1«ចូរសរសេរទៅកាន់ទេវតានៃក្រុមជំនុំនៅក្នុងក្រុងអេភេសូថា៖ «នេះគឺជាព្រះបន្ទូលព្រះអង្គ ដែលបានកាន់ផ្កាយទាំងប្រាំពីរនៅក្នុងព្រះហស្តស្តាំរបស់ព្រះអង្គ និងជាព្រះជាម្ចាស់ដែលបានយាងនៅក្នុងចំណោមជើងចង្កៀងមាសទាំងប្រាំពីរថា៖
2«យើងបានដឹងពីអ្វីដែលអ្នកបានធ្វើ និងដឹងពីការខំធ្វើការយ៉ាងនឿយហត់ និងអត់ធ្មត់ស៊ូទ្រាំរបស់អ្នក។ ខ្ញុំដឹងថាអ្នកមិនអាចទប់ទល់នឹងការអាក្រក់របស់មនុស្សបានទេ។ ខ្ញុំដឹងថា អ្នកបានទទួលការល្បងល ចំពោះអស់អ្នកដែលនិយាយថាខ្លួនជា សាវ័ក ប៉ុន្តែ មិនមែនទេ ហើយអ្នកបានដឹងថាពួកគេជាមនុស្សកុហក។
3ខ្ញុំដឹងថាអ្នកបានស៊ូទ្រាំអត់ធ្មត់ ហើយអ្នកបានរងទុក្ខជាច្រើនដោយសារឈ្មោះខ្ញុំ ហើយថា អ្នកមិនមានការព្រួយបារម្ភឡើយ។
4ប៉ុន្តែ ខ្ញុំមានការមួយទាស់នឹងអ្នករាល់គ្នាពីការមួយដែលអ្នកបានបោះបង់ចោលសេចក្តីស្រឡាញ់ដើម។
5សូមចាំ ថាអ្នកបានចេញឆ្ងាយពីសេចក្តីស្រឡាញ់ប៉ុណ្ណា។ ចូរប្រែចិត្ត ហើយធ្វើការអ្វីដែលអ្នករាល់គ្នាបានធ្វើតាំងពីដំបូង។ បើអ្នករាល់គ្នាមិនប្រែចិត្តទេ ខ្ញុំនឹងមកឯអ្នករាល់គ្នា ហើយនឹងរើជើងចង្កៀងរបស់អ្នកចេញពីកន្លែងរបស់វា។
6ប៉ុន្តែ អ្នករាល់គ្នាមានការនេះ៖ គឺថាអ្នករាល់គ្នាបានស្អប់អ្វីដែលពួកនីកូឡាសបានធ្វើ ដែលខ្ញុំក៏ស្អប់ដែរ។
7ចូរឲ្យអ្នកដែលមានត្រចៀកស្តាប់អ្វី ដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ ចំពោះអ្នកដែលមានជ័យជម្នះ ខ្ញុំនឹងឲ្យសិទ្ធិទទួលទានផ្លែពីដើមនៃជីវិត ដែលនៅស្ថានសួគ៌របស់ព្រះជាម្ចាស់។
8«ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងស្មៀរណាដូចតទៅនេះ៖ នេះជាព្រះបន្ទូលរបស់ព្រះដែលជាដើម និងជាចុង ជាព្រះដែលបានស្លាប់ និងបានរស់ឡើងវិញម្ដងទៀតថា៖
9«ខ្ញុំស្គាល់ពីការឈឺចាប់ និងពីភាពក្រីក្ររបស់អ្នករាល់គ្នា ប៉ុន្តែ ជាអ្នករាល់គ្នាគឺជាអ្នកមាន។ ខ្ញុំស្គាល់ អ្នកជេរប្រមាថ ដែលនិយាយថាខ្លួនជាសាសន៍យូដា ប៉ុន្តែ ពួកគេមិនមែនជាសាសន៍យូដាទេ។ ពួកគេជាក្រុមជំនុំរបស់សាតាំងវិញ។
