1បងប្អូនអើយ ដួងចិត្តខ្ញុំ ហើយសេចក្តីអធិស្ឋានរបស់ខ្ញុំចំពោះព្រះជាម្ចាស់គឺសម្រាប់ពួកគេ និងសម្រាប់សេចក្តីសង្គ្រោះរបស់ពួកគេដែរ។
2ដ្បិត ខ្ញុំធ្វើបន្ទាល់ពីពួកគេថា ពួកគេមានដួងចិត្តឆេះឆួលចំពោះព្រះជាម្ចាស់ ប៉ុន្តែ មិនធ្វើឲ្យមានប្រាជ្ញាទេ។
3ព្រោះពួកគេមិនដឹងពីសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ ហើយពួកគេស្វែងរកសេចក្តី សុចរិតដោយពឹងលើកម្លាំងខ្លួនឯង។ ពួកគេមិនព្រមគោរពតាមសេចក្តីសុចរិតរបស់ព្រះជាម្ចាស់ឡើយ។
4ដ្បិតព្រះគ្រិស្តបានធ្វើឲ្យក្រឹត្យវិន័យសម្រេចសម្រាប់ពួកអ្នកសុចរិត ហើយពួកអ្នកដែលជឿ។
5ព្រោះលោកម៉ូសេបានសរសេរអំពីសេចក្តីសុចរិតបានមកដោយសារក្រឹត្យវិន័យ៖ «អ្នកណាដែលធ្វើតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យ នឹងរស់នៅតាមសេចក្តីសុចរិតរបស់ក្រឹត្យវិន័យនោះ»។
6ប៉ុន្តែ សេចក្តីសុចរិតដែលបានមកដោយសារជំនឿិវិញគឺបែបនេះ «កុំនិយាយនៅក្នុងចិត្តរបស់អ្នកថា តើអ្នកណានឹងឡើងទៅស្ថានសួគ៌? (ហើយនាំព្រះគ្រិស្តចុះពីស្ថានសួគ៌មក)
7ហើយកុំនិយាយថា តើអ្នកណានឹងចុះទៅក្នុងស្ថាននរក?» (ហើយនាំព្រះគ្រិស្តឡើងពីសេចក្តីស្លាប់មកវិញ)។
8ប៉ុន្តែ តើបទគម្ពីរបានចែងយ៉ាងដូចម្តេច? «ព្រះបន្ទូលនៅជិតអ្នក នៅក្នុងមាត់ និងនៅក្នុងចិត្តរបស់អ្នក»។ នោះគឺជាព្រះបន្ទូលនៃជំនឿ ដែលយើងប្រកាស។
9ដ្បិត ប្រសិនបើ មាត់របស់អ្នកទទួលស្គាល់ថា ព្រះយេស៊ូជាព្រះអម្ចាស់ ហើយជឿនៅក្នុងចិត្តរបស់អ្នកថា ព្រះជាម្ចាស់បានប្រោសព្រះអង្គពីសេចក្តីស្លាប់ អ្នកនឹងបានសង្គ្រោះ។
10ព្រោះបើចិត្តរបស់មនុស្សជឿ គេនឹងបានសុចរិត ហើយដោយមាត់ គាត់ទទួលស្គាល់ នោះគាត់នឹងបានសង្គ្រោះ។
11ព្រោះ បទគម្ពីរបានចែងថា៖ «អស់អ្នកណាដែលជឿលើព្រះអង្គ នឹងមិនត្រូវអាម៉ាស់ឡើយ។
12ព្រោះគ្មានភាពខុសគ្នារវាងសាសន៍ក្រិក និងសាសន៍យូដាឡើយ។ ព្រោះព្រះអម្ចាស់តែមួយ ជាព្រះអម្ចាស់លើទាំងអស់ ហើយព្រះអង្គមានព្រះហឫទ័យទូលាយដល់មនុស្សទាំងអស់ ដែលអំពាវនាវរកព្រះអង្គ។
13ព្រោះអស់អ្នកណាដែលអំពាវនាវរកព្រះនាមព្រះអម្ចាស់នឹងបានសង្គ្រោះ។
14ដូច្នេះ តើពួកគេអាចអំពាវនាវរកព្រះអង្គ ដែលពួកគេមិនជឿបានយ៉ាងដូចម្តេច? តើពួកគេអាចជឿ ដោយគ្មានអ្នកប្រកាសបានយ៉ាងដូចម្តេច?
15ដូច្នេះ តើពួកគេអាចប្រកាស បានយ៉ាងដូចម្តេច ទាល់តែមានអ្នកដែលចាត់ពួកគេឲ្យទៅ? ដូចមានសេចក្តីចែងទុកមកថា៖ «មើលល្អណាស់ហ្ន៍ ជើងរបស់អ្នកដែលប្រកាសពីដំណឹងល្អពីដំណើរដែលធ្វើឲ្យចិត្តរីករាយ!»។
16ប៉ុន្តែ មិនមែនពួកគេទាំងអស់គ្នាស្តាប់ដំណឹងល្អនោះទេ។ ព្រោះលោកអេសាយមានប្រសាសន៍ថា៖ «ព្រះអម្ចាស់អើយ តើអ្នកណានឹងជឿសាររបស់យើង?»
17ដូច្នេះ ជំនឿកើតឡើងដោយសារឮ ហើយការឮដោយសារព្រះបន្ទូលរបស់ព្រះគ្រិស្ត។
18ប៉ុន្តែ ខ្ញុំនិយាយដូច្នេះ «តើពួកគេមិនបានឮមែនទេ? មិនមែនទេ ពួកគេភាគច្រើនបានឮ។ «សម្លេងរបស់ពួកគេបានចេញទៅពេញទូទាំងពិភពលោក ហើយពាក្យរបស់ពួកគេក៏ទៅដល់ចុងបំផុតនៃផែនដីដែរ»។
19លើសពីនេះទៅទៀត ខ្ញុំសួរថា៖ «តើជនជាតិអ៊ីស្រាលមិនដឹងមែនទេ?» លោកម៉ូសេបាននិយាយមុនគេថា៖ «ខ្ញុំនឹងធ្វើឲ្យអ្នកច្រណែនជាមួយប្រជាជាតិនានា។ ព្រោះប្រជាជាតិដែលមិនយល់ ខ្ញុំនឹងធ្វើឲ្យកំហឹងរបស់អ្នកឆាបឆេះឡើង»។
20ហើយលោកអេសាយមានសេចក្តីក្លាហាន នៅពេលគាត់និយាយថា៖ «អ្នកដែលមិនស្វែងរកខ្ញុំ គេបែររកខ្ញុំឃើញ។ ខ្ញុំបានលេចមកឲ្យអ្នកដែលមិនអំពាវនាវរកខ្ញុំ។
21ចំពោះជនជាតិអ៊ីស្រាអែលវិញ លោកបានថ្លែងថាៈ «មួយថ្ងៃវាល់ល្ងាច យើងបានលូកដៃទៅរកប្រជារាស្ត្រដែលមិនស្ដាប់បង្គាប់ហើយចេះតែប្រកែកជំទាស់»។