ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 14

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរទទួលអស់អ្នកដែលខ្សោយខាងជំនឿ ដោយគ្មានការជំនុំជម្រះអំពីគំនិតរបស់ពួកគេឡើយ។
2ម្នាក់មានជំនឿថា អាចបរិភោគអ្វីក៏បាន ហើយម្នាក់ទៀតដែលខ្សោយថាបរិភោគតែបន្លែទេ។
3នោះ​ចូរ​កុំ​ឲ្យ​អ្នក​ដែល​បរិភោគ​មើលងាយ​អ្នក​ដែល​មិន​បរិភោគ​ ហើយ​អ្នក​ដែល​មិន​បរិភោគ​ក៏​មិន​ត្រូវ​ថ្កោលទោស​អ្នក​ដែល​បរិភោគ​ដែរ​ ដ្បិត​ព្រះជាម្ចាស់​បាន​ទទួល​អ្នក​នោះ​។
4តើ​អ្នក​ជា​អ្វី​ បានជា​ហ៊ាន​ថ្កោលទោស​បាវបម្រើ​របស់​គេ?​ ទោះជា​អ្នកបម្រើ​នោះ​ឈរ​ក្ដី​ ដួល​ក្ដី​ ស្រេច​លើ​ចៅហ្វាយ​របស់​គេ​ទេ​តើ​ តែ​គេ​នឹង​ឈរ​បាន​ ព្រោះ​ព្រះអម្ចាស់​មាន​អំណាច​ជួយ​គេ​ឲ្យ​ឈរ​បាន។​
5ដ្បិត​ម្នាក់​គិត​ថា​ ថ្ងៃមួយ​ប្រសើរ​ជាង​ថ្ងៃមួយ​ទៀត​ ម្នាក់​ទៀត​បែរជា​គិត​ថា​ ថ្ងៃ​ណា​ក៏​ដូចជា​ថ្ងៃ​ណា​ដែរ​ ដូច្នេះ​ ចូរ​ម្នាក់ៗ​ជឿ​ជាក់​នៅ​ក្នុង​គំនិត​របស់​ខ្លួន​ចុះ​។
6អ្នកណាដែលប្រតិបត្តិតាមថ្ងៃណា ចូរប្រតិបត្តិថ្ងៃនោះសម្រាប់ព្រះអម្ចាស់ចុះ ហើយអ្នកណាបរិភោគ ចូរបរិភោគសម្រាប់ព្រះជាម្ចាស់ចុះ ព្រោះអ្នកនោះបានអរគុណដល់ព្រះជាម្ចាស់ហើយ។ ហើយអស់អ្នកណាដែលមិនបរិភោគ ចូរចៀសវាងពីការបរិភោគនោះ សម្រាប់ព្រះជាម្ចាស់ ព្រោះអ្នកនោះក៏បានអរព្រះគុណដល់ព្រះជាម្ចាស់ផងដែរ។
7ដ្បិត យើងម្នាក់ៗមិនបានរស់នៅសម្រាប់ខ្លួនឯងទេ ហើយក៏គ្មាននរណាស្លាប់សម្រាប់ខ្លួនឯងដែរ។
8ដ្បិត បើយើងរស់នៅ ​យើងរស់នៅសម្រាប់ព្រះអម្ចាស់ ហើយបើយើងស្លាប់ ក៏ស្លាប់សម្រាប់ព្រះជាម្ចាស់ដែរ។ ដូច្នេះ មិនថាយើងរស់ ឬក៏ស្លាប់ទេ យើងជាកម្មសិទិ្ធរបស់ព្រះអម្ចាស់។
9ដ្បិត ដោយព្រោះការនេះ ព្រះគ្រិស្តបានសុគត ហើយរស់ឡើងវិញ ដើម្បីឲ្យព្រះអង្គអាចធ្វើជាព្រះអម្ចាស់សម្រាប់អ្នកដែលស្លាប់ និងសម្រាប់អស់អ្នកដែលរស់ផង។
10ប៉ុន្តែ សម្រាប់អ្នកវិញ ហេតុអ្វីបានជាអ្នកថ្កោលទោសបងប្អូនរបស់អ្នកយ៉ាងដូច្នេះ? ហើយហេតុអ្វីបានជាអ្នកបដិសេធបងប្អូនរបស់អ្នកយ៉ាងដូចម្តេច?
