1គាត់បានឲ្យដើមត្រែងខ្ញុំមួយ ប្រើដូចជាដំបងដើម្បីវាស់។ គាត់ប្រាប់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយវាស់ព្រះវិហារនិងកន្លែងថ្វាយតង្វាយរបស់ព្រះជាម្ចាស់ និងអស់អ្នកដែលថ្វាយបង្គំនៅក្នុងនោះ។
2ប៉ុន្តែ កុំវាស់ទីលានខាងក្រៅព្រះវិហារឡើយ ដើម្បីទីលានខាងក្រៅបានប្រគល់ឲ្យសាសន៍ដទៃហើយ។ ពួកគេនឹងជាន់ឈ្លីទីក្រុងបរិសុទ្ធអស់រយៈពេល សែសិបពីរខែ។
3ខ្ញុំនឹងធ្វើបន្ទាល់របស់ខ្ញុំទាំងពីរ ដើម្បីថ្លែងទំនាយអស់រយៈពេល ១២៦០ថ្ងៃ ស្លៀកពាក់សំពត់ធ្មៃ»។
4បន្ទាល់ទាំងពីរនេះ គឺជាដើមអូលីវពីរដើម និងជើងចង្កៀងពីរដែលឈរនៅចំពោះព្រះអម្ចាស់នៃផែនដី។
5ប្រសិនបើ អ្នកណាដែលសម្រេចចិត្តធ្វើទុក្ខដល់គេ ភ្លើងនឹងចេញពីមាត់របស់ពួកគេមកបំផ្លាញខ្មាំងសត្រូវរបស់ពួកគេ។ ប្រសិនបើ អ្នកណាចង់ធ្វើទុក្ខដល់ពួកគេនឹងត្រូវសម្លាប់ដោយរបៀបនេះឯង។
6បន្ទាល់ទាំងពីរនេះមានសិទិ្ធអំណាចបិទផ្ទៃមេឃ ដើម្បីមិនឲ្យមានភ្លៀងធ្លាក់ក្នុងពេលដែលពួកគេថ្លែងទំនាយ។ ពួកគេមានអំណាច ដើម្បីធ្វើឲ្យទឹកត្រឡប់ទៅជាឈាម និងវាយប្រហារផែនដីដោយសារគ្រោះកាចជាច្រើន តាមតែពួកគេចង់ធ្វើ។
7នៅពេលពួកគេបានបញ្ចប់ក្នុងការធ្វើបន្ទាល់របស់ពួកគេហើយមានសត្វសាហាវចេញពីទីជម្រៅមកច្បាំងជាមួយពួកគេ ពួកគេនឹងធ្វើសង្គ្រាមទាស់នឹងសត្វសាហាវនោះ។ គាត់នឹងឈ្នះពួកគេហើយសន្លាប់ពួកគេ។
8សាកសពរបស់ពួកគេនឹងដេកនៅលើផ្លូវនៃទីក្រុងដ៏ធំ (ជានិមិត្តរូបហៅក្រុងសូដុុំ និងអេស៊ីប) ជាកន្លែងដែលព្រះអម្ចាស់ត្រូវគេឆ្កាង។
9អស់រយៈពេលបីថ្ងៃកន្លះមានខ្លះមកពីគ្រប់ជនជាតិ អំបូរ ភាសានិងប្រជាជាតិនឹងមើលទៅសាកសពរបស់ពួកគេ។ គេមិនអនុញ្ញាតឲ្យបញ្ចុះសពរបស់ពួកគេនៅក្នុងផ្នូរឡើយ។
10អស់អ្នកដែលរស់នៅលើផែនដីនឹងមានអំណរ និងអបអរសាទរចំពោះការស្លាប់របស់ពួកគេ។ ពួកគេជូនកាដូរដល់គ្នាទៅវិញទៅមកដល់អស់អ្នកដែលរស់នៅលើផែនដីដោយសារព្យាការីទាំងពីរត្រូវរងទុក្ខវេទនា។
