ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 8

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ គ្មានការកាត់ទោសដល់អស់អ្នកដែលនៅក្នុងព្រះគ្រិស្តយេស៊ូទេ។
2ព្រោះគោលការណ៍របស់ព្រះវិញ្ញាណនៃជីវិតក្នុងព្រះគ្រិស្តយេស៊ូបានធ្វើឲ្យខ្ញុំមានសេរីភាពពីគោលការណ៍នៃអំពើបាប ​និងសេចក្តីស្លាប់។
3ដ្បិត អ្វីដែលក្រឹត្យវិន័យមិនអាចធ្វើបាន គឺដោយសារភាពខ្សោយនៃសាច់ឈាម ប៉ុន្តែព្រះជាម្ចាស់អាចធ្វើបាន។ ព្រះអង្គបានចាត់ព្រះបុត្រារបស់ព្រះអង្គផ្ទាល់នៅក្នុងនិស្ស័យជាមនុស្សមានបាបខាងសាច់ឈាម ឲ្យធ្វើជាយញ្ញបូជាលោះបាប ហើយព្រះអង្គត្រូវបានកាត់ទោសចំពោះបាបនៅក្នុងសាច់ឈាមនេះឯង។
4ព្រះអង្គធ្វើការនេះ ដើម្បីឲ្យតម្រូវតាមក្រឹត្យវិន័យ អាចបានសម្រេចនៅក្នុងយើង យើងគឺជាអ្នកដែលដើរមិនមែនដោយសាច់ឈាមទេ ប៉ុន្តែដោយវិញ្ញាណវិញ។
5អស់អ្នកដែលរស់នៅក្នុងសាច់ឈាម នឹងយកចិត្តទុកដាក់ជាមួយអ្វីៗដែលជាសាច់ឈាម ប៉ុន្តែ អ្នកណាដែលរស់នៅខាងវិញ្ញាណវិញ នឹងយកចិត្តទុកដាក់អ្វីៗខាងវិញ្ញាណវិញដែរ។
6ដ្បិតគំនិតខាងសាច់ឈាមគឺជាសេចក្តីស្លាប់ ប៉ុន្តែ គំនិតខាងវិញ្ញាណគឺជាជីវិត និងសេចក្តីសុខសាន្ត។
7ការគិតខាងសាច់ឈាមគឺទាស់ចំពោះព្រះជាម្ចាស់ ព្រោះសាច់ឈាមមិនបានចុះចូលចំពោះច្បាប់របស់ព្រះ ឬមិនអាចធ្វើតាមច្បាប់របស់ព្រះជាម្ចាស់ដែរ។
8អស់អ្នកដែលនៅក្នុងសាច់ឈាម មិនអាចគាប់ព្រះហឫទ័យព្រះជាម្ចាស់ឡើយ។
9ទោះជាយ៉ាងណា អ្នកមិនបានស្ថិតនៅក្នុងសាច់ឈាមទេ ប៉ុន្តែនៅខាងវិញ្ញាណវិញ ប្រសិនបើអ្នកនៅខាងវិញ្ញាណមែន នោះព្រះវិញ្ញាណនៃព្រះជាម្ចាស់នឹងរស់នៅក្នុងអ្នក។ ប៉ុន្តែបើអ្នកណាម្នាក់គ្មានវិញ្ញាណរបស់ព្រះគ្រិស្តទេ អ្នកនោះមិនមែនជាកម្មសិទ្ធិរបស់ព្រះអង្គឡើយ។
10ប្រសិនបើព្រះគ្រិស្តនៅក្នុងអ្នក រូបកាយត្រូវស្លាប់ខាងឯអំពើបាប ប៉ុន្តែវិញ្ញាណនឹងរស់នៅខាងឯសេចក្តីសុចរិតវិញ។
11ប្រសិនបើព្រះវិញ្ញាណរបស់ព្រះដែលបានប្រោសព្រះយេស៊ូពីស្លាប់មកវិញ ហើយរស់នៅក្នុងអ្នក ព្រះអង្គដែលប្រោសព្រះគ្រិស្តពីសេចក្តីស្លាប់នឹងប្រទានជីវិតដល់រូបកាយពុករលួយរបស់អ្នកតាមរយៈព្រះវិញ្ញាណរបស់ព្រះអង្គ ដែលរស់នៅក្នុងអ្នក។
12ដូច្នេះ បងប្អូនអើយ យើងគឺជាកូនបំណុល ប៉ុន្តែ មិនមែនកូនបំណុលខាងសាច់ឈា គឺរស់នៅតាមសាច់ឈាមឡើយ។
