ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 3

Read Scripture freely. Divine Threads study for this chapter is coming later.

1ព្រះអម្ចាស់ ខ្មាំង​សត្រូវ​របស់​ទូលបង្គំ​មាន​គ្នា​ច្រើន​ណាស់! ហើយ​អ្នក​ដែល​លើក​គ្នា​ប្រឆាំង​នឹង​ទូលបង្គំ ក៏​មាន​គ្នា​ច្រើន​ដែរ។
2មានមនុស្សជាច្រើននិយាយថា «គ្មានជំនួយណាមកពីព្រះជាម្ចាស់សម្រាប់គាត់ឡើយ»។ សម្រាក
3ប៉ុន្តែព្រះអម្ចាស់អើយ ព្រះអង្គគឺជាខែលការពារទូលបង្គំ ក៏ជាសិរីរុងរឿងរបស់ទូលបង្គំ ហើយព្រះអង្គគឺជាអ្នកលើកមុខទូលបង្គំឡើង។
4ខ្ញុំ​ស្រែក​ដង្ហោយ​ហៅ​រក​ព្រះ‌អម្ចាស់យ៉ាង​អស់​ពី​ដួង​ចិត្ត ហើយ​ព្រះអង្គ​ឆ្លើយ​តប​មក​ខ្ញុំ​វិញ ពី​ភ្នំ​ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ សម្រាក
5ខ្ញុំ​ទម្រេត នឹងដេក​យ៉ាង​ស្កប់​ស្កល់ ហើយ​ខ្ញុំ​ក៏បានភ្ញាក់​ឡើងវិញ​ ដ្បិត​ព្រះ‌អម្ចាស់​បានការពារខ្ញុំ។
6ទោះ​បី​មាន​មនុស្ស‌ម្នា​ដ៏​ច្រើន​អនេក‌អនន្ត លើក​គ្នា​ពី​គ្រប់​ទី​កន្លែង មក​ប្រឆាំង​នឹង​ខ្ញុំ​យ៉ាង​ណា​ក្ដីក៏​ខ្ញុំ​មិន​ភ័យ​ខ្លាច​ដែរ។
7តើនឡើង ព្រះអម្ចាស់អើយ! សូមសង្គ្រោះទូលបង្គំផង ព្រះអម្ចាស់នៃទូលបង្គំអើយ! ដ្បិតព្រះអង្គនឹងវាយពួកខ្មាំងរបស់ទូលបង្គំ ព្រះអង្គ​នឹងបំបាក់​ធ្មេញ​របស់​មនុស្ស​ពាលដែរ។
8សេចក្តីសង្គ្រោះគឺបានមកពីព្រះអម្ចាស់។ សូមឲ្យព្រះពររបស់ព្រះអង្គបានដល់ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ផង។ សម្រាក
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។