10កុំភ័យខ្លាចជាមួយអ្វីដែលអ្នកនឹងត្រូវរងទុក្ខឡើយ។ មើល៍! មារកំពុងចាប់អ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីធ្វើការល្បងលដល់អ្នករាល់គ្នា ហើយអ្នកនឹងរងទុក្ខអស់រយៈពេលដប់ថ្ងៃ។ ចូរស្មោះត្រង់ដល់ស្លាប់ចុះ ហើយខ្ញុំនឹងផ្តល់មកុដនៃជីវិតដល់អ្នករាល់គ្នា។
11ចូរឲ្យអ្នកមានត្រចៀកស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកណាដែលឈ្នះ នឹងមិនរងទុក្ខដោយសារសេចក្តីស្លាប់លើកទីពីរឡើយ»។
12«ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងពើកាម៉ុស ដូចតទៅនេះ៖ មានព្រះបន្ទូលរបស់ព្រះអង្គ ដែលមានដាវដ៏មុតស្រួមានមុខពីរ៖
13«ខ្ញុំដឹងថាអ្នករាល់គ្នារស់នៅកន្លែងណា គឺនៅចំបល័្លង្ករបស់សាតាំង។ លើសពីនេះ អ្នករាល់គ្នាមានចិត្តស្មោះត្រង់ចំពោះឈ្មោះខ្ញុំ។ ខ្ញុំដឹងថាអ្នករាល់គ្នាមិនបានបដិសេធជំនឿរបស់អ្នករាល់គ្នានៅក្នុងខ្ញុំទេ ទោះបីជានៅក្នុងថ្ងៃរបស់អាន់ទីប៉ាសជាអ្នកធ្វើស្មរបន្ទាល់របស់ខ្ញុំ ជាអ្នកដែលស្មោះត្រង់នឹងខ្ញុំ ជាអ្នកដែលត្រូវគេសម្លាប់នៅក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងនៅនោះ។
14ប៉ុន្តែ ខ្ញុំមានការមួយចំនួនទាស់នឹងអ្នករាល់គ្នា៖ មានអ្នកខ្លះកាន់ខ្ជាប់ជាមួយនឹងសេចក្តីបង្រៀនរបស់បាឡាម ដែលបានបង្រៀនបាឡាក់ឲ្យដាក់អន្ទាក់នៅចំពោះមុខកូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេបរិភោគអាហារថ្វាយទៅរូបព្រះ និងប្រព្រឹត្តអំពើប្រាកចាសសីលធម៌ខាងផ្លូវភេទ។
15ក៏មានអ្នកខ្លះក្នុងចំណោមអ្នករាល់គ្នាបានកាន់ខ្ជាប់តាមសេចក្តីបង្រៀនរបស់ពួកនីកូឡាសដូចគ្នាដែរ។
16ដូច្នេះ ចូរប្រែចិត្ត! ប្រសិនបើ មិនប្រែចិត្ត ខ្ញុំនឹងមកឯអ្នករាល់គ្នាជាឆាប់ ហើយខ្ញុំនឹងច្បាំងជាមួយនឹងពួកគេដោយដាវនៅក្នុងមាត់របស់ខ្ញុំ។
17អស់អ្នកដែលមានត្រចៀក ចូរស្តាប់អ្វីដែលព្រះវិញ្ញាណមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗ។ អស់អ្នកដែលឈ្នះ ខ្ញុំនឹងឲ្យនំម៉ាណាដែលលាក់ទុកដល់អ្នកនោះ ហើយខ្ញុំនឹងឲ្យគ្រួសពណ៌សដល់អ្នកនោះជាមួយនឹងឈ្មោះថ្មីសរសេរនៅលើថ្មនោះ ជាឈ្មោះដែលគ្មាននរណាស្គាល់ មានតែអ្នកទទួលវាទេទើបស្គាល់»។