11ដ្បិតយើងទាំងអស់គ្នានឹងឈរនៅចំពោះបល្ល័ង្កនៃការជំនុំជម្រះរបស់ព្រះជាម្ចាស់។ ដូចមានសេចក្តីចែងទុកមកថា «ក្នុងការដែលយើងរស់» ព្រះជាម្ចាស់មានបន្ទូល «គ្រប់ជង្គង់នឹងលុតចុះចំពោះយើង ហើយគ្រប់ទាំងអណ្តាតនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់»។
12ដូច្នេះ យើងម្នាក់ៗនឹងទទួលខុសត្រូវនៅចំពោះកិច្ចការខ្លួនឯងនៅចំពោះព្រះជាម្ចាស់។
13ដូច្នេះហើយ សូមយើងកុំថ្កោលទោសដល់គ្នាទៅវិញទៅមកឡើយ ផ្ទុយទៅវិញ ចូរធ្វើដូច្នេះវិញ សូមកុំធ្វើឲ្យអ្នកណាម្នាក់ជំពប់ដួល ឬធ្វើជាអន្ទាក់ដល់បងប្អូនរបស់ខ្លួនឡើយ។
14ខ្ញុំដឹង ហើយខ្ញុំមានការជឿជាក់នៅក្នុងព្រះអម្ចាស់យេស៊ូថា គ្មានអ្វីមិនស្អាតដោយឯកឯងទេ។ មិនស្អាតគឺដោយសារមនុស្សគិតថាការនោះមិនស្អាតទេ ហើយសម្រាប់គាត់គឺមិនស្អាត។
15ប្រសិនបើ អ្នកធ្វើឲ្យបងប្អូនរបស់អ្នកឈឺចាប់ដោយសារតែអាហារ អ្នកលែងដើរនៅក្នុងសេចក្តីស្រឡាញ់ទៀតហើយ។ កុំបំផ្លាញបងប្អូនរបស់អ្នកដោយសារតែអាហាររបស់អ្នកឡើយ ព្រោះព្រះគ្រិស្តបានសុគតសម្រាប់អ្នកនោះហើយ។
16ដូច្នេះ សូមកុំអនុញ្ញាតឲ្យអ្វីដែលអ្នកគិតថាល្អ ហើយបែរជាគេនិយាយអាក្រក់វិញឡើយ។
17ដ្បិត នរគរបស់ព្រះជាម្ចាស់មិនមែនជារឿងអាហារ និងផឹកឡើយ ប៉ុន្តែ គឺជារឿងសេចក្តីសុចរិត សេចក្តីសុខសាន្ត និងសេចក្តីអំណរនៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធវិញ។
18ដ្បិត អស់អ្នកណាដែលបម្រើព្រះគ្រិស្តបែបនេះ គឺអាចទទួលយកបាននៅចំពោះព្រះជាម្ចាស់ ហើយមនុស្សក៏ទទួលស្គាល់ដែរ។
19ដូច្នេះ ចូរយើងដេញតាមអ្វីៗដែលមេត្រីភាព និងអ្វីៗដែលកសាងគ្នាទៅវិញទៅមក។
20សូមកុំបំផ្លាញកិច្ចការរបស់ព្រះជាម្ចាស់ដោយព្រោះអាហារឡើយ។ អាហារស្អាតទាំងអស់ ប៉ុន្តែ មិនស្អាតនៅពេលដែលមនុស្សដែលបរិភោគ ហើយធ្វើឲ្យបងប្អូនរវាតចិត្តវិញ។
21គឺជាការល្អ ប្រសិនបើមិនបរិភោគសាច់ ឬ ផឹកស្រា ឬបរិភោគអ្វីផ្សេងទៀត ដោយហេតុចង់ធ្វើឲ្យបងប្អូនរវាតចិត្តឡើយ។
22ជំនឿដែលអ្នកមាន ចូររក្សាវារវាងខ្លួនអ្នក និងព្រះជាម្ចាស់។ មានពរហើយអស់អ្នកណាដែលមិនថ្កោលទោសខ្លួនឯងដោយសារអ្វីដែលខ្លួនឯងគិតថាល្អឡើយ។
23អស់អ្នកណាដែលសង្ស័យនឹងត្រូវទោស ប្រសិនបើ វាមិនកើតចេញពីជំនឿ។ ហើយអ្វីក្តីដែលមិនមែនកើតចេញពីជំនឿគឺជាអំពើបាបទាំងអស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។