1បន្ទាប់មកខ្ញុំបានឃើញទេវតាដ៏ខ្លាំងពូកែបានចុះមកពីស្ថានសួគ៌។ គាត់ហ៊ុំព័ទ្ធដោយពពក ហើយក៏មានឥន្ទធនូនៅពីលើក្បាលគាត់។ មុខរបស់គាត់ដូចជាព្រះអាទិត្យ ហើយជើងរបស់គាត់ដូចជាសរសរភ្លើង។
2គាត់កាន់ក្រាំងតូចមួយនៅក្នុងដៃរបស់គាត់ដែលបានបើករួចហើយ គាត់បានដាក់ជើងខាងស្តាំរបស់គាត់នៅក្នុងសមុទ្រ ហើយជើងឆ្វេងរបស់គាត់ទៅលើដី។
3បន្ទាប់មក គាត់បានស្រែកដោយសម្លេងខ្លាំងដូចជាសម្លេងតោគ្រហឹម។ នៅពេលគាត់ស្រែករួចហើយ ផ្គរទាំងប្រាំពីក៏លាន់ឮឡើងដែរ។
4នៅពេលផ្គរទាំងប្រាំពីរលាន់ឮឡើង ខ្ញុំបានរៀបនឹងសរសេរ ប៉ុន្តែ ខ្ញុំបានឮសម្លេងពីស្ថានសួគ៌ថា៖ «ចូរលាក់ទុក្ខអ្វីដែលផ្គរទាំងប្រាំពីរបាននិយាយ។ កុំសរសេរវាចុះឡើយ!»។
5បន្ទាប់មក ទេវតាដែលខ្ញុំឃើញឈរនៅលើសមុទ្រ ហើយនិងដី បានលើកដៃរបស់គាត់ឡើងទៅលើស្ថានសួគ៌។
6គាត់បានស្បថជាមួយនឹងព្រះដែលគង់នៅជារៀងរហូតតទៅ ជាព្រះដែលបានបង្កើតស្ថានសួគ៌ និងអ្វីៗទាំងអស់ដែលនៅក្នុងស្ថានសួគ៌ នៅផែនដី និងអ្វីដែលនៅក្នុងផែនដី នៅក្នុងសមុទ្រ និងអ្វីៗដែលនៅក្នុងសមុទ្រដែរ ទេវតាស្បថថា៖ «លែងពន្យាពេលទៀតហើយ។
7ប៉ុន្តែ នៅថ្ងៃដែលទេវតាទាំងប្រាំពីរផ្លុំត្រែរបស់ពួកគេ ដូច្នេះ អាថ៌កំបាំងរបស់ព្រះជាម្ចាស់នឹងត្រូវបានសម្រេច ដូចដែលទេវតានោះបានថ្លែងទៅកាន់ព្យាការី និងអ្នកបម្រើរបស់គាត់»។
8សម្លេងដែលខ្ញុំបានឮពីស្ថានបរមសុខមកកាន់ខ្ញុំម្តងទៀតថា៖ «ចូរទៅយកក្រាំងដែលបើកនៅក្នុងដៃរបស់ទេវតាដែលឈរនៅលើសមុទ្រ និងលើដីគោកមក»។
9បន្ទាប់មក ខ្ញុំបានទៅឯទេវតា ហើយប្រាប់គាត់ឲ្យប្រគល់ក្រាំងតូចនោះមកខ្ញុំ។ គាត់និយាយមកខ្ញុំថា៖ «ចូរយកក្រាំងទៅ ហើយបរិភោគវាចុះ។ វានឹងធ្វើឲ្យក្រពះរបស់អ្នកល្វីង ប៉ុន្តែ វានឹងផ្អែមនៅក្នុងមាត់របស់អ្នកដូចជាទឹកឃ្មុំ»។
10ខ្ញុំបានយកក្រាំងតូចនោះមកពីដៃរបស់ទេវតា ហើយបរិភោគវា។ វាផ្អែមដូចជាទឹកឃ្មុំនៅក្នុងមាត់របស់ខ្ញុំមែន ប៉ុន្តែ បន្ទាប់ពីខ្ញុំបរិភោគវាហើយ ក្រពះរបស់ខ្ញុំទៅជាល្វីងមែន។
11បន្ទាប់មក មានម្នាក់ប្រាប់ខ្ញុំថា៖ «អ្នកត្រូវតែថ្លែងទំនាយម្តងទៀតអំពីជាតិសាសន៍ ប្រជាជាតិ ភាសា និងស្តេចជាច្រើន»។