ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 15

Read Scripture freely. Divine Threads study for this chapter is coming later.

1ឥឡូវនេះ យើងមានកម្លាំងគួរតែទ្រាំទ្រសេចក្តីកម្សោយរបស់អ្នកខ្សោយ ហើយមិនគួរធ្វើតាមតែចិត្តរបស់ខ្លួនឯងឡើយ។
2ចូរឲ្យយើងម្នាក់ៗផ្គាប់ចិត្តអ្នកជិតខាង ព្រោះការនោះគឺជាការល្អ ដើម្បីឲ្យយើងអាចស្អាងពួកគេឡើង។
3ដ្បិត សូម្បីតែព្រះគ្រិស្ត មិនបានធ្វើតាមព្រះទ័យរបស់ព្រះអង្គដែរ។​ ផ្ទុយទៅវិញ ព្រះអង្គបានធ្វើដូចជាសេចក្តីដែលបានចែងទុកមកថា «ពាក្យប្រមាថរបស់អស់អ្នកដែលប្រមាថព្រះអង្គ បានធ្លាក់មកលើទូលបង្គំ»។
4ដ្បិត អ្វីក្តីដែលបានចែងពីមុន គឺបានចែងឡើង ដើម្បីណែនាំយើង តាមរយៈភាពអត់ធ្មត់ និងតាមរយៈការលើកទឹកចិត្តរបស់បទគម្ពីរ ធ្វើឲ្យយើងមានទំនុកចិត្ត។
5ឥឡូវនេះ សូមព្រះនៃេសចក្តីអត់ធ្មត់ និងការលើកទឹកចិត្តប្រទានដល់អ្នក ឲ្យមានចិត្តគំនិតតែមួយជាមួយគ្នាទៅវិញទៅមក ស្របតាមព្រះគ្រិស្តយេស៊ូ។
6សូមឲ្យព្រះអង្គធ្វើការនេះ ដើម្បីការមានចិត្តគំនិតតែមួយ អ្នកអាចសរសើរចេញពីសម្លេងតែមួយដល់ព្រះជាម្ចាស់ និងព្រះបិតានៃព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង។
7ដូច្នេះហើយ ចូរទទួលគ្នាទៅវិញទៅមក ដូចព្រះគ្រិស្តបានទទួលអ្នកដែរ ដើម្បីសរសើរតម្កើងដល់ព្រះជាម្ចាស់។
8ខ្ញុំសូមជម្រាប់ថា ព្រះគ្រិស្តបានត្រឡប់ទៅជាអ្នកបម្រើនៃពួកអ្នកកាត់ស្បែកជាតំណាងឲ្យសេចក្តីពិតរបស់ព្រះជាម្ចាស់ ដើម្បីបញ្ជាក់ពីសេចក្តីសន្យាដែលបានប្រទានដល់ដូនតារបស់ពួកគេ
9ហើយដើម្បីឲ្យសាសន៍ដទៃបានថ្វាយសិរីល្អដល់ព្រះសម្រាប់សេចក្តីមេតា្តរបស់ព្រះអង្គ។ ដូចមានសេចក្តីចែងទុកមកថា «ដូច្នេះ ទូលបង្គំនឹងថ្វាយការសរសើរដល់ព្រះអង្គនៅក្នុងចំណោមសាសន៍ដទៃ ហើយច្រៀងសរសើរដល់ព្រះនាមរបស់ព្រះអង្គ»។
10ហើយក៏មានសេចក្តីចែងទុកទៀតថា «ឱសាសន៍ដទៃអើយ ចូរមានអំណរជាមួយនឹងរាស្រ្តរបស់ព្រះអង្គចុះ!»។
11ហើយចែងទៀតថា «ចូរសរសើរដល់ព្រះអម្ចាស់ ឱសាសន៍ដទៃអើយ ចូរឲ្យមនុស្សគ្រប់គ្នាសរសើរព្រះអង្គ!»។
12លោកអេសាយមានប្រសាសន៍ម្ដងទៀតថា «នឹងមានឫសរបស់លោក​អ៊ីសាយ​ ហើយនឹងមានម្នាក់ងើបឡើងដើម្បីគ្រប់គ្រងលើសាសន៍ដទៃ។ សាសន៍ដទៃនឹងមានទំនុកចិត្តលើព្រះអង្គ»។
