ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 1

Read Scripture freely. Divine Threads study for this chapter is coming later.

1មានពរហើយអ្នកដែលមិនដើរតាមដំបូន្មានរបស់មនុស្សពាល ឬឈរតាមផ្លូវជាមួយមនុស្សមានបាប ឬអង្គុយជាមួយមនុស្សដែលចំអកឡកឡាយ។
2ប៉ុន្តែរីករាយជាមួយក្រឹត្យវិន័យនៃព្រះអម្ចាស់ ហើយសញ្ជឹងគិតអំពីក្រឹត្យវិន័យ ទាំងយប់ទាំងថ្ងៃ។
3អ្នក​នោះ​ប្រៀប​បាន​នឹង​ដើម​ឈើ ដែលដុះ​នៅ​ក្បែរ​ផ្លូវ​ទឹក ដែល​ផ្ដល់​ផល​ផ្លែ​តាម​រដូវ​កាល ដែល​មាន​ស្លឹក​មិន​ចេះ​ស្លោក​ស្រពោន ការអ្វី​ដែល​គាត់​ធ្វើ​នឹង​ចម្រុង‌ចម្រើន​ឡើង។
4ការរបស់មនុស្សពាលវិញ គឺមិនដូច្នោះឡើយ តែពួក​គេ​ប្រៀប​បាន​នឹង​អង្កាម ដែល​ត្រូវ​ខ្យល់​ផាត់​បាត់​ទៅ។
5មនុស្សពាលនឹងមិនអាចឈរក្នុងថ្ងៃជំនំុជម្រះបានឡើយ ហើយ​មនុស្ស​បាប​ក៏​ពុំ​អាច​ស្ថិត​នៅ​ក្នុង​ចំណោម មនុស្ស​សុចរិត​បាន​ដែរ។
6ដ្បិតព្រះជាម្ចាស់ស្គាល់ផ្លូវរបស់មនុស្សសុចរិត ប៉ុន្តែរបស់មនុស្សពាលនឹងវិនាសអន្តរាយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។