1មនុស្សម្នាស្គាល់ព្រះនៅស្រុកយូដា ព្រះនាមព្រះអង្គធំអស្ចារ្យនៅទឹកដីអុីស្រាអែល។
2ព្រះពន្លារបស់ព្រះអង្គស្ថិតនៅក្រុងសាឡិម ព្រះដំណាក់ព្រះអង្គស្ថិតនៅក្រុងស៊ីយ៉ូន។
3នៅទីនោះ ព្រះអង្គបានបំបាក់ព្រួញ ធ្នូ ខែល ដាវ និងអស់ទាំងសស្ត្រាវុធចម្បាំង។ សម្រាក
4ព្រះអង្គប្រកបដោយភាពរុងរឿង ហើយប្រសើរខ្ពង់ខ្ពស់ លើលជាងភ្នំរំពាទាំងប៉ុន្មាន។
5ពួកអ្នកដែលមានចិត្តក្លាហាន បានត្រឡប់ជារំពា គេបានដេកលង់លក់បាត់ស្មារតី ពួកអ្នកខ្លាំងពូកែទាំងប៉ុន្មាន មិនអាចលើកដៃច្បាំងបានឡើយ។
6ឱព្រះជាម្ចាស់នៃលោកយ៉ាកុបអើយ ពេលព្រះអង្គបន្ទោស នោះទាំងអ្នកជិះ ទាំងសេះក៏ស្រឡាំងកាំងទៅ។
7គឺព្រះអង្គ ព្រះអង្គហើយដែលគួរស្ញែងខ្លាច កាលសេចក្ដីក្រោធរបស់ព្រះអង្គឆួលឡើង តើអ្នកណាអាចឈរនៅចំពោះព្រះអង្គបាន?
8ព្រះអង្គបានប្រកាសកាត់ទោសពីស្ថានសួគ៌មក ផែនដីក៏ភ័យខ្លាច ហើយនៅស្ងៀមឈឹង
9នៅពេលព្រះក្រោកឡើងជំនុំជម្រះ ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាន នៅលើផែនដី។
10ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់នៃសេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
11ចូរបន់ព្រះអម្ចាស់ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់នោះទៅ ចូរអស់អ្នកដែលនៅជុំវិញព្រះអង្គ យកតង្វាយមកថ្វាយព្រះអង្គ ដ៏គួរស្ញែងខ្លាច។
12ព្រះអង្គកាត់វិញ្ញាណរបស់ពួកហៅហ្វាយ ហើយពួកស្ដេចនៅលើផែនដី ស្ញប់ស្ញែងព្រះអង្គ។