13ឥឡូវនេះ សូមឲ្យព្រះជាម្ចាស់នៃទំនុកចិត្ត បំពេញអ្នកជាមួយនឹងអំណរ និងសេចក្តីសុខសាន្តសម្រាប់ការជឿ ដើម្បីឲ្យអ្នកអាចមានទំនុកចិត្តជាបរិបូរណ៌ ដោយអំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។
14បងប្អូនអើយ ខ្លួនខ្ញុំផ្ទាល់ក៏មានទំនុកចិត្តលើបងប្អូនដែរ។ ខ្ញុំបានជឿជាក់លើបងប្អូន ថាបងប្អូនបានពេញដោយសេចក្តីល្អ បានពេញដោយចំណេះដឹងគ្រប់យ៉ាង។ ខ្ញុំជឿជាក់ថា អ្នកក៏អាចដាស់តឿនដល់អ្នកទៅវិញទៅមកផងដែរ។
15ប៉ុន្តែ ខ្ញុំសរសេរមកកាន់បងប្អូនដោយសេចក្តីក្លាហានអំពីការមួយចំនួន ដើម្បីរំលឹកបងប្អូនម្តងទៀត ដោយសារតែអំណោយទានដែលព្រះជាម្ចាស់បានប្រទានដល់ខ្ញុំ។
16អំណោយនោះគឺថា ខ្ញុំអាចធ្វើជាអ្នកបម្រើរបស់ព្រះគ្រិស្តយេស៊ូ ដែលបានចាត់ទៅកាន់សាសន៍ដទៃ ដើម្បីធ្វើជាបូជាចារ្យនៃដំណឹងល្អរបស់ព្រះជាម្ចាស់។ ខ្ញុំអាចធ្វើការនេះ ដើម្បីឲ្យការថ្វាយយញ្ញបូជារបស់សាសន៍ដទៃអាចទទួលយកបាន បានបរិសុទ្ធដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ។
17ដូច្នេះ សេចក្តីអំណររបស់ខ្ញុំគឺនៅក្នុងព្រះគ្រិស្តយេស៊ូ ហើយនៅក្នុងកិច្ចការរបស់ព្រះជាម្ចាស់។
18ដ្បិត ខ្ញុំនឹងមិនហ៊ាននិយាយពីអ្វីទាំងអស់ លើកលែងតែអ្វីដែលព្រះគ្រិស្តបានធ្វើតាមរយៈខ្ញុំ ដោយព្រោះការស្តាប់បង្គាប់របស់សាសន៍ដទៃ។ មានការជាច្រើនបានសម្រេច ដោយសារសំដៅ និងការប្រព្រឹត្ត។
19ដោយសារអំណាចនៃទីសម្គាល់ និងការអស្ចារ្យ ព្រមទាំងដោយសារអំណាចរ​បស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ការនេះអាចកើតឡើងដូច្នេះ ដើម្បីឲ្យខ្ញុំអាចនាំដំណឹងល្អរបស់ព្រះគ្រិស្តពីក្រុងយេរ៉ូសាឡិមរហូតដល់ក្រុង​អ៊ីលី‌រីកុន​។
20បំណងចិត្តរបស់ខ្ញុំ គឺចង់ប្រកាសដំណឹងល្អបែបនេះឯង ប៉ុន្តែ មិនមែនកន្លែងដែលគេស្គាល់ព្រះនាមព្រះគ្រិស្តរួចហើយនោះទេ ដើម្បីកំុឲ្យខ្ញុំបានសង់នៅលើគ្រឹះរបស់អ្នកផ្សេងឡើយ។
21ដូចមានសេចក្តីចែងទុកមកថា «អស់អ្នកដែលមិនបានឮពីព្រះអង្គនឹងបានឃើញព្រះអង្គ ហើយអស់អ្នកណាដែលមិនធ្លាប់បានឮ នឹងបានយល់»។
22ដូច្នេះហើយ បានជាមានការរារាំងខ្ញុំជាច្រើនដង ក្នុងការមកឯបងប្អូន។
