1ទេវតាមួយនៃទេវតាទាំងប្រាំពីរដែលបានកាន់ពែងទាំងប្រាំពីរបានមក ហើយប្រាប់មកខ្ញុំថា៖«មក ខ្ញុំនឹងបង្ហាញអ្នកពីការកាត់ទោសស្រី្តពេស្យាដ៏ល្បី ដែលអង្គុយនៅលើទឹកជាច្រើន។
2ស្តេចជាច្រើននៅលើផែនដីបានប្រព្រឹត្តអំពើអសីលធម៌ខាងផ្លូវភេទជាមួយនាង។ មនុស្សម្នារដែលរស់នៅលើផែនដីបានស្រវឹងជាមួយនឹងស្រានៃអំពើអសីលធម៌ខាងផ្លូភេទ។
3បន្ទាប់មក ទេវតាបាននាំខ្ញុំទៅទីរហោស្ថានដោយវិញ្ញាណ ហើយខ្ញុំបានឃើញស្ត្រីម្នាក់អង្គុយនៅលើសត្វមួយសម្បុរក្រហមទែង មានឈ្មោះពេញខ្លួនជាពាក្យប្រមាថព្រះជាម្ចាស់។ សត្វសាហាវនោះមានក្បាលប្រាំពីរ និងស្នែងដប់។
4ហើយស្រ្តីនោះស្លៀកសម្លៀកបំពាក់ពណ៌ស្វាយ និងក្រហមទែង ព្រមទាំងតុបតែដោយមាស ត្បូង និងគជ់ដ៏មានតម្លៃ។ នាងបានកាន់ពែងមាសនៅក្នុងដៃពេញដោយអំពើគួរស្អប់ខ្ពើម និងសេចក្តីស្មោកគ្រោកនៃអំពើអសីលធម៌ខាងផ្លូវភេទរបស់នាង។
5នៅលើថ្ងាសរបស់នាងមានសរសេរឈ្មោះដែលមានន័យអាថ៌កំបាំងថា៖ «បាប៊ីឡូនដ៏ធំ ម្តាយនៃស្ត្រីពេស្យា និងសេចក្តីស្អប់ខ្ពើមរបស់ផែនដី»។
6ខ្ញុំបានឃើញស្ត្រីនោះស្រវឹងជាមួយនឹងឈាមរបស់ពួកគេអ្នកជឿ និងឈាមរបស់ពួកអ្នកដែលជាសាក្សីរបស់ព្រះយេស៊ូ។ នៅពេលខ្ញុំបានឃើញនាង ខ្ញុំមានការងឿងឆ្ងល់យ៉ាងខ្លាំង។
7ប៉ុន្តែ ទេវតានិយាយមកកាន់ខ្ញុំថា «ហេតុអ្វីបានជាលោកងឿងឆ្ងល់ដូច្នេះ? ខ្ញុំនឹងពន្យល់អត្ថន័យដល់អ្នកពីស្រី្ត និងពីសត្វសាហាវដែលនាងកំពុងជិះ គឺជាសត្វសាហាវដែលមានក្បាលប្រាំពីរ និងស្នែងដប់។
8សត្វសាហាវដែលអ្នកបានឃើញពីមុន គ្នានទៀតនៅពេល ហើយវារៀបនឹងចេញមកពីរណ្តៅដ៏ជ្រៅ។ បន្តាប់មកវានឹងទៅកន្លែងហិនវិនាស។ អស់អ្នកដែលរស់នៅលើផែនដី អស់អ្នកដែលមិនមានឈ្មោះកត់ទុកនៅក្នុងសៀវភៅនៃជីវិត តាំងពីដើមកំណើតនៃពិភពលោកទេ ពួកគេនឹងស្រឡាំងកាំង នៅពេលពួកគេឃើញមានសត្វសាហាវដែលពីដើមមានតែឥឡូវលែងមានទៀតហើយ ប៉ុន្តែ វានឹងលេចមក។
9នេះគឺត្រូវការគំនិតដែលមានប្រាជ្ញា។ ស្រី្តអង្គុយលើក្បាលប្រាំពីរ និងភ្នំប្រាំពីរនោះ។ ពួកគេក៏ជាស្តេចទាំងប្រាំពីរដែរ។
10ស្តេចប្រាំបានដួលរលំ ហើយស្តេចមួយបានលេចមក តែស្តេចមួយអង្គនឹងមិនទាន់លេចមកទេ ពេលស្តេចនោះមកគឺសោយរាជ្យតែមួយរយៈខ្លីប៉ុណ្ណោះ។
11សត្វសាហាវដែលមានពីមុន ប៉ុន្តែ ឥឡូវនេះអត់មាន វាក៏ជាស្តេចទីប្រាំបីផងដែរ ប៉ុន្តែ ស្តេចមួយនៃស្តេចទាំងប្រាំពីរ នឹងត្រូវបំផ្លាញ។
12ស្នែងដប់ដែលអ្នកបានឃើញគឺស្តេចដប់ដែលមិនទាន់បានទទួលរាជ្យនៅឡើង ប៉ុន្តែ ពួកគេនឹងទទួលសិទ្ធិអំណាចដូចជាស្តេច ក្នុងរយៈពេលមួយម៉ោងជាមួយនិងសត្វសាហាវនោះ។
13ពួកគេមានចិត្តគំនិតតែមួយ ហើយពួកគេបានប្រគល់អំណាច និងសិទិ្ធអំណាចរបស់ពួកគេទៅឲ្យសត្វសាហាវ។
14ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងកូនចៀម។ ប៉ុន្តែ កូនចៀមនឹងយកឈ្នះពួកគេ ដោយសារព្រះអង្គគឺជាព្រះអម្ចាស់លើអស់ទាំងព្រះអម្ចាស់ ហើយជាស្តេចលើអស់ទាំងស្តេច ហើយអស់អ្នកដែលព្រះអង្គត្រាស់ហៅ និងជ្រើសរើស ព្រមទាំងអស់អ្នកដែលស្មោះត្រង់នឹងនៅជាមួយព្រះអង្គ។
15ទេវតាបានប្រាប់ខ្ញុំថា៖ «ទឹកដែលអ្នកឃើញ ជាកន្លែងដែលស្រីពេស្យាអង្គុយ គឺជាប្រជាជន បណ្តាជន និងប្រជាជាតិ ព្រមទាំងភាសាផ្សេងៗ។
16ស្នែងដប់ដែលអ្នកបានឃើញ ពួកគេ និងសត្វសាហាវនឹងស្អប់ស្រី្តពេស្យានោះ។ ពួកគេនឹងធ្វើឲ្យនាងត្រូវខ្ចាត់ព្រាត់ និងអាក្រាត ពួកគេនឹងត្របាក់លេបរូបកាយរបស់នាង ហើយពួកគេនឹងដុតនាងដោយភ្លើង។
17ដ្បិត ព្រះជាម្ចាស់បានដាក់វានៅក្នុងចិត្តរបស់ពួកគេ ដើម្បីធ្វើតាមព្រះហឫទ័យរបស់ព្រះអង្គដោយឲ្យពួកគេយល់ព្រមក្នុងការប្រគល់អំណាចរបស់ពួកគេទៅសត្វសាហាវ រហូតទាល់តែព្រះបន្ទូលរបស់ព្រះជាម្ចាស់បានសម្រេច។
18ហើយស្រ្តីដែលអ្នកឃើញគឺជាទីក្រុងដ៏ធំ ដែលគ្រប់គ្រងលើស្តេចទាំងអស់នៅលើផែនដី»។