ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 2

Read Scripture freely. Divine Threads study for this chapter is coming later.

1តើហេតុ​អ្វី​បាន​ជា​ប្រជា‌ជាតិ​ទាំង‌ឡាយនៅក្នុងភាពវឹកវរ ហើយ​ហេតុអ្វីបានជាប្រជាជនរៀបផែនការដែលនឹង បរាជ័យនោះ?
2ពួកស្តេចនៅលើផែនដីបានរួមគ្នាជាមួយនឹងពួកអ្នកដែលមានអំណាច បះបោរហើយប្រឆាំងនឹងព្រះអម្ចាស់ ព្រមទាំងទាស់ទៅនឹងព្រះមេស្សុី ដោយពោលថា៖
3«ចូរ​យើង​នាំ​គ្នា​បំបាក់​នឹម​របស់​ព្រះអង្គ ហើយ​គ្រវែង​ច្រវាក់​របស់​ព្រះអង្គ​ចេញ​ទៅ»។
4ព្រះ‌អម្ចាស់​ដែល​គ្រង​រាជ្យ​នៅ​ស្ថាន​បរម‌សុខ ព្រះជាម្ចាស់​អស់​សំណើច និង​ចំអក​ឲ្យ​ពួក​គេ។
5ក្រោយមកព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ពួក​គេដោយ​ព្រះ‌ពិរោធ ហើយ​ធ្វើ​ឲ្យ​ពួក​គេ​ ភ័យ​តក់‌ស្លុត ដោយ‌សារ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​របស់​ព្រះអង្គ ដោយ​ព្រះ‌បន្ទូល​ថា៖
6«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើងឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង»។
7ខ្ញុំនឹង​ប្រកាស​ច្បាប់មួយ​របស់​ព្រះ‌អម្ចាស់។ ព្រះអង្គ​មាន​ព្រះ‌ បន្ទូល​មក​កាន់​ខ្ញុំ​ថា៖ «អ្នកគឺ​ជា​បុត្រ​របស់​យើង! ថ្ងៃនេះយើងបានត្រឡប់ជាឪពុករបស់អ្នក។
8ចួលសូម នោះយើង​នឹង​ប្រគល់​ប្រជា‌ជាតិ​នានា ឲ្យ​អ្នក​ទុក​ជា​មត៌ក យើង​ក៏​នឹង​ប្រគល់​ផែនដី​ទាំង​មូល ឲ្យ​អ្នកទុក​ជា​កម្មសិទ្ធិ​ដែរ។
9ព្រះអង្គ​នឹង​បង្ក្រាប​ពួក​គេ​ដោយ​ដំបង​ដែកហើយ​ព្រះអង្គ​កម្ទេច​គេ ដូច​ជាង​ស្មូន​កម្ទេច​ភាជន៍»។
10ដ្បិតពេលនេះ ស្តេចទាំងឡាយអើយ ត្រូវដឹងនិងកែតម្រូវឡើង រួមទាំងអ្នកមានអំណាចទាំងឡាយផងដែលនៅលើផែនដីនេះផង។
11ចូលថ្វាយបង្គំដល់ព្រះអម្ចាស់ដោយកោតខ្លាច ហើយមានអំណរដោយញាប់ញ័រផង។
12ចូលថើបព្រះបុត្រឬព្រះជាម្ចាស់នឹងទ្រង់ព្រះពិរោធ នោះអ្នករាល់គ្នានឹងស្លាប់ក្នុងរបៀបដែលព្រះពិរោធបានឆេះឆួលឡើងក្នុងគ្រានោះ។ មានពរហើយអស់អ្នកដែលជ្រកកោនក្រោមម្លប់បារមីរបស់ព្រះជាម្ចាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។