23ប៉ុន្តែ ឥឡូវនេះ ខ្ញុំលែងមានកន្លែងនៅក្នុងតំបន់ទាំងនោះទៀតទេ ហើយខ្ញុំក៏ប្រាថ្នាជាច្រើនឆ្នាំហើយ ក្នុងការទៅរកអ្នករាល់គ្នា។
24​ដូច្នេះ នៅពេលណា ខ្ញុំបានទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមថាបានទៅជួបអ្នករាល់គ្នាតាមផ្លូវដែលខ្ញុំឆ្លងកាត់នោះ ហើយបងប្អូនក៏មានចំណែកក្នុងការចាត់ខ្ញុំឲ្យទៅដែរ បន្ទាប់ពីខ្ញុំបាននៅជាមួយបងប្អូនមួយរយៈ
25ប៉ុន្តែ ឥឡូវនេះ ខ្ញុំនឹងទៅក្រុងយេរ៉ូសាឡឹម ដើម្បីបម្រើបងប្អូននៅទីនោះ។
26ដ្បិត​ សេចក្តីអំណររបស់បងប្អូននៅស្រុក​ម៉ាសេដូន និង​ស្រុក​អាខៃ​បានរួមចំណែកជួយដល់អ្នកក្រនៅក្នុងចំណោមអ្នកជឿដែលនៅក្នុងក្រុងយេរ៉ូសាឡិម។
27មែនហើយ ការរួមចំណែកជួយនេះពិតជាមានអំណរមែន ហើយពិតណាស់ ពួកគេគឺជាអ្នកជំពាក់អ្នកទាំងនោះ។ ដ្បិត ប្រសិនបើ សាសន៍ដទៃមានចំណែកនៅក្នុងកិច្ចការខាងវិញ្ញាណជាមួយពួកគេ ពួកគេជំពាក់ដល់ពួកគេមែន ថែមទាំងត្រូវបម្រើពួកគេដោយសម្ភារៈផ្សេងៗផងដែរ។
28ដូច្នេះ នៅពេលខ្ញុំបានបំពេញភារកិច្ចនេះ ហើយប្រាកដថាពួកគេបានទទួលអ្វីដែលបានប្រមូលហើយ ខ្ញុំនឹងទៅអេស្ប៉ាញ ហើយនិងទៅជួបបងប្អូននៅតាមផ្លូវ។
29ខ្ញុំដឹងថា នៅពេលដែលខ្ញុំទៅជួបបងប្អូន ខ្ញុំនឹងទៅក្នុងព្រះពរដ៏បរិបូរថណ៌នៅក្នុងព្រះគ្រិស្ត។
30ឥឡូវនេះ បងប្អូនអើយ ខ្ញុំដាស់តឿនដល់អ្នករាល់គ្នា នៅក្នុងព្រះអម្ចាស់យេស៊ូគ្រិស្តនៃយើង និងដោយសេចក្តីស្រឡាញ់របស់ព្រះវិញ្ញាណថា​ ចូរខំព្យាយាមអធិស្ឋានជាមួយខ្ញុំនៅក្នុងសេចក្តីអធិស្ឋានបស់អ្នករាល់គ្នាដល់ព្រះសម្រាប់ខ្ញុំ។
31សូមអធិស្ឋាន ឲ្យខ្ញុំបានសង្គ្រោះពីអស់អ្នកដែលមិនស្តាប់បង្គាប់នៅក្នុងយូដា និងកិច្ចការបម្រើរបស់ខ្ញុំសម្រាប់បងប្អូននៅក្នុងក្រុងយេរ៉ូសាឡិម ឲ្យអាចទទួលយកបាននៅក្នុងចំណោមបងប្អូនអ្នកជឿនៅទីនោះ។
32សូមអធិស្ឋានឲ្យខ្ញុំអាចមកជួបបងប្អូនដោយអំណរ តាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ហើយអធិស្ឋានសូមឲ្យខ្ញុំអាចមកជួប ហើយសម្រាកជាមួយបងប្អូន។
33សូមព្រះនៃសេចក្តីសុខសាន្តគង់នៅជាមួយអ្នករាល់គ្នា។ អាមែន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។