1ខ្ញុំសូមសរសើរដល់អ្នករាល់គ្នា និងប្អូនស្រីភីបេ ដែលជាអ្នកបម្រើម្នាក់នៃក្រុុមជំនុំនៅក្រុងកេងគ្រា
2ដើម្បីឲ្យបងប្អូនបានទទួលនាងនៅក្នុងព្រះអម្ចាស់។ សូមធ្វើការនេះ ដើម្បីឲ្យស័ក្តិសមជាអ្នកជឿ ហើយសូមជួយនាងនូវអ្វីដែលនាងត្រូវការជំនួយពីអ្នក។ ព្រោះនាងខ្លួនឯងបានជាជួយដល់កិច្ចការជាច្រើន ហើយបានជួយដល់ខ្ញុំផងដែរ។
3សូមសួរសុខទុក្ខទៅនាងព្រីស៊ីល និងលោកអគីឡាផង ពួកគាត់គឺជាបងប្អូនរួមការងារជាមួយខ្ញុំនៅក្នុងព្រះគ្រិស្តយេស៊ូ
4ពួកគេបានប្រថុយជីវិតរបស់ពួកគេសម្រាប់ជីវិតខ្ញុំ។ ខ្ញុំអរគុណដល់ពួកគេ ហើយមិនគ្រាន់តែខ្ញុំទេ ប៉ុន្តែ រូមទាំងក្រុមជំនុំរបស់សាសន៍ដទៃទាំងអស់ផងដែរ។
5សូមសួរសុខទុក្ខដល់ក្រុមជំនុំដែលនៅផ្ទះរបស់ពួកគេដែរ។ សូមសួរសុខទុក្ខដល់លោកអេប៉ៃណែតជាទីស្រឡាញ់របស់ខ្ញុំផង គាត់គឺជាផលដំបូងរបស់អាស៊ីថ្វាយដល់ព្រះគ្រិស្ត។
6សូមសួរសុខទុក្ខដល់នាងម៉ារី ដែលខំប្រឹងធ្វើការយ៉ាងខ្លាំងសម្រាប់អ្នករាល់គ្នា។
7សូមសួរសុខទុក្ខដល់រលោកអាន់ត្រូនីក និងនាងយូនាស ជាញាតិសណ្ដានរបស់ខ្ញុំ និងជាអ្នកជាប់គុកជាមួយខ្ញុំដែរ។ ពួកគេមានកេរ្តិ៍ឈ្មោះល្អនៅក្នុងចំណោមពួកសាវក ដែលបាននៅក្នុងព្រះគ្រិស្តមុនខ្ញុំ។
8សូមសួរសុខទុក្ខដល់លោកអាំភ្លាសជាទីស្រឡាញ់របស់ខ្ញុំនៅក្នុងព្រះអម្ចាស់ផង។
9សូមសួរសុខទុក្ខដល់លោកអ៊ើបាន់ ជាអ្នករួមការងារជាមួយយើងនៅក្នុងព្រះគ្រិស្ត និងលោកស័តាឃីសជាទីស្រឡាញ់ផង។
10សូមសួរសុខទុក្ខដល់លោកអពេលេស ដែលបានជឿជាក់នៅក្នុងព្រះគ្រិស្ត។ សូមសួរសុខទុក្ខដល់បងប្អូនដែលនៅក្នុងក្រុមគ្រួសាររបស់លោកអើរិស្ដូប៊ូលផង។
11សូមសួរសុខទុក្ខដល់លោកហេរ៉ូឌានជាញាតិសណ្ដានរបស់ខ្ញុំ។ សូមសួរសុខទុក្ខដល់បងប្អូនដែលនៅក្នុងគ្រួសារលោកណើគីស ដែលនៅក្នុងព្រះអម្ចាស់។
12សូមសួរសុខទុក្ខដល់នាងទ្រីភែន និងនាងទ្រីផូស ដែលធ្វើការយ៉ាងខ្លាំងនៅក្នុងព្រះអម្ចាស់។ សូមសួរសុខទុកដល់នាងពើស៊ីសជាទីស្រឡាញ់ផង នាងខំប្រឹងធ្វើការយ៉ាងខ្លាំងនៅក្នុងព្រះអម្ចាស់។
13សូមសួរសុខទុក្ខដល់លោករូភូស ដែលបានជ្រើសរសើនៅក្នុងព្រះអម្ចាស់ និងដល់ម្តាយរបស់គាត់ និងម្ដាយរបស់ខ្ញុំដែរ។
14សូមសួរសុខទុក្ខដល់លោកអស៊ីងគ្រីត លោកផ្លេគូន លោកហ៊ើម៉ាស លោកប៉ាត្រូបាស លោកហ៊ើមេស និងបងប្អូនដែលនៅជាមួយគេ។
15សូមសួរសុខទុក្ខដល់លោកភីឡូឡូក នាងយូលាស លោកនេរើស និងប្អូនស្រីរបស់គាត់ ព្រមទាំងលោកអូលីមប៉ាស បុងបងប្អូនអ្នកជឿទាំងអស់ដែលនៅជាមួយពួកគេ។