11ប៉ុន្តែ បន្ទាប់ពីបីថ្ងៃកន្លះមក ខ្យល់ដង្ហើមនៃជីវិតដែលមកពីព្រះជាម្ចាស់នឹងចូលទៅក្នុងពួកគេ ហើយពួកគេនឹងក្រោកឡើង។ អស់អ្នកដែលបានឃើញព្យាការីទាំងពីរនោះមានការភ័យខ្លាចយ៉ាងខ្លាំង។
12បន្ទាប់មក ពួកគេនឹងឮសម្លេងមួយយ៉ាងខ្លាំងពីស្ថានសួគ៌មកកាន់ពួកគេថា៖ «ចូរមកទីនេះ!» បន្ទាប់មក ពួកគេនឹងឡើងទៅក្នុងស្ថានបរមសុខនៅលើពពក ហើយសត្រូវរបស់ពួកគេនឹងសម្លឹងមើលពួកគេ។
13នៅពេលនោះ នឹងមានការរញ្ជួយដីយ៉ាងខ្លាំង មួយភាគដប់នៃក្រុងនឹងត្រូវរលំ។ មនុស្សប្រាំពីរពាន់នាក់នឹងត្រូវស្លាប់ដោយសាររញ្ជួយដីនោះ ហើយអ្នកដែលនៅរស់នឹងមានការភ័យខ្លាច ហើយនឹងថ្វាយសិរីល្អដល់ព្រះជាម្ចាស់នៃស្ថានបរមសុខ។
14ទុក្ខវេទនាទីពីរបានកន្លងផុតទៅ។ មើល៍! ទុក្ខវេទនាទីបីនឹងមកជាឆាប់។
15ទេវតាទីប្រាំពីរផ្លុំត្រែរបស់គាត់ ហើយមានសម្លេងយ៉ាងខ្លាំងពីស្ថានបរមសុខមកថា៖ «អាណាចក្ររបស់ពិភពលោកបានត្រឡប់ទៅជាអាណាចក្ររបស់ព្រះអម្ចាស់ និងរបស់ព្រះគ្រិស្តនៃយើង។ ព្រះអង្គនឹងសោយរាជ្យជារៀងរហូតតទៅ»។
16បន្ទាប់មក ពួកចាស់ទុំទាំងម្ភៃបួនដែលអង្គុយនៅលើបល័្លង្កនៅក្នុងព្រះវត្តមានរបស់ព្រះជាម្ចាស់ក្រាបមុខចុះ ថ្វាយបង្គំព្រះជាម្ចាស់។
17ពួកគេនិយាយថា «យើងអរព្រះគុណដល់ព្រះអង្គ ទ្រង់ជាព្រះអម្ចាស់ដ៏មានឬទ្ធានុភាព ជាព្រះអង្គដែលគង់នៅតាំងពីដើម ឥឡូវនេះ ព្រះអង្គបានយកអំណាចដ៏ធំរបស់ព្រះអង្គ ហើយបានចាប់ផ្តើមសោយរាជ្យ។
18ប្រជាជាតិផ្សេងៗមានកំហឹង ប៉ុន្តែ សេចក្តីក្រោធរបស់ព្រះអង្គបានមកដល់ហើយ។ ពេលវេលាដល់កំណត់ហើយ សម្រាប់ពួកអ្នកស្លាប់ដើម្បីទទួលការជំនុំជម្រះ និងសម្រាប់ផ្តល់រង្វាន់ដល់ព្យាការីជាអ្នកបម្រើរបស់ព្រះអង្គ អស់អ្នកដែលជាអ្នកជឿ ហើយអស់អ្នកដែលកោតខ្លាចដល់ព្រះនាមព្រះអង្គ ទាំងអ្នកតូច និងអ្នកធំ។ ពេលកំណត់មកដល់ហើយសម្រាប់ព្រះអង្គ ក្នុងការបំផ្លាញអស់អ្នកដែលបំផ្លាញផែនដីទាំងមូល»។
19បន្ទាប់មក ព្រះវិហារនៅក្នុងស្ថានសួគ៌ត្រូវបានបើក ហើយហឹបនៃសម្ព័ន្ធមេត្រីរបស់ព្រះអង្គបានឃើញនៅក្នុងព្រះវិហាររបស់ព្រះអង្គ។ មានផ្លេកបន្ទោរ មានសូរសន្ធឹក មានផ្គរលាន់ មានរញ្ជួយដី និងមានព្យុះព្រឹលយ៉ាងធំ។