ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងសើដេសដូចតទៅ៖ ព្រះអង្គដែលមានវិញ្ញាណទាំងប្រាំពីររបស់ព្រះជាម្ចាស់ និងផ្កាយទាំងប្រាំពីរមានបន្ទូលថា៖ ខ្ញុំស្គាល់អ្វីដែលអ្នករាល់គ្នាបានធ្វើ។ អ្នកមានឈ្មោះថាអ្នករស់ ប៉ុន្តែ អ្នកស្លាប់ទេ។
2ចូរភ្ញាក់ឡើង ហើយចម្រើនកម្លាំងអ្វីដែលនៅសល់ ប៉ុន្តែវារៀបនឹងស្លាប់ហើយ ដោយសារខ្ញុំបានឃើញពីការប្រព្រឹត្តរបស់អ្នករាល់គ្នា មិនបានល្អត្រឹមត្រូវនៅចំពោះព្រះនេត្ររបស់ព្រះជាម្ចាស់នៃខ្ញុំឡើយ។
3ដូច្នេះ ចូរចាំ! អ្វីដែលអ្នកបានទទួល និងបានឮ។ ចូរស្តាប់បង្គាប់ ហើយប្រែចិត្តចុះ។ ប៉ុន្តែ ប្រសិនបើ អ្នកមិនភ្ញាក់ឡើងទេ ខ្ញុំមិនមកដូចជាចោរ ហើយអ្នកនឹងមិនដឹងថាខ្ញុំនឹងមកទាស់នឹងអ្នកនៅពេលណាទេ។
4ប៉ុន្តែ មានឈ្មោះមនុស្សមួយចំនួននៅក្នុងក្រុងសើដេសដែលមិនបានធ្វើឲ្យសម្លៀកបំពាក់របស់ពួកគេប្រឡាក់។ ពួកគេនឹងដើរជាមួយខ្ញុំ ស្លៀកសម្លៀកបំពាក់ពណ៌ស ដ្បិតពួកគេស័ក្តិសម។
5អស់អ្នកណាដែលមានជ័យជម្នះនឹងបានពាក់សម្លៀកបំពាក់ពណ៌ស ហើយខ្ញុំនឹងមិនលប់ឈ្មោះរបស់គេចេញពីសៀវភៅនៃជីវិតឡើយ ហើយខ្ញុំនឹងនិយាយពីឈ្មោះរបស់គាត់នៅចំពោះមុខព្រះបិតារបស់ខ្ញុំ និងនៅចំពោះមុខទេវតារបស់ព្រះអង្គដែរ។
6ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ»។
7ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងភីឡាដិលភាថា ព្រះដ៏វិសុទ្ធ និងព្រះដ៏ពិត ព្រះអង្គកាន់កូនសោររបស់ស្តេចដាវីឌ បើ ព្រះអង្គបើក គ្មាននរណាអាចបិទបានទេ ហើយបើព្រះអង្គបិទ ក៏គ្មាននរណាអាចបើកបានដែរ មានបន្ទូលដូចតទៅនេះថា៖
8«ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ។ មើល៍! ខ្ញុំបានបើកទ្វានៅចំពោះអ្នក ដែលគ្មាននរណាអាចបិទបានទេ។ ខ្ញុំដឹងថាអ្នកមានកម្លាំងខ្សោយ ប៉ុន្តែ បើអ្នកស្តាប់បង្គាប់ពាក្យរបស់ខ្ញុំ ហើយមិនបដិសេធឈ្មោះរបស់ខ្ញុំទេ។
9មើល៍! អស់អ្នកដែលជាកម្មសិទ្ធិរបស់សាតាំង អស់អ្នកដែលនិយាយថាពួកគេជាសាសន៍យូដា តែមិនមែនជាយូដាទេ ប៉ុន្តែ ពួកគេជាមនុស្សដែលកុហក។ ខ្ញុំនឹងធ្វើឲ្យពួកគេមក ហើយលុតជង្គង់ចុះនៅចំពោះមុខរបស់អ្នក ហើយពួកគេនឹងមក ដើម្បីឲ្យដឹងថា ខ្ញុំស្រឡាញ់អ្នក។
10ដោយសារអ្នកបានប្រព្រឹត្តតាមបញ្ញាត្តិរបស់ខ្ញុំក្នុងការស៊ូទ្រាំអត់ធ្មត់ ខ្ញុំនឹងការពារអ្នកនៅពេលការល្បងលនឹងមកដល់នៅក្នុងពិភពលោកនេះទាំងមូល ដើម្បីល្បងលអស់អ្នកដែលរស់នៅក្នុងផែនដីនេះ។
