ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

រ៉ូម 11

Read Scripture freely. Divine Threads study for this chapter is coming later.

1ដូច្នេះ តើព្រះជាម្ចាស់បដិសេធប្រជារាស្រ្តរបស់ព្រះអង្គមែនទេ? មិនមែនទេ។ ព្រោះខ្ញុំក៏ជាជនជាតិអ៊ីស្រាអែលដែរ ហើយក៏ជាពូជពង្សរបស់លោកអប្រាហាំដែរ ចេញពីអំបូរបេនយ៉ាមីន។
2ព្រះជាម្ចាស់មិនបានបដិសេធប្រជារាស្រ្តរបស់ព្រះអង្គទេ ព្រោះព្រះអង្គបានជ្រាបជាមុនហើយ។ តើអ្នកមិនដឹងទេឬអីថាបទគម្ពីរចែងពីលោកអេលីយ៉ា ហើយគាត់បានទូលអង្វរព្រះជាម្ចាស់ ឲ្យទាស់នឹងអ៊ីស្រាអែលយ៉ាងដូចម្តេច?
3«ព្រះអម្ចាស់អើយ ពួកគេបានសម្លាប់ព្យាការីរបស់ព្រះអង្គ ពួកគេបានបំផ្លាញកន្លែងថ្វាយយញ្ញបូជារបស់ព្រះអង្គ។ មានតែទូលបង្គំតែម្នាក់គត់ដែលនៅសល់ ហើយពួកគេក៏កំពុងតែតាមសម្លាប់ដែរ»។
4ប៉ុន្តែ តើព្រះជាម្ចាស់បានឆ្លើយទៅគាត់ ហើយមានបន្ទូលទៅគាត់វិញយ៉ាងដូចម្តេច? «ខ្ញុំបានរៀបចំសម្រាប់ខ្លួនខ្ញុំនូវមនុស្សប្រាំពីរពាន់ទៀត គឺជាអ្នកដែលមិនបានលុតជង្គង់ថ្វាយបង្គំព្រះបាល»។
5ទោះបីជាដូច្នោះក្តី នៅក្នុងពេលបច្ចុប្បន្ននេះ ក៏មានអ្នកនៅសេសសល់ ដោយព្រោះតែជម្រើសនៃព្រះគុណ។
6ប៉ុន្តែ ប្រសិនបើ ព្រះអង្គជ្រើសរើសដោយសារព្រះគុណមែន គឺមានន័យថាមិនមែនដោយសារការប្រព្រឹត្តទៀតទេ។
7បើមិនដូច្នោះទេ ព្រះគុណលែងជាព្រះគុណទៀតហើយ។ ដូច្នេះ តើយើងនិយាយយ៉ាងដូចម្តេច? អ្វីៗដែលជនជាតិអ៊ីស្រាអែលស្វែងរក គេមិនបានទទួលទេ ប៉ុន្តែ អ្នកដែលព្រះអង្គជ្រើសរើស ទើបបានទទួលវិញ ហើយពួកអ្នកផ្សេងទៀតនៅតែមានចិត្តរឹងរុសដដែល។
8ដូចដែលមានសេចក្តីចែងទុកមកថា៖ «ព្រះជាម្ចាស់ប្រទានឲ្យពួកគេមានវិញ្ញាណនៃស្ពឹក ហើយក៏ធ្វើភ្នែករបស់គេមើលលែងឃើញ ព្រមទាំងត្រចៀករបស់គេក៏ស្តាប់លែងឮដែរ រហូតមកដល់សព្វថ្ងៃនេះ»។
9សេ្តចដាវីឌមានបន្ទូលថា៖ «សូមឲ្យតុបានក្លាយជាអួន និងអន្ទាក់ដែលធ្វើឲ្យជំពប់ដួល និង​នាំឲ្យគេមានទោស។
10សូមឲ្យភ្នែករបស់ពួកគេបានងងឹត ដើម្បីកុំឲ្យពួកគេអាចមើលឃើញទៀត ហើយចងពួកគេឲ្យជាប់ជារៀងរហូតតទៅ»។
11ដូច្នេះ ខ្ញុំសូមសួរថា «តើពួកគេជំពប់ដួលរហូតមែនទេ? ទេ មិនរហូតទេ។ ផ្ទុយទៅវិញ ដោយសារកំហុសរបស់ពួកគេ សេចក្តីសង្គ្រោះបានមកដល់សាសន៍ដទៃ ដើម្បីធ្វើឲ្យពួកគេមានសេចក្តីច្រណែន។
12ឥឡូវនេះ ប្រសិនបើកំហុសរបស់ពួកគេនាំឲ្យពិភពលោកបានទទួលព្រះពរ ហើយដោយសារការវង្វេងរបស់ពួកគេបានធ្វើឲ្យសាសន៍ដទៃទទួលព្រះពរដែរនោះ ដូច្នេះ តើពួកគេនឹងទទួលព្រះពរយ៉ាងច្រើនលើសលប់ប៉ុណ្ណា?
