1ខ្ញុំបានមើល ហើយឃើញកូនចៀមឈរនៅលើភ្នំស៊ីយ៉ូន។ នៅជាមួយព្រះអង្គ ខ្ញុំឃើញមានមនុស្សដែលមានសរសេរព្រះនាមរបស់ព្រះអង្គ និងព្រះបិតារបស់ព្រះអង្គនៅលើថ្ងាស់របស់ពួកគេមានចំនួន ១៤៤០០០នាក់។
2ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ ដូចជាសម្លេងនៃទឹកជាច្រើន និងសម្លេងផ្គរលាន់យ៉ាងខ្លាំង។ សម្លេងដែលខ្ញុំបានឮដូចជាសម្លេងរបស់អ្នកលេងពិន កំពុងលេងពិនរបស់ពួកគេ។
3ពួកគេច្រៀងចម្រៀងបទថ្មី នៅចំពោះបល័្លង្ក និងនៅចំពោះសត្វមានជីវិតទាំងបួន និងពួកចាស់ទុំផង។ គ្មាននរណាអាចរៀនចម្រៀងនោះបានទេ លើកលែងតែពួកអ្នក ១៤៤០០០នាក់ ដែលបានរំដោះពីផែនដីមកទេ។
4មានម្នាក់ដែលមិនបានធ្វើឲ្យខ្លួនឯងប្រឡាក់ដោយសារស្រ្តីនោះ ដ្បិត ពួកគេបានការពារខ្លួនគេឲ្យបានបរិសុទ្ធ។ អ្នកទាំងនេះគឺជាអ្នកដែលដើរតាមកូនចៀមគ្រប់កន្លែងដែលកូនចៀមទៅ។ ពួកគេត្រូវបានរំដោះពីមនុស្សលោក ជាផលដំបូងសម្រាប់ព្រះជាម្ចាស់ និងសម្រាប់កូនចៀម។
5គ្មានការកុហករកឃើញនៅក្នុងមាត់របស់ពួកគេឡើយ ពួកគេជាមនុស្សគ្មានកំហុស។
6ខ្ញុំបានឃើញទេវតាហោះនៅលើអាកាស ដែលបានប្រកាសសារនៃដំណឹងល្អដ៏អស់កល្បជានិច្ចដល់អស់អ្នកដែលរស់នៅផែនដី ដល់គ្រប់ប្រជាជាតិអំបូរ និងភាសា និងគ្រប់ជនជាតិ។
7គាត់ប្រកាសដោយសម្លេងខ្លាំងៗថា៖ «ចូរកោតខ្លាចដល់ព្រះ អង្គនិងថ្វាយសិរីរុងរឿងអដល់ព្រះអង្គ រះដែលបង្កើតផ្ទៃមេឃ ផែនដី សមុទ្រ និងប្រភពទឹកទាំងឡាយផង»។
8ទេវតាមួយទៀត ទេវតាទីពីរ បាននិយាយបន្តថា៖ «រលំហើយ បាប៊ីឡូនដ៏ធំរលំហើយ ដែលបានបង្ខំឲ្យប្រជាជាតិនានាផឹកស្រានៃអំពើអសីលធម៌របស់នាង»។
9ទេវតាមួយទៀត ទេវតាទីបី បានមកតាមក្រោយពួកគេ និយាយជាមួយសម្លេងខ្លាំងថា៖ «ប្រសិនបើ នរណាថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយទទួលសញ្ញាសម្គាល់នៅលើថ្ងាស់ ឬនៅលើដៃរបស់ខ្លួន។
10អ្នកនោះនឹងផឹកស្រានៃសេចក្តីក្រោធរបស់ព្រះជាម្ចាស់ដូចគ្នាដែរ ហើយស្រាដែលបានចាក់នោះមិនលាយជាមួយពែងនៃសេចក្តីក្រោធរបស់ព្រះអង្គទេ។ មនុស្សដែលផឹកវា នឹងទទួលការឈឺចាប់ដោយភ្លើង និងស្ពាន់ធ័រ នៅចំពោះទេវតាដ៏វិសុទ្ធរបស់ព្រះជាម្ចាស់ និងនៅចំពោះកូនចៀម។