18«ចូរសរសេរទៅកាន់ក្រុមជំនុំនៅក្រុងធាទេរ៉ាដូចតទៅនេះ៖ នេះគឺជាព្រះបន្ទូលរបស់បុត្រានៃព្រះជាម្ចាស់ ដែលព្រះនេត្រប្រៀបដូចជាអណ្តាតភ្លើង និងព្រះបាទប្រៀបដូចជាលង្ហិនភ្លឺរលោង
19«ខ្ញុំដឹងពីអ្វីដែលអ្នករាល់គ្នាបានធ្វើ គឺសេចក្តីស្រឡាញ់ និងជំនឿ ព្រមទាំងការបម្រើ និងការស៊ូទ្រាំអត់ធ្មត់របស់អ្នករាល់គ្នា។ ខ្ញុំដឹងថា អ្វីដែលអ្នកបានធ្វើថ្មីៗនេះច្រើនជាងអ្វីដែលអ្នកធ្វើពីដំបូងទៀត។
20ប៉ុន្តែ ខ្ញុំមានការនេះទាស់ជាមួយអ្នករាល់គ្នា អ្នកបានបណ្តោយខ្លួនទៅតាមនាងយេសិបិល ដែលហៅខ្លួនឯងថា ព្យាការានី។ ដោយសារការបង្រៀនរបស់នាង នាងបានបោកប្រាស់អ្នកបម្រើរបស់យើងឲ្យប្រព្រឹត្តអំពើប្រាកចាកសីលធម៌ខាងផ្លូវភេទ ហើយបានបរិភោគយញ្ញបូជាដែលថ្វាយដល់រូបព្រះ។
21ខ្ញុំបានផ្តល់ពេលឲ្យនាងប្រែចិត្ត ប៉ុន្តែ នាងគ្មានបំណងចិត្តប្រែចិត្តចេញពីអំពើប្រាសចាកសីលធម៌ឡើយ។
22មើល៍! ខ្ញុំនឹងធ្វើឲ្យនាងឈឺនៅលើគ្រែ ហើយអស់អ្នកដែលប្រព្រឹត្តកំផិតជាមួយនាងនៅក្នុងការឈឺចាប់យ៉ាងខ្លាំងដែរ លុះត្រាតែ ពួកគេប្រែចិត្តចេញពីការប្រព្រឹត្តរបស់នាង។
23ខ្ញុំនឹងវាប្រហារជីវិតកូនៗរបស់នាង ហើយនិងក្រុមជំនុំទាំងអស់នឹងដឹងថា ខ្ញុំគឺជាព្រះដែលឈ្វេងយល់ពីគំនិត និងដួងចិត្តរបស់មនុស្ស។ ខ្ញុំនឹងឲ្យអ្នករាល់គ្នាម្នាក់ៗទៅតាមការប្រព្រឹត្តរបស់អ្នករាល់គ្នា។
24ប៉ុន្តែ អ្នកទាំងអស់គ្នាដែលនៅក្នុងក្រុុងធាទេរ៉ា អស់អ្នកណាដែលមិនកាន់តាមសេចក្តីបង្រៀននេះ ហើយមិនបានដឹងអ្វីដែលគេហៅថាការស៊ីជម្រៅរបស់សាតាំង ខ្ញុំនិយាយទៅកាន់អ្នករាល់គ្នាថា «ខ្ញុំមិនដាក់បន្ទុកអ្វីផ្សេងទៀតមកលើអ្នករាល់គ្នាឡើយ។
25នៅក្នុងករណីណាក្តី អ្នករាល់គ្នាត្រូវកាន់ខ្ជាប់រហូតទាល់តែខ្ញុំមកដល់។
26អស់អ្នកដែលមានជ័យជម្នះ និងអស់អ្នកដែលធ្វើអ្វីដែលខ្ញុំបានធ្វើរហូតដល់ទីបំផុត ខ្ញុំនឹងឲ្យសិទ្ធិអំណាចដល់អ្នកនោះឲ្យគ្រប់គ្រងប្រជាជាតិ។
27គាត់នឹងគ្រប់គ្រងពួកគេដោយដំបងដែក គាត់នឹងកម្ទេចពួកគេដូចកម្ទេចភាជនៈធ្វើពីដីឥដ្ឋដែរ។
28ដូចដែលខ្ញុំបានទទួលពីព្រះបិតាខ្ញុំមក ខ្ញុំនឹងផ្តល់ដល់គាត់នូវផ្កាយព្រឹក។
29អស់អ្នកដែលមានត្រចៀក ចូស្តាប់អ្វីដែលព្រះវិញ្ញាណកំពុងមានបន្ទូលទៅកាន់ក្រុមជំនុំផ្សេងៗចុះ។