ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

វិវរណៈ 15

Read Scripture freely. Divine Threads study for this chapter is coming later.

1បន្ទាប់មក ខ្ញុំបានឃើញទីសម្គាល់ដ៏អស្ចារ្យ និងគួរឲ្យខ្លាចផ្សេងទៀតនៅស្ថានបរមសុខ គឺមានទេវតាប្រាំពីរជាមួយនឹងគ្រោះកាចទាំងប្រាំពីដែរ ដែលជាគ្រោះកាចចុងក្រោយ ដ្បិតគ្រោះកាចទាំងនោះនឹងធ្វើឲ្យសេចក្តីក្រោធរបស់ព្រះជាម្ចាស់បានសម្រេច។
2ខ្ញុំបានឃើញសមុទ្រកែវលាយជាមួយភ្លើង។ អស់អ្នកដែលឈរនៅជិតសមុទ្រនោះគឺជាអ្នកដែលមានជ័យជម្នះលើសត្វសាហាវ និងរូបចម្លាក់របស់វា ហើយយកឈ្នះលេខតំណាងឈ្មោះរបស់វាដែរ ពួកគេកាន់ពិនដែលព្រះជាម្ចាស់បានប្រទានដល់ពួកគេផង។
3ពួកគេច្រៀងចម្រៀងរបស់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះជាម្ចាស់ ជាចម្រៀងរបស់កូនចៀមថា៖ «ឱព្រះអម្ចាស់ និងព្រះដ៏មានឬទ្ធិចេស្តា ការរាជ្យកិច្ចរបស់ព្រះអង្គអស្ចារ្យ​ ហើយមហិមា ផ្លូវរបស់ព្រះអង្គសុចរិត ហើយពិតត្រង់ ព្រះអង្គជាស្តេចនៃប្រជាជាតិនានា
4ឱព្រះអម្ចាស់អើយ តើអ្នកណាមិនខ្លាចព្រះអង្គ សូមថ្វាយសិរីរុងរឿងដល់ព្រះនាមព្រះអង្គ? ដ្បិតព្រះអង្គតែមួយគត់វិសុទ្ទ។ ប្រជាជាតិទាំងអស់នឹងមក ហើយថ្វាយបង្គំនៅចំពោះព្រះអង្គ ដោយសារកិច្ចការដ៏សុចរិតរបស់ព្រះអង្គបានបើកសម្តែងហើយ»។
5បន្ទាប់ពីការទាំងនេះហើយ ខ្ញុំបានសម្លឹងមើល ហើយឃើញព្រះវិហារមានព្រះពន្លានៃបន្ទាល់បានបើកចំហនៅស្ថានបរមសុ។
6ចេញពីទីវិសុទ្ធបំផុតមានទេវតាប្រាំពីរកាន់គ្រោះកាចទាំងប្រាំពីរ។ ពួកគេបានស្លៀកពាក់ដោយក្រណាត់ឯកស ភ្លឺហើយមានខ្សែក្រវាត់នៅជុំវិញដើមទ្រូងរបស់ពួកគេ។
7សត្វមួយនៃសត្វមានជីវិតទាំងបួនបានប្រគល់ពែងមាសពេញដោយសេចក្តីក្រោធរបស់ព្រះជាម្ចាស់ទៅកាន់ទេវតាទាំងប្រាំពីរ ដែលរស់នៅអស់កល្បរៀងដរាបតទៅ។
8ព្រះវិហារបានពេញដោយផ្សែងចេញពីសិរីល្អរបស់ព្រះជាម្ចាស់ និងចេញពីអំណាចរបស់ព្រះអង្គ។ គ្មាននរណាម្នាក់អាចចូលទៅក្នុងបានទេ រហូតទាល់តែគ្រោះកាចទាំងប្រាំពីររបស់ទេវតាទាំងប្រាំពីរបានសម្រេច។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។