1ឱព្រះអម្ចាស់អើយ សូមជួយផង! ដ្បិតមនុស្សដែលកោតខ្លាចព្រះអង្គគេកំពុងតែបាត់អស់ទៅ ហើយមនុស្សស្មោះត្រង់ក៏កាន់តែបាត់បង់អស់ដែរ។
2គ្រប់គ្នានិយាយពាក្យគ្មានន័យទៅកាន់អ្នកជិតខាងខ្លួន គេនិយាយសុទ្ធតែពាក្យបញ្ចើចបញ្ចើដាក់គ្នា តែមានចិត្តមិនទៀង។
3សូមព្រះអម្ចាស់ដកពាក្យបញ្ចើចបញ្ចើពីមាត់គេទៅ ព្រមទាំងអណ្ដាតដែលអួតអាងយ៉ាងសម្បើម។
4អស់អ្នកដែលពោលថា «ដោយសារអណ្ដាតរបស់យើង យើងនឹងឈ្នះ បបូរមាត់របស់យើងស្រេចលើយើង តើអ្នកណាជាចៅហ្វាយលើយើងនោះ?»
5«ដោយការធ្វើបាបមកលើជនក្រីក្រ ដោយសារតែសម្រែកនៃអ្នកត្រូវការជំនួយ យើងនឹងតើនឡើងឥឡូវ» នេះជាព្រះបន្ទូលនៃព្រះអម្ចាស់។ «យើងនឹងដាក់ពួកគេឲ្យនៅទីសុវត្ថិភាព ដែលគេស្វែងរកនោះ»។
6ព្រះបន្ទូលរបស់ព្រះអម្ចាស់គឺបរិសុទ្ធដូចប្រាក់ដែលគេបន្សុទ្ធក្នុងឡនៅលើដី ហើយបានសម្រង់អស់ប្រាំពីរដង។
7ឱព្រះអម្ចាស់អើយ ព្រះអង្គនឹងថែពួកគេ។ ព្រះអង្គនឹងការពារយើងដែលជារាស្រ្តព្រះអង្គ ចេញពីជំនាន់មនុស្សអាក្រក់នេះតរៀងទៅ។
8មនុស្សអាក្រក់ដើរគ្រប់ទីកន្លែង កាលណាមនុស្សលើកតម្កើងសេចក្ដីអាក្រក់ឡើង។