13ព្រោះប្រសិនបើអ្នករស់តាមសាច់ឈាម អ្នកនឹងស្លាប់ ប៉ុន្តែប្រសិនបើអ្នករស់នៅខាងវិញ្ញាណវិញ អ្នកនឹងស្លាប់ខាងឯការប្រព្រឹត្តខាងរូបកាយ ហើយអ្នកនឹងបានរស់វិញ។
14ដ្បិតអស់អ្នកណាដែលដឹកនាំដោយព្រះវិញ្ញាណរបស់ព្រះជាម្ចាស់ អ្នកនោះគឺជាកូនរបស់ព្រះជាម្ចាស់។
15ព្រោះអ្នកមិនបានទទួលវិញ្ញាណនៃចំណងដែលធ្វើឲ្យភ័យខ្លាចឡើយ។ ផ្ទុយទៅវិញ អ្នកបានទទួលវិញ្ញាណនៃកូនចិញ្ចឹម ដូច្នេះ ហើយអាចស្រែកថា «អ័ប្បា បិតា!»។
16ព្រះវិញ្ញាណរបស់ព្រះអង្គផ្ទាល់ធ្វើបន្ទាល់ជាមួយវិញ្ញាណរបស់យើងថា យើងគឺជាកូនរបស់ព្រះជាម្ចាស់។
17ប្រសិនបើ យើងជាកូនរបស់ព្រះជាម្ចាស់មែន ដូច្នេះ យើងក៏នឹងទទួលមរតក របស់ព្រះអង្គដែរ។ ហើយយើងនឹងរួមទទួលមរតកជាមួយព្រះគ្រិស្ត ប្រសិនបើយើងពិតជារងទុក្ខជាមួយព្រះអង្គ ដើម្បីឲ្យយើងអាចទទួលសិរីល្អជាមួយព្រះអង្គ។
18ដ្បិតខ្ញុំគិតថា ការឈឺចាប់នៅក្នុងពេលបច្ចុប្បន្ននេះ មិនស័ក្តិសមនឹងប្រៀបធៀបជាមួយនឹងសិរីល្អដេលនឹងបង្ហាញមកយើងឡើយ។
19ដ្បិត​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​កំពុង​ទន្ទឹង​រង់ចាំ​ការ​បង្ហាញ​ខ្លួន​នៃបុត្រ​របស់​ព្រះជាម្ចាស់​ដោយ​អន្ទះសារ​។
20ព្រោះ​អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​ បាន​ប្រគល់ទៅ​ក្នុង​ភាព​ឥត​ប្រយោជន៍​ តែ​មិន​មែន​ដោយ​ស្ម័គ្រចិត្ដ​ទេ​ គឺ​ព្រះជាម្ចាស់​បាន​តម្រូវ​ដូច្នេះ​ ដោយ​សង្ឃឹម​ថា​​។
21អ្វីៗ​ដែល​ព្រះជាម្ចាស់​បាន​បង្កើត​មក​នឹង​បាន​ដោះ​ឲ្យ​រួច​ពី​ភាព​ជា​បាវបម្រើ​របស់​សេចក្ដី​ពុករលួយ​ទៅឯ​សេរីភាព​នៃ​សេចក្ដី​រុងរឿងជាបុត្រ​ព្រះជាម្ចាស់​។
22យើង​ដឹង​ហើយ​ថា មក​ទល់​ថ្ងៃ​នេះ ពិភព​លោក​ទាំង​មូល​កំពុង​តែ​ស្រែក​ថ្ងូរ និង​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​ដែល​ហៀប​នឹង​សំរាល​កូន។
23មិនត្រឹមតែប៉ុណ្ណោះទេ​ សូម្បីតែយើងខ្លួនឯងដែលជាផលដំបូងរបស់ព្រះវិញ្ញាណ សូម្បីតែយើងខ្លួនឯងថ្ងូរនៅក្នុងខ្លួនយើង រងចាំការទទួលយកភាពជាកូនគឺជាការប្រោសលោះរូបកាយរបស់យើង។
24ដោយទុកចិត្ត យើងបានសង្គ្រោះ។ ប៉ុន្តែ អ្វីដែលយើងទុកចិត្តមិនទាន់ឃើញនៅឡើយ សម្រាប់អស់អ្នកដែលមានទំនុកចិត្តចំពោះអ្វីដែលខ្លួនបានឃើញហើយ តើមានប្រយោជន៍អ្វី?
