគេនឹងត្រូវបានហៅថា បុត្ររបស់ព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ»។
27លោកអេសាយបានស្រែកឡើងទាក់ទងនឹងអ៊ីស្រាអែលថា៖ «ទោះបើចំនួនកូនចៅអ៊ីស្រាអែលមានគ្នាដូចជាខ្សាច់សមុទ្រក្តី មានតែអ្នកដែលនៅសល់តែប៉ុណ្ណោះ នឹងបានសង្រ្គោះ។
28ព្រោះព្រះអម្ចាស់នឹងធ្វើឲ្យព្រះបន្ទូលរបស់ព្រះអង្គបានសម្រេចនៅលើផែនដី ជាឆាប់។
29ដូច្នេះ លោកអេសាយបានមានប្រសាសន៍រួចមកហើយថា៖ «ប្រសិនបើ ព្រះអម្ចាស់នៃពួកពលបរិវារមិនរក្សាកូនចៅរបស់យើងទេ នោះយើងនឹងបានដូចជាក្រុងសូដុម ឬយើងនឹងបានដូចជាក្រុងកូម៉ូរ៉ាហើយ។
30ដូច្នេះ តើយើងនឹងនិយាយយ៉ាងដូចម្តេច? សាសន៍ដទៃ ដែលមិនស្វែងរកសេចក្តីសុចរិត បែរជាបានសុចរិត ហើយបានសុចរិតដោយសារជំនឿ។
31ប៉ុន្តែ អ៊ីស្រាអែល ដែលខំធ្វើតាមក្រឹត្យវិន័យនៃសេចក្តីសុចរិត ប៉ុន្តែ ពួកគេមិនអាចធ្វើបានទេ។
32ហេតុអ្វីបានជាមិនបាន? ព្រោះពួកគេមិនបានខំស្វែងសេចក្តីសុចរិតដោយសារជំនឿឡើយ ប៉ុន្តែ តាមរយៈការប្រព្រឹត្តវិញ។ ពួកគេជំពប់ដួលនឹងថ្មនៃការជំពប់
33ដូចដែលមានសេចក្តីចែងទុកមកថា៖ «មើល យើងកំពុងតែចាក់គ្រឹះនៅលើស៊ីយ៉ូននូវថ្មនៃការជំពប់ ហើយថ្មនៃការរវាតចិត្ត។ អស់អ្នកណាដែលជឿនៅថ្មនោះ នឹងមិនត្រូវអាម៉ាស់ឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។