1នៅពេលកូនចៀមបើកត្រាទីប្រាំពីរ នៅស្ថានសួគ៌ស្ងាត់ស្ងៀម ប្រហែលជាកន្លះម៉ោង។
2បន្ទាប់មក ខ្ញុំបានឃើញទេវតាទាំងប្រាំពីរ ឈរនៅចំពោះព្រះជាម្ចាស់ ហើយត្រែទាំងប្រាំពីរបានប្រគល់ដល់ពួកគេ។
3មានទេវតាមួយផ្សេងទៀតបានមក កាន់ពែងគ្រឿងក្រអូបមាសឈរនៅកន្លែងថ្វាយគ្រឿងក្រអូប។ មានគ្រឿងក្រអូបជាច្រើនបានប្រគល់ដល់គាត់ ដើម្បីឲ្យគាត់បានថ្វាយវាជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿនៅលើកន្លែងថ្វាយគ្រឿងក្រអូបមាស នៅខាងមុខបល័្លង្ក។
4ផ្សែងរបស់គ្រឿងក្រអូប ជាមួយនឹងសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ បានហុយឡើងនៅចំពោះព្រះជាម្ចាស់ចេញពីដៃរបស់ទេវតា។
5ទេវតាបានយកពែងគ្រឿងក្រអូប ហើយបានដក់ភ្លើងពេញពីកន្លែងថ្វាយតង្វាយ។ បន្ទាប់មក គាត់បានបោះវាចូលមកផែនដី ហើយមានផ្គរលាន់ សម្លេងសន្ធឹកនៃផ្លេកបន្ទោរ និងរញ្ជួយដីផង។
6ទេវតាទាំងប្រាំពីរ ដែលមានត្រែប្រាំពីរបានរៀបចំដើម្បីផ្លុំវា។
7ទេវតាទីមួយផ្លុំត្រែរបស់ខ្ញុំ ហើយមានព្រឹល និងភ្លើងលាយជាមួយឈាម។ ហើយបានបោះចូលមកក្នុងផែនដី ដើម្បីឲ្យឆេះផែនដីមួយភាគបី ហើយមួយភាគបីនៃដើមឈើ និងគ្រប់ទាំងស្មៅត្រូវបានឆេះ។
8ទេវតាទីពីរផ្លុំត្រែរបស់គាត់ ហើយមានអ្វីមួយឆេះដោយភ្លើងដូចជាភ្នំមួយយ៉ាងធំត្រូវបោះចូលទៅក្នុងសមុទ្រ។ មួយភាគបីនៃសមុទ្របានត្រឡប់ទៅជាឈាម
9សត្តនិករមួយភាគបីបានស្លាប់នៅក្នុងសមុទ្រ ហើយនាវាមួយភាគបីក៏ត្រូវបំផ្លាញដែរ។
10ទេវតាទីបីបានផ្លុំត្រែរបស់គាត់ ហើយមានផ្កាយមួយយ៉ាងធំធ្លាក់ពីលើមេឃមក ឆេះដូចជាចន្លុះ ធ្លាក់មកលើមួយភាគបីនៃទន្លេ និងប្រភពទឹកទាំងឡាយ។
11ផ្កាយនោះឈ្មោះថា ស្លែង។ ទឹកមួយភាគបីបានត្រឡប់ទៅជាល្វីង ហើយមានមនុស្សជាច្រើនបានស្លាប់ដោយសារទឹកដែលបានត្រឡប់ទៅជាល្វីងនោះ។
12ទេវតាទីបួនបានផ្លុំត្រែរបស់គាត់ ហើយព្រះអាទិត្យបាត់រស្មីមួយភាគបី ហើយព្រះច័ន្ទ និងផ្កាយក៏បាត់រស្មីមួយភាគបីដែរ។ ដូច្នេះ ធ្វើឲ្យងងឹតមួយភាគបី មួយភាគបីនៃថ្ងៃ ហើយមួយភាគបីនៅពេលយប់ក៏ងងឹតដែរ។
13ខ្ញុំសម្លឹងមើល ហើយបានឮឥន្ត្រីដែលកំពុងហើរនៅកណ្តាលអាកាស បន្លឺសម្លេងយ៉ាងខ្លាំងថា៖ «វេទនាហើយ វេទនាហើយ វេទនាហើយ ដល់អស់អ្នកដែលរស់នៅលើផែនដី ដោយសារត្រែរបស់ទេវតាបីទៀតនឹងត្រូវផ្លុំឡើង»។