25ប៉ុន្តែ ប្រសិនបើយើង មានទំនុកចិត្តអំពីអ្វីដែលយើងមិនទាន់ឃើញនៅឡើយ ដូច្នេះ យើងរង់ចាំដោយភាពអត់ធ្មត់ជាមួយវា។
26ដូចគ្នានេះដែរ ព្រះវិញ្ញាណក៏ជួយយើងនៅក្នុងភាពកម្សោយរបស់យើងដែរ។ ព្រោះយើងមិនដឹងថា យើងត្រូវអធិស្ឋានដោយរបៀបណាទេ ប៉ុន្តែ ព្រះវិញ្ញាណដែលនៅក្នុងយើង បានអធិស្ឋានទូលអង្វរសម្រាប់យើង ជាមួយនឹងការថ្ងូរដែលមិនអាចរៀបរាប់បាន។
27ព្រះអង្គជាព្រះជាម្ចាស់ដែលស្គាល់ចិត្ត និងស្គាល់គំនិតរបស់ព្រះវិញ្ញាណ ព្រោះ ព្រះអង្គទូលអង្វរក្នុងនាមអ្នកជឿស្របតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់។
28យើង​ដឹង​ថា​ ​គ្រប់​ការ​ទាំង​អស់​ផ្សំ​គ្នា​ឡើង​សម្រាប់​ជា​សេចក្ដី​ល្អ​ដល់​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះជាម្ចាស់​ គឺ​ដល់​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ត្រាស់ហៅ​ស្រប​តាម​បំណង​របស់​ព្រះអង្គ​។
29ដ្បិត​អស់​អ្នក​ដែល​ព្រះអង្គ​បាន​ស្គាល់​ជាមុន​ ព្រះអង្គ​បាន​តម្រូវ​ពួកគេ​ទុក​ជាស្រេច​ឲ្យ​មាន​លក្ខណៈ​ដូច​ព្រះរាជ​បុត្រា​របស់​ព្រះអង្គ​ ដើម្បី​ឲ្យ​ព្រះរាជ​បុត្រា​ត្រលប់​ជា​កូន​ច្បង​នៅ​ក្នុង​ចំណោម​បងប្អូន​ជាច្រើន។
30អស់អ្នកដែលបានតម្រូវទុកជាមុន អ្នកទាំងនេះ ត្រូវបានព្រះអង្គត្រាស់ហៅផងដែរ។ អស់អ្នកដែលព្រះអង្គបានហៅ អ្នកទាំងនោះនឹងបានសុចរិត។ អស់អ្នកដែលព្រះអង្គបានធ្វើឲ្យសុចរិត អ្នកទាំងនោះនឹងបានទទួលសិរីល្អផងដែរ។
31ដូច្នេះ តើយើងគួរនិយាយអំពីរឿងនេះយ៉ាងដូចម្តេច? ប្រសិនបើ ព្រះជាម្ចាស់នៅខាងយើងហើយ តើអ្នកណាប្រឆាំងនឹងយើងបាន?
32ព្រះអង្គមិនបានសំច័យព្រះបុត្រារបស់ព្រះអង្គផ្ទាល់ ទ្រង់បានចាត់ព្រះអង្គមកសម្រាប់យើងទាំងអស់គ្នាទៅហើយ ដូច្នេះ ព្រះអង្គនឹងប្រទានអ្វីៗទាំងអស់ដល់យើងបានរួមជាមួយព្រះអង្គដែរ។
33តើអ្នកណាអាចប្រឆាំងទាស់ជាមួយនឹងអ្នកដែលព្រះជាម្ចាស់បានរើសតាំងបាន? ព្រះអង្គគឺជាព្រះជាម្ចាស់នៃយុតិ្តធម៌។
34តើអ្នកណានឹងត្រូវកាត់ទោស? ព្រះគ្រិស្តគឺជាព្រះដែលបានសុគតសម្រាប់យើង លើសពីនោះ ទ្រង់ក៏បានរស់ឡើងវិញ។ ព្រះកំពុងសោយរាជ្យជាមួយព្រះជាម្ចាស់នៅទីកិត្តិយស ហើយព្រះអង្គក៏ជាព្រះជាម្ចាស់ដែលទូលអង្វរសម្រាប់យើងដែរ។
35តើ​អ្នកណា​នឹង​ពង្រាត់​យើង​ចេញ​ពី​សេចក្ដី​ស្រឡាញ់​របស់​ព្រះគ្រិស្ដ​បាន?​ តើ​ជា​សេចក្ដី​វេទនា​ សេចក្ដី​លំបាក​ ការ​បៀតបៀន​ សេចក្ដី​អត់ឃ្លាន​ សេចក្ដី​អាក្រាត​ សេចក្ដី​អន្តរាយ​ ឬ​ក៏​ដាវ?​
36ដូចជាសេចក្ដីដែលបានចែងទុកមកថា៖ «ដោយសារតែព្រះអង្គ យើងត្រូវបានគេចង់ស្លាប់ពីព្រឹកដល់ល្ងាច។ គេបានរាប់យើងថាជាចៀមដែលត្រូវគេសម្លាប់»។
37ក្នុងគ្រប់ការទាំងអស់នេះ យើងវិសេសជាងមនុស្សមានជ័យជម្នះទៅទៀត តាមរយៈព្រះអង្គដែលស្រឡាញ់យើង។
38ព្រោះយើងមានការជឿជាក់ហើយថា ទោះបើ ស្លាប់ ឬ ឬរស់ ទេវតា ឬការគ្រប់គ្រង ឬអ្វីៗនៅក្នុងពេលបច្ចុប្បន្ននេះ ឬ អ្វីៗដែលត្រូវមក ឬអំណាច
39ឬកំពស់ ឬក៏ជម្រៅ ឬក៏អ្វីៗដែលបានបង្កើតផ្សេងទៀត មិនអាចបំបែកយើងចេញពីសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់បានទេ ដែលនៅក្នុងព្រះគ្រិស្តយេស៊ូជាព្រះអម្ចាស់នៃយើង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។