11ខ្ញុំនឹងមកជាឆាប់។ ចូរកាន់ខ្ជាប់អ្វីដែលអ្នកមាន ដើម្បីកុំឲ្យនរណាអាចយកមកុដចេញពីអ្នកបានឡើយ។
12ខ្ញុំនឹងតាំងអ្នកដែលឈ្នះធ្វើជាសរសរទ្រូងនៅក្នុងព្រះវិហាររបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយគាត់នឹងមិនចេញពីវាឡើង។ ខ្ញុំនឹងសរសេរព្រះនាមរបស់ព្រះជាម្ចាស់នៃខ្ញុំ ហើយឈ្មោះក្រុងរបស់ព្រះជាម្ចាស់នៃខ្ញុំ (ក្រុងយេរ៉ូសាឡឹមថ្មី ដែលមកពីព្រះជាម្ចាស់នៃស្ថានបរមសុខចុះមក) ហើយនិងឈ្មោះថ្មីរបស់ខ្ញុំនៅគាត់។
13ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។
14ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងឡៅដីសេដូចតទៅ៖ «ព្រះបន្ទូលនៃអាម៉ែន ជាបន្ទាល់ដែលអាចទុកចិត្តបាន និងពិតត្រង់ ជាអ្នកគ្រប់គ្រងលើអ្វីដែលព្រះជាម្ចាស់បានបង្កើតមក មានបន្ទូលថា៖
15«ខ្ញុំស្គាល់អ្វីដែលអ្នកបានធ្វើ ហើយដឹងថាអ្នកត្រជាក់ក៏មិនត្រជាក់ ហើយក្តៅក៏មិនក្តៅ។ ខ្ញុំចង់ឲ្យអ្នកត្រជាក់ប្រាកដជាត្រជាក់ ហើយបើក្តៅឲ្យប្រាកដជាក្តៅ!
16ដូច្នេះ ដោយសារអ្នកគ្រាន់តែក្តៅឧណ្ហៗ ក្តៅមិនក្តៅ ហើយត្រជាក់មិនត្រជាក់ ដូច្នេះ ខ្ញុំនឹងខ្ជាក់អ្នកចេញពីមាត់របស់ខ្ញុំ។
17ដ្បិត អ្នកនិយាយថា៖ «ខ្ញុំមាន ខ្ញុំមានទ្រព្យសម្បត្តិច្រើនហើយ ខ្ញុំមិនត្រូវការអ្វីទៀតឡើយ»។ ប៉ុន្តែ អ្នកមិនបានដឹងថាអ្នករងវេទនា គួរឲ្យសង្វេក ក្របំផុត ពិកាភ្នែក និងអាក្រាតផង។
18ចូរស្តាប់ដំបូន្មានរបស់ខ្ញុំ ចូរទិញមាសដែលបន្សុតដោយភ្លើង ដើម្បីឲ្យអ្នកបានក្លាយជាអ្នកមាន ហើយមានសម្លៀកបំពាក់ពណ៌ស ដើម្បីឲ្យអ្នកអាចស្លៀកពាក់ ហើយមិនបង្ហាញភាពអាម៉ាស់នៃភាពអាក្រាធរបស់អ្នក និងទិញប្រេងដាក់ភ្នែករបស់អ្នក ដើម្បីឲ្យអ្នកបានមើលឃើញ។
19ខ្ញុំហ្វឹកហ្វឺនមនុស្សគ្រប់គ្នាដែលខ្ញុំស្រឡាញ់ ហើយខ្ញុំបង្រៀនពួកគេពីរបៀបដែលពួកគេត្រូវរស់នៅ។ ដូច្នេះ ចូរមានចិត្តស្មោះត្រង់ ហើយប្រែចិត្តចុះ។
20មើល៍! ខ្ញុំកំពុងឈរនៅមាត់ទ្វារ ហើយខ្ញុំកំពុងតែគោះ។ ប្រសិនបើ នរណាដែលឮសម្លេងខ្ញុំ ហើយបើកទ្វារ ខ្ញុំនឹងចូលទៅក្នុងផ្ទះអ្នកនោះ ហើយបរិភោគជាមួយគាត់ ហើយគាត់នឹងនៅជាមួយខ្ញុំ។
21អស់អ្នកណាដែលឈ្នះ ខ្ញុំនឹងឲ្យគាត់មានសិទ្ធិអង្គុយនៅលើបល័ង្កជាមួយខ្ញុំ ដូចជាខ្ញុំបានឈ្នះដែរ ហើយបានអង្គុយនៅលើបល័ង្កជាមួយព្រះបិតារបស់ខ្ញុំដែរ។
22ចូរឲ្យអស់អ្នកដែលមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។