16សូមបងប្អូនជំរាបសួរគ្នាទៅវិញទៅមកដោយស្និទ្ធស្នាលផង។ ក្រុមជំនុំទាំងអស់របស់ព្រះគ្រិស្ដ សូមជំរាបសួរមកបងប្អូន។
17ឥឡូវនេះ ខ្ញុំសូមដាស់តឿនដល់អ្នករាល់គ្នា បងប្អូនអើយ សូមគិតពីអ្នកដែលធ្វើឲ្យបងប្អូនបាក់បែក និងមានការរវាតចិត្ត។ ពួកគេបានធ្វើហួសពីសេចក្តីបង្រៀនដែលបងប្អូនបានរៀនហើយ។ ចូរបែរចេញឲ្យឆ្ងាយពីពួកគេ។
18ព្រោះមនុស្សបែបនេះ ពួកគេមិនបានបម្រើព្រះអម្ចាស់នៃយើងគឺព្រះគ្រិស្តទេ ប៉ុន្តែ សម្រាប់ក្រពះរបស់ពួកគេវិញ។ ពួកគេបោកប្រាសដួងចិត្តរបស់មនុស្សទៀងត្រង់ តាមរយៈសំដីស្រទន់ និងពាក្យបញ្ជាររបស់ពួកគេ។
19ដ្បិត គំរូនៃការស្តាប់បង្គាប់របស់បងប្អូនបានទៅលើមនុស្សគ្រប់គ្នាហើយ។ ដូច្នេះហើយបានជាខ្ញុំមានអំណរចំពោះបងប្អូន ប៉ុន្តែ ខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញា ចំពោះអ្វីដែលល្អ និងល្ងង់ចំពោះអ្វីដែលអាក្រក់វិញ។
20ព្រះនៃសេចក្តីសុខសាន្តនឹងជាន់ក្បាលសាតាំងនៅក្រោមជើងរបស់អ្នក។ សូមឲ្យព្រះគុណរបស់ព្រះយេស៊ូគ្រិស្តជាព្រះអម្ចាស់នៃយើងនៅជាមួយអ្នករាល់គ្នា។
21លោកធីម៉ូថេ អ្នករួមការងារជាមួយខ្ញុំ ផ្តាំសួរសុខទុក្ខដល់បងប្អូន និងលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាញាតិសណ្ដានរបស់ខ្ញុំផងដែរ។
22ខ្ញុំ ទើទាស ជាអ្នកសរសេរសំបុត្រនេះ សូមផ្តាំសួរសុខទុក្ខដល់បងប្អូននៅក្នុងព្រះអម្ចាស់ផងដែរ។
23លោកកៃយុស បានទទួលខ្ញុំ និងក្រុមជំនុំទាំងមូលផ្តាំសួរសុខទុក្ខបងប្អូន។ លោកអេរ៉ាស្ទុស ជាហិរញ្ញិករបស់ក្រុង សូមផ្តាំសួរសុខទុក្ខមកបងប្អូនជាមួយនឹងបងប្រុសរបស់លោកក្លើតុសដែរ។
24សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូ ជាព្រះអម្ចាស់របស់យើង អាម៉ែន។
25ឥឡូវនេះ សូមថ្វាយសិរីល្អដល់ព្រះដែលធ្វើឲ្យអ្នកអាចឈរស្របតាមដំណឹងល្អរបស់ខ្ញុំ និងការប្រកាសរបស់ខ្ញុំអំពីព្រះយេស៊ូគ្រិស្តស្របតាម ការបើកសម្តែងនៃអាថ៌កំបាំងដេលបានលាក់តាំងពីយូរយារណាស់មកហើយ
26ប៉ុន្តែ ឥឡូវនេះ បានបើកសម្តែងហើយ ដោយតាមរយៈសេចក្តីទំនាយដែលបានសរសេរបានធ្វើឲ្យប្រជាជាតិទាំងអស់បានដឹង ស្របតាមសេចក្តីបង្គាប់របស់ព្រះជាម្ចាស់ដ៏នូវអស់កល្ប ដើម្បីឲ្យពួកគេបានស្តាប់បង្គាប់ដោយជំនឿ។
27សូមថ្វាយព្រះជាម្ចាស់ដែលមានប្រាជ្ញាតែមួយអង្គគត់ បានប្រកបដោយសិរីល្អ តាមរយៈព្រះយេស៊ូគ្រិស្ត អស់កល្បជានិច្ច។ អាមែន។