ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 13

Read Scripture freely. Divine Threads study for this chapter is coming later.

1ឱ​ព្រះ‌អម្ចាស់​អើយ! តើ​ព្រះអង្គ​នៅ​តែ​ភ្លេច​ទូលបង្គំ ដល់ពេលណា? តើ​ព្រះអង្គ​នៅ​តែ​មិន​ព្រម​ទត​មើល មក​ទូលបង្គំ​ដល់​កាល​ណា​ទៀត?
2តើ​ទូលបង្គំ​ត្រូវ​មាន​កង្វល់​ក្នុង​ចិត្ត ដល់​ពេល​ណា​ទៅ? តើ​ចិត្ត​ទូលបង្គំ​ត្រូវ​រង​ទុក្ខ​ព្រួយ ទាំង​យប់ ទាំង​ថ្ងៃ​ដល់​អង្កាល់? តើ​ខ្មាំង​សត្រូវ​មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ ដល់​កាល​ណា​ទៀត?
3សូមទូតមើលទូលបង្គំហើយឆ្លើយតបនឹងទូលបង្គំផង ឳព្រះអម្ចាស់អើយ! សូមឲ្យភ្នែកទូលបង្គំបានភ្លឺឡើង ឬទូលបង្គំដេកក្នុងសេចក្តីស្លាប់វិញ។
4កុំឲ្យខ្មាំង​សត្រូវ​របស់​ទូល‌បង្គំពោល​ថា៖ «យើងបានផ្តួលឯងហើយ» ដូច្នេះ សត្រូវរបស់ទូលបង្គំមិនអាចនិយាយថា «យើងបានយកឈ្នះលើបច្ចា‌មិត្តឡើយ» ការនេះ នឹងធ្វើឲ្យសត្រូវរីករាយ ពេលដែលទូលបង្គំដូលចុះ។
5ប៉ុន្តែ ទូល‌បង្គំ​បាន​ទុក​ចិត្ត​នឹង​សម្ព័ន្ឋមេត្រី ស្មោះត្រង់​របស់​ព្រះ‌អង្គ ចិត្ត​ទូល‌បង្គំ​នឹង​ត្រេក​អរ ព្រោះសេចក្តីសង្គ្រោះ​របស់​ព្រះ‌អង្គ។
6ទូល‌បង្គំ​នឹង​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រោះ​ព្រះ‌អង្គ​បានធ្វើការយ៉ាងសប្បុរសដល់ទូលបង្គំ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។