11ផ្សែងដែលងហុយចេញពីការធ្វើទារុណកម្មនឹងហុយឡើងរហូតអស់កល្បជានិច្ច ហើយពួកគេគ្មានការសម្រាក ទោះបើថ្ងៃឬយប់ក្តី គឺអស់អ្នកដែលថ្វាយបង្គំសត្វសាហាវ និងរូបចម្លាក់របស់វា ហើយអស់អ្នកដែលទទួលសញ្ញាសម្គាល់នៃឈ្មោះរបស់វា។
12ពេលនេះគឺជាពេលដែលពួកដ៏វិសុទ្ធត្រូវការការស៊ូទ្រាំអត់ធ្មត់ និងជំនឿ អស់អ្នកដែលស្តាប់បង្គាប់បញ្ចារបស់ព្រះ និងមានជំនឿលើព្រះយេស៊ូ។
13ខ្ញុំបានឮសម្លេងពីស្ថានសួគ៌មកថា៖ «ចូរសរសេរការនេះ៖ មានពរហើយអស់អ្នកដែលស្លាប់ គឺអ្នកដែលស្លាប់នៅក្នុងព្រះអម្ចាស់»។ ព្រះវិញ្ញាណមានបន្ទូលថា៖ «មែនហើយ ដើម្បីឲ្យពួកគេបានសម្រាកពីការធ្វើការ ដើម្បីការប្រព្រឹត្តរបស់ពួកគេនឹងតាមគេជាប់»។
14ខ្ញុំសម្លឹងមើល ហើយមានពពកពណ៌សមួយដុំ។ មានម្នាក់អង្គុយនៅលើពពកដូចជាកូនមនុស្ស។ ព្រះអង្គមានមកុដមាសនៅលើព្រះសិរសាររបស់ព្រះអង្គ ហើយមានកណ្ដៀវយ៉ាងមុតនៅក្នុងព្រះហស្តរបស់ព្រះអង្គ។
15បន្ទាប់មក មានទេវតាផ្សេងទៀតចេញពីព្រះវិហារ ហើយហៅដោយសម្លេងយ៉ាងខ្លាំង ដល់ព្រះដែលគង់នៅលើពពកថា៖ «ចូរយកកណ្តៀវ ហើយចាប់ផ្តើមច្រូតចុះ ដ្បិតដល់ពេលដែលត្រូវច្រូតហើយ ព្រោះចម្រូតនៃផែនដីទុំហើយ»។
16បន្ទាប់មក ព្រះអង្គដែលគង់នៅលើពពកបានបោះកណ្តៀវមកផែនដី ដ្បិតផែនដីបានទុំហើយ។
17ទេវតាមួយទៀតបានចេញមកពីព្រះវិហារនៅស្ថានសួគ៌ គាត់ក៏មានកណ្ដៀវមួយយ៉ាងមុតដែរ។
18ហើយក៏មានទេវតាមួយទៀតបានចេញមកពីកន្លែងថ្វាយតង្វាយគ្រឿងក្រអូប ជាអ្នកដែលមានសិទ្ធិអំណាចលើភ្លើង។ គាត់បានស្រែកឡើងដោយសម្លេងខ្លាំងទៅម្នាក់ដែលមានកណ្តៀវមុតថា៖ «ចូរយកកណ្ដៀវដ៏មុតរបស់អ្នកទៅប្រមូលចង្កោមទំពាំងបាយជូរពីចង្ការទំពាំងបាយជូរនៅផែនដី ដ្បិត ទំពាំងបាយជូររបស់ពួកគេទុំហើយ»។
19ទេវតានោះបានបោះកណ្តៀវរបស់គាត់ទៅលើផែនដី ហើយបានច្រូតកាត់ប្រមូលទំពាំងបាយជូរនៅលើផែនដី។ គាត់បានបោះវាទៅធុងបញ្ជាន់ដ៏ធំនៃសេចេក្តីក្រោធរបស់ព្រះជាម្ចាស់។
20ធុងបញ្ជាន់ទំពាំងបាយជូរនោះត្រូវបានគេយកទៅជាន់នៅខាងក្រៅក្រុងដែរ ហើយឈាមដែលចេញពីវា ឡើងរហូតដល់កម្ពស់នៃមាត់សេះ ចម្ងាយប្រមាណមួយពាន់ប្រាំមួយរយស្ដាដ។