1បន្ទាប់មក ខ្ញុំបានឃើញ នៅព្រះហស្តខាងស្តាំរបស់ព្រះអង្គដែលគង់លើបល័ង្ក មានការសរសេរនៅលើក្រាំងទាំងខាងមុខនិងខាងក្រោយ។ វាមានប្រថាប់ដោយត្រាប្រាំពីរផង។
2ខ្ញុំបានឃើញទេវតាដ៏មានអំណាចមួយ ប្រកាសដោយសម្លេងយ៉ាងខ្លាំងថា «តើនរណាស័ក្តិសមនឹងបើកក្រាំង ហើយបំបែកត្រាទាំងនេះបាន?»
3គ្មាននរណាម្នាក់នៅស្ថានសួគ៌ ឬ នៅលើផែនដី ឬនៅក្រោមផែនដី អាចបើកក្រាំង ឬ ដើម្បីអានវាឡើយ។
4ខ្ញុំយំដោយជូរល្វីងយ៉ាងខ្លាំង ដោយសារគ្មាននរណាស័ក្តិសមក្នុងការបើកក្រាំង ឬអានវាឡើយ។
5ប៉ុន្តែ មានម្នាក់ក្នុងចំណោមចាស់ទុំប្រាប់ខ្ញុំថា៖ «កុំយំអី! មើល៍!តោនៃអំបូរយូដា ឬសរបស់ស្តេចដាវីឌមានជ័យជម្នះហើយ។ លោកអាចបើកក្រាំង ហើយនិងត្រាទាំងប្រាំពីរបាន»។
6ខ្ញុំបានឃើញ ចៀមមួយឈរនៅចន្លោះបល័្លង្ក និងសត្វមានជីវិតទាំងបួន និងនៅក្នុងចំណោមចាស់ទុំផង។ មើលទៅគាត់ប្រៀបដូចជាកូនចៀមទើបគេសម្លាប់រួច។ ចៀមនោះមានស្នែងប្រាំពីរ ហើយភ្នែកក៏ប្រាំពីរដែរ ទាំងនេះគឺជាព្រះវិញ្ញាណទាំងប្រាំពីរដែលព្រះជាម្ចាស់បានចាត់ទៅពាសពេញពិភពលោកទាំងមូល។
7កូនចៀមនោះបានចេញទៅហើយចាប់យកក្រាំងនោះចេញមកនៅក្នុងព្រះហស្តស្តាំនៃព្រះដែលគង់នៅលើបល័្លង្ក។
8នៅពេលកូនចៀមនោះបានយកក្រាំងនោះមករួចហើយ សត្វមានជីវិតទាំងបួន និងចាស់ទុំទាំងម្ភៃបួនក្រាបចុះនៅចំពោះកូនចៀមនោះ។ ពួកគេម្នាក់ៗមានពិនម្នាក់មួយ ហើយមានពែងមាសដែលពេញដោយគ្រឿងក្រអូបមួយ នោះគឺជាសេចក្តីអធិស្ឋានរបស់ពួកអ្នកជឿ។
9ពួកគេច្រៀងបទថ្មី៖ «ព្រះអង្គស័ក្តិសមក្នុងការទទួលយកក្រាំង ហើយបើកត្រារបស់វា។ ដើម្បីព្រះអង្គត្រូវគេសម្លាប់ ហើយលោហិតរបស់ព្រះអង្គបានបង់ថ្លៃមនុស្សថ្វាយព្រះជាម្ចាស់ពីគ្រប់ទាំងអំបូរ ភាសា និងមនុស្ស ព្រមទាំងប្រជាជាតិផង។
10ព្រះអង្គបានធ្វើឲ្យពួកគេក្លាយជាអាណាចក្រ និងជាបូជាចារ្យដើម្បីបម្រើព្រះជាម្ចាស់នៃយើង ហើយពួកគេនឹងសោយរាជ្យនៅលើផែនដី»។
11បន្ទាប់មក ខ្ញុំបានសម្លឹងមើល ហើយបានឮសម្លេងពួកទេវតាជាច្រើននៅជុំវិញបល័្លង្ក ហើយនិងសត្វមានជីវិត ព្រមទាំងពួកចាស់ទុំផង។ ពួកទេវតាទាំងនោះមានរាប់ម៉ឺនរាប់សែន។
12ពួកគេបន្លឺសម្លេងខ្លាំងៗថា៖ «កូនចៀមដែលត្រូវគេសម្លាប់ ព្រះអង្គស័ក្តិសមនឹងទទួលព្រះចេស្តា ទ្រព្យសម្បត្តិ ប្រាជ្ញា កម្លាំង និងកិត្តិយស សិរីរុងរឿង និងការសរសើរតម្កើង»។
13ខ្ញុំបានឮសត្តនិករទាំងអស់ដែលនៅស្ថានសួគ៌ និងនៅលើផែនដី និងនៅក្រោមផែនដី ព្រមទាំងនៅក្រោមសមុទ្រ អ្វីៗទាំងអស់ដែលនៅក្នុងកន្លែងទាំងនោះ បន្លឺសម្លេងថា៖ «សូមឲ្យព្រះអង្គដែលគង់នៅលើបល័្លង្ក និងកូនចៀមបានទទួលការសរសើរតម្កើង កិត្តិយស សិរីរុងរឿង និងព្រះចេស្តា ដើម្បីគ្រប់គ្រងអស់កល្បរៀងដរាបតទៅ»។
14សត្វមានជីវិតទាំងបួននិយាយថា៖ «អាម៉ែន!» ហើយពួកចាស់ទុំក៏ក្រាបចុះ ហើយថ្វាយបង្គំ។