ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 28

Read Scripture freely. Divine Threads study for this chapter is coming later.

1សម្រាប់ព្រះអង្គ ព្រះអម្ចាស់អើយ!​ ទូលបង្គំស្រែកឡើងអង្វរ ព្រះអង្គជាថ្មដានៃទូលបង្គំ សូមកុំប្រងើយនិងទូលបង្គំធ្វើអ្វី។ ប្រសិនបើព្រះអង្គមិនឆ្លើយចំពោះ ទូលបង្គំទេ នោះទូលបង្គំនឹងចូលរួមជាមួយអ្នកទាំងនោះដែលបានបញ្ចុះក្នុងផ្នូរហើយ។
2ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីបរិសុទ្ធ របស់​ព្រះអង្គ សូម​​ព្រះ‌អង្គសណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​ផង។
3សូម​កុំរុញទូល‌បង្គំ​ចេញ​ជា​មួយ​មនុស្សពាល ឬ​ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អាក្រក់ ជា​អ្នក​ដែល​ពោល​ពាក្យមេត្រី​នឹង​អ្នក​ជិត​ខាង តែ​មាន​ពេញដោយការអាក្រក់​នៅ​ក្នុង​ចិត្ត​គេវិញ។
4សូម​ឲ្យដល់​គេ​តាម​អ្វីដែល​គេ​ធ្វើ ហើយ​តាម​សេចក្ដី​អាក្រក់​នៃ​អំពើ​ដែល​គេ​ប្រព្រឹត្ត សូម​ឲ្យ​គេ​ទទួល​តាមអំពើ​ដែល​ដៃ​របស់​គេធ្វើ សូម​តបស្នង​ឲ្យ​សម​នឹង​ទោស​របស់​គេ។
5ព្រោះ​គេ​មិន​យក​ចិត្ត​ទុក​ដាក់ នឹង​កិច្ច​ការ​របស់​ព្រះ‌អម្ចាស់ ឬ​នឹង​ស្នា​រព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទេ ព្រះ‌អង្គ​នឹង​រំលំ​គេចុះ ក៏​មិន​សង់​ឡើង​វិញ​ឡើយ។
6សូម​ថ្វាយព្រះពរដល់​ព្រះ‌អម្ចាស់! ព្រោះ​ព្រះ‌ជាម្ចាស់​ ព្រះ‌សណ្ដាប់​សំឡេងដែល​ខ្ញុំ​ទូល‌អង្វរ
7ព្រះ‌អម្ចាស់ ​ជា​កម្លាំង និង​ជា​ខែល​ការពារ​ទូលបង្គំ នោះខ្ញុំ​ទុក​ចិត្ត​ដល់​ព្រះ‌អង្គ ហើយ​ព្រះ‌អង្គ​បានជួយ​ខ្ញុំ។ ដូច្នោះ ចិត្ត​ខ្ញុំ​រីក‌រាយ​ជា​ខ្លាំង និងសរសើរតម្កើង ដោយ​បទ​ចម្រៀង​របស់​ខ្ញុំ។
8ព្រះ‌អម្ចាស់​ការពារ​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ ហើយព្រះ‌អង្គ​ជា​ទី​ពឹង​ជ្រក​ដល់​អ្នកដែល​ព្រះ‌អង្គ​បាន​ចាក់​ប្រេង​តាំង។
9សូមសង្គ្រោះប្រជារាស្រ្តរបស់ព្រះអង្គ ហើយប្រទានពរដល់​កូន​ចៅ​របស់​ព្រះអង្គ។ សូម​ធ្វើ​ជា​គង្វាល​ដល់​គេនិង​បី​ទ្រ​គេ​ជា រៀងរហូតទៅ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។