ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 16

Read Scripture freely. Divine Threads study for this chapter is coming later.

1ខ្ញុំបានឮសម្លេងមួយយ៉ាងខ្លាំងចេញពីព្រះវិហារមក ហើយនិយាយទៅកាន់ទេវតាទាំងប្រាំពីរថា៖ «ចូរចេញទៅ ហើយចាត់នៅលើផែនដី ពែងនៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់»។
2ទេវតាទីមួយបានចេញទៅ​ ហើយចាកចេញពីពែងរបស់គាត់នៅលើផែនដី ធ្វើឲ្យមានដំបៅដ៏អាក្រក់ និងឈឺចាប់យ៉ាងខ្លាំងនៅលើមនុស្សដែលមានសញ្ញាសម្គាល់របស់សត្វសាហាវ គឺអស់អ្នកដែលថ្វាយរូបចម្លាក់របស់វា។
3ទេវតាទីពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងសមុទ្រ។ បានត្រឡប់ទៅជាឈាម ដូចជាឈាមរបស់មនុស្សស្លាប់ ហើយសត្វដែលមានជីវិតនៅក្នុងសមុទ្រទាំងអស់បានស្លាប់។
4ទេវតាទីបួនបានចាក់ពេញពីពែងរបស់គាត់ទៅក្នុងទន្លេ និងប្រភពទឹកផ្សេងៗ ហើយទន្លេង និងប្រភពទឹកផ្សេងៗនោះបានត្រឡប់ទៅជាឈាមទាំងអស់។
5ខ្ញុំបានឮទេវតារបស់ទឹកនិយាយថា៖ «ព្រះអង្គសុចរិត ព្រះអង្គមាននៅសព្វថ្ងៃ និងមាននៅតាំងពីដើម ទ្រង់វិសុទ្ធ ដ្បិតព្រះអង្គបានជំនុំជម្រះកិច្ចការទាំងនេះ។
6ដ្បិត ពួកគេបានបង្ហូរឈាមរបស់ពួកអ្នកជឿ និងពួកព្យាការី ព្រះអង្គបានឲ្យឈាមទៅពួកគេផឹក ពួកគេសមនឹងទទួលបែបនេះ»។
7ខ្ញុំបានឮសម្លេងឆ្លើយតបពីកន្លែងថ្វាយដង្វាយថា៖​ «ពិតមែនហើយ ព្រះអម្ចាស់ជាព្រះដ៏មានគ្រប់ព្រះចេស្តាអើយ សេចក្តីជំនុំជម្រះរបស់ព្រះអង្គពិតត្រង់ ហើយសុចរិត»។
8ទេវតាទីបួនបានចាកចេញពីពែងរបស់គាត់ទៅលើព្រះអាទិត្យ ហើយ ព្រះអាទិត្យបានទទួលការអនុញ្ញាតឲ្យដុតមនុស្សឲ្យខ្លោចដោយសារភ្លើង។
9ពួកគេត្រូវបានខ្លោចដោយសារកម្តៅយ៉ាងខ្លាំង ហើយពួកគេបានប្រមាថដល់ព្រះនាមរបស់ព្រះជាម្ចាស់ ដែលមានអំណាចលើគ្រោះកាចទាំងនោះ។ ពួកគេមិនបានប្រែចិត្ត ឬថ្វាយសិរីរុងរឿងដល់ព្រះអង្គទេ។
10បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់នៅលើបល័្លង្ករបស់សត្វសាហាវនោះ ហើយភាពងងឹតបានគ្របបាំងលើអាណាចក្ររបស់វា។ ពួកគេបានខាំអណ្តាតរបស់ពួកគេដោយសារតែការឈឺចាប់។
