1អស់ទាំងកូនព្រះជាម្ចាស់អើយ! ចូរនាំគ្នាតម្កើងព្រះអម្ចាស់ ចូរលើកតម្កើងសិរីរុងរឿង និងតេជានុភាពរបស់ព្រះអម្ចាស់ដែរ។
2ចូរថ្វាយសិរីល្អដល់ព្រះនាមព្រះអង្គ គឺឲ្យសមនិងព្រះអម្ចាស់។ សូមថ្វាយបង្គំព្រះអម្ចាស់ ដោយពាក់គ្រឿងលម្អបរិសុទ្ធ។
3ព្រះសូរសៀងរបស់ព្រះអម្ចាស់ លាន់ឮលើផ្ទៃទឹក ព្រះជាម្ចាស់ដ៏មានសិរីល្អព្រះអង្គបញ្ចេញផ្គរលាន់ គឺព្រះអម្ចាស់គង់លើផ្ទៃទឹក។
4ព្រះសូរសៀងរបស់ព្រះអម្ចាស់មានអំណាច ព្រះ សូរសៀងរបស់ព្រះអម្ចាស់ មានពេញដោយឫទ្ធានុភាព។
5ព្រះសូរសៀងរបស់ព្រះអម្ចាស់បំបាក់ដើមតាត្រៅ គឺព្រះអម្ចាស់បំបាក់ដើមតាត្រៅនៅភ្នំល្បាណូន។
6ព្រះអង្គធ្វើឲ្យភ្នំល្បាណូនលោតដូចជាកូនគោ ហើយឲ្យភ្នំស៊ីរាន លោតដូចជាគោព្រៃស្ទាវ។
7ព្រះសូរសៀងរបស់ព្រះអម្ចាស់ធ្វើឲ្យមាន អណ្ដាតភ្លើងផុសឡើង។
8ព្រះសូរ សៀងរបស់ព្រះអម្ចាស់ កក្រើកទីរហោស្ថាន ព្រះអម្ចាស់អង្រួនទីរហោស្ថានការដេស។
9ព្រះសូរសៀងរបស់ព្រះអម្ចាស់ អង្រួនក្តាន់ញីឲ្យកើតកូន ក៏ធ្វើឲ្យព្រៃឈើជ្រុះស្លឹកអស់រលីង ហើយនៅក្នុងព្រះវិហារព្រះអង្គ អ្វីៗសព្វសារពើ ស្រែកឡើងថា «សិរិរុងរឿង!»
10ព្រះអម្ចាស់គ្រប់គ្រងលើទឹកជំនន់ ព្រះអម្ចាស់គង់ជាព្រះមហាក្សត្រ រហូតតទៅ។
11ព្រះអម្ចាស់បានប្រទានកម្លាំង ដល់ប្រជារាស្ត្រព្រះអង្គ ព្រះអម្ចាស់បានប្រទានពរ ឲ្យប្រជារាស្ត្រព្រះអង្គជាមួយសន្ដិភាព។