13ប៉ុន្តែ នៅពេលនេះ ខ្ញុំកំពុងតែនិយាយមកកាន់អ្នកដែលជាសាសន៍ដទៃ ហើយដរាបណាខ្ញុំជាសាវកសម្រាប់សាសន៍ដទៃ ខ្ញុំមានមោទនភាពនៅក្នុងព័ន្ធកិច្ចរបស់ខ្ញុំ។
14ប្រហែលជាខ្ញុំអាចនឹងធ្វើឲ្យអស់អ្នកដែលបងប្អូនខាងសាច់ឈាមរបស់ខ្ញុំច្រណែន។ ប្រហែលជាយើងអាចជួយសង្គ្រោះពួកគេបានខ្លះ។
15ប្រសិនបើ ការបដិសេធរបស់ពួកគេ ធ្វើឲ្យមានការផ្សះផ្សានៃពិភពលោក តើពួកគេនឹងបានទទួលយ៉ាងណា? គឺបានទទួលជីវិតពីសេចក្តីស្លាប់។
16ប្រសិនបើ ផលដំបូងត្រូវបានរក្សាទុក ដូច្នេះ ម្សៅរបស់នំប័ុងក៏ត្រូវបានរក្សាទុកដែរ ប្រសិនបើ ឫសត្រូវបានរក្សាទុក ដូច្នេះ មែកក៏ត្រូវបានរក្សាទុកដែរ។
17ប៉ុន្តែ ប្រសិនបើ មែកខ្លះត្រូវបានកាត់ចេញ ហើយអ្នកគឺជាមែកដើមអូលីវព្រៃ ហើយបានផ្សាំក្នុងចំណោមដើមអូលីវផ្សេងទៀត
18ហើយប្រសិនបើ អ្នកមានចំណែកជាមួយពួកគេនៅក្នុងឫសនៃដើមអូលីវដែរ ដូច្នេះ កុំអួតពីមែកឡើយ។ ប៉ុន្តែ ប្រសិនបើ អ្នកអួត មិនមែនអ្នកទេដែលចិញ្ចឹមឫស ប៉ុន្តែ ឫសទេ តើដែលចិញ្ចឹមអ្នក។
19ដូច្នេះ តើអ្នកនឹងនិយាយថា «មែកត្រូវបានកាត់ចោល ដើម្បីឲ្យខ្ញុំបានផ្សាំវិញ?»
20ពិតមែនហើយ។ ដោយសារពួកគេគ្មានជំនឿ ពួកគេបានកាត់ចេញមែន ប៉ុន្តែ អ្នកអាចឈរមាំបានដោយសារជំនឿរបស់អ្នក។ កុំមានមោទនភាពលើខ្លួនឯងខ្ពស់ពេក ផ្ទុយទៅវិញ ចូរកោតខ្លាចវិញ។
21ពីព្រោះ បើព្រះជាម្ចាស់មិនសំច័យមែកពីធម្មជាតិផង ដូច្នេះ ព្រះអង្គក៏មិនសំច័យអ្នកដែរ។
22ដូច្នេះ ចូលមើល! ពីអំពើសប្បុរស និងភាពប្រិតប្រៀនរបស់ព្រះជាម្ចាស់។ ម្យ៉ាងវិញទៀត ភាពប្រិតប្រៀបដែលមានចំពោះសាសន៍យូដាដែលដួលចុះ។ ប៉ុន្តែ មួយវិញទៀត សេចក្តីសប្បុរសព្រះជាម្ចាស់បានធ្លាក់មកលើអ្នក ប្រសិនបើអ្នក បន្តនៅក្នុងសេចក្តីសប្បុរសព្រះអង្គ។​ បើមិនដូច្នោះទេ អ្នកនឹងត្រូចកាត់ចោលដែរ។
23ចំពោះពួកគេវិញ ប្រសិនបើ ពួកគេបោះបង់ចោលភាពមិនជឿរបស់ពួកគេចេញ ពួកគេនឹងបានផ្សាំឡើងវិញ។ ព្រោះព្រះជាម្ចាស់អាចផ្សាំពួកគេម្តងទៀត។​
24ព្រោះ ប្រសិនបើ អ្នកត្រូវបានកាត់ចេញពីដើមអូលីព្រៃអាចផ្សាំបានប៉ុណ្ណឹងទៅហើយ ចុះទំរាំបើ សាសន៍យូដា ពួកគេជាមែកពីធម្មជាតិ តើពួកគេមិនងាយក្នុងការផ្សាំនឹងដើមអូលីវរបស់ពួកគេផ្ទាល់ទេឬអី?
25បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នក មិនដឹងអំពីអាថ៌កំបាំង ដើម្បីកុំឲ្យអ្នកឆ្លាតនៅក្នុងការគិតរបស់ខ្លួនឡើយ។ អាថ៌កំបាំងនេះគឺនៅក្នុងផ្នែកនៃការមានចិត្តរឹងរូសដែលកើតឡើងនៅក្នុងអ៊ីស្រាអែល រហូតទាល់តែសាសន៍ដទៃបានចូលមកគ្រប់ចំនួន។
26ដូច្នេះ ជនជាតិអ៊ីស្រាអែលទាំងអស់នឹងបានសង្គ្រោះ ដូចមានសេចក្តីចែងទុកមកថា «ព្រះនៃការប្រោសលោះចេញពីក្រុងស៊ីយ៉ូនមក។ ព្រះអង្គនឹងលុបបំបាត់អំពើទុច្ចរិតរបស់លោកយ៉ាកុប
27ហើយនេះគឺជាសម្ពន្ធមេត្រីរបស់យើងជាមួយពួកគេ នៅពេលដែលយើងនឹងដកយកអំពើបាបរបស់ពួកគេចេញ»។
28មួយវិញទៀត ទាក់ទងនឹងដំណឹងល្អ ពួកគេជាសត្រូវ​ជំនួសអ្នករាល់គ្នា។ ហើយម្យ៉ាងវិញទៀត ស្រប់ទៅតាមការជ្រើសរើសរបស់ព្រះអង្គ ពួកគេបានទទួលសេចក្តីស្រឡាញ់ដោយសារដូនតារបស់ពួកគេ។
29ព្រោះអំណោយទាន និងការត្រាស់ហៅរបស់ព្រះមិនផ្លាស់ប្រែឡើយ។
30ពីមុនអ្នកក៏ធ្លាប់មិនស្តាប់បង្គាប់ព្រះជាម្ចាស់ដែរ ប៉ុន្តែ ឥឡូវនេះ អ្នកបានទទួលព្រះគុណ ដោយសារការមិនស្តាប់បង្គាប់របស់ពួកគេ។
31ដូចគ្នានេះដែរ ឥឡូវនេះសាសន៍យូដាទាំងនេះក៏ធ្លាប់មិនស្តាប់បង្គាប់ព្រះដែរ។ ជាលទ្ធផល ដោយសារព្រះគុណបានបង្ហាញដល់អ្នក ពួកគេក៏អាចទទួលបានព្រះគុណដូចគ្នាដែរ។
32ដ្បិត ព្រះជាម្ចាស់បានបង្ខាំងមនុស្សទាំងអស់ទៅក្នុងការមិនស្តាប់បង្គាប់ ដើម្បីព្រះអង្គអាចបង្ហាញព្រះគុណដល់ម​នុស្សទាំងអស់ដែរ។
33ទាំងប្រាជ្ញា និងព្រះតម្រិះរបស់ព្រះជាម្ចាស់ជ្រៅ​ហើយធំទូលាយណាស់! គ្មាននរណាអាចដឹងពីការជំនុំជម្រះរបស់ព្រះជាម្ចាស់យ៉ាងណានោះទេ ហើយស្វែងរកផ្លូវរបស់ព្រះជាម្ចាស់យ៉ាងណាឡើយ!
34«តើអ្នកណាអាចស្គាល់ព្រះតម្រិះរបស់ព្រះអម្ចាស់បាន ឬតើអ្នកណាអាចធ្វើជាអ្នកប្រឹក្សាយោបល់់របស់ព្រះអង្គបាន?
35តើអ្នកណាថ្វាយអ្វីទៅព្រះជាម្ចាស់មុនគេ ដែលព្រះជាម្ចាស់អាចសងគាត់វិញ?
36ព្រោះអ្វីៗទាំងអស់មកពីព្រះអង្គ តាមរយៈព្រះអង្គ និងសម្រាប់ព្រះអង្គវិញ។ សូមថ្វាយសិរីល្អដល់ព្រះជារៀងរហូតតទៅ។ អាមែន។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។