11ពួកគេបានជេប្រមាថព្រះជាម្ចាស់នៃស្ថានសួគ៌ ដោយសារតែការឈឺចាប់ និងដំបៅផ្សេងៗ ហើយពួកគេនៅតែបដិសេធមិនព្រមប្រែចិត្តចេញពីអ្វីដែលពួកគេបានធ្វើឡើយ។
12ទេវតាទីប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងទន្លេដ៏ធំគឺទន្លេ​អឺប្រាត ។ ទន្លេ​អឺប្រាតបានរីងស្ងួត ដើម្បីរៀបចំផ្លូវថ្វាយស្តេចដែលនឹងយាងមកពីទិសខាងកើត។
13ខ្ញុំបានឃើញវិញ្ញាណមិនស្អាតបីដែលមើលទៅដូចជាសត្វកង្កែបចេញមកពីមាត់របស់សត្វនាគ ចេញពីមាត់សត្វសាហាវ និងចេញពីមាត់របស់ពួកព្យាការីក្លែងក្លាយផងដែរ។
14ដ្បិតពួកវាគឺជាវិញ្ញាណរបស់អារក្សដែលធ្វើទីសម្គាល់អស្ចារ្យផ្សេងៗ។ ពួកគេបានចេញមកឯស្តេចផ្សេងៗនៅក្នុងពិភពលោកទាំងមូល ដើម្បីប្រមែលប្រមូលស្តេចទាំងនោះ ច្បាំងជាមួយព្រះជាម្ចាស់ដ៏មានគ្រប់ព្រះចេស្តានៅថ្ងៃដ៏អស្ចារ្យនោះ។
15(មើល៍! ខ្ញុំនឹងមកដូចជាចោរ! មានពរហើយ អស់អ្នកណាដែលប្រុងស្មារតី រក្សាសម្លៀកបំពាក់នៅជាប់នឹងខ្លួន ដើម្បីកុំឲ្យគាត់ចេញទៅដោយអាក្រាត ហើយពួកគេបានឃើញភាពអាម៉ាស់របស់ខ្លួនឡើយ»)។
16ពួកគេបាននាំគ្នានៅត្រង់កន្លែងមួយដែលគេហៅជាភាសាហេប្រឺថា៖ «អើម៉ា‌គេដូន»។
17បន្ទាប់មក ទេវតាទាំងប្រាំពីរបានចាកចេញពីពែងរបស់គាត់ទៅក្នុងអាកាស។ បន្ទាប់មក មានសម្លេងយ៉ាងខ្លាំងចេញពីព្រះវិហារ និងចេញពីបល័្លង្កមកថា៖ «សម្រេចហើយ!»
18មានផ្លេកបន្ទោរ ឮសូរសន្ធឹក សម្លេងផ្ទរលាន់ រញ្ជួយដីខ្លាំងជាងការរញ្ជួយដីដែលធ្លាប់កើតឡើងណាណាទាំងអស់ ចាប់តាំងពីមនុស្សមានលើផែនដីនេះ ការរញ្ជួយដីនេះ ខ្លាំងណាស់។
19ទីក្រុងដ៏ធំត្រូវបានបែកចេញជាបីចំណែក ហើយទីក្រុងរបស់ប្រជាជាតិផ្សេងៗក៏ត្រូវរលំដែរ។ បន្ទាប់មក ព្រះជាម្ចាស់បាននឹកដល់អាណាចក្របាប៊ីឡូនដ៏ធំ ហើយព្រះអង្គបានចាក់ស្រាទៅក្នុងពែងដែលធ្វើចេញពីសេចក្តីក្រោធរបស់ព្រះអង្គទៅឲ្យទីក្រុងនោះ។
20កោះទាំងឡាយបាត់ស្រមោល ហើយភ្នំទាំងឡាយក៏លែងឃើញទៀតដែរ។
21មានព្រិលទឹកកកយ៉ាងខ្លាំង គ្រាប់ព្រិលដែលធ្លាក់ពីមេឃមកលើមនុស្ស មានទម្ងន់ប្រហែលជាសែសិបប្រាំគីឡូក្រាម។ ពួកគេជេប្រមាថព្រះជាម្ចាស់ដោយព្រោះគ្រោះកាចនៃព្រិលនេះ ដ្បិត គ្រោះកាចនោះអាក្រក់ខ្លាំងណាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។