1មនុស្សល្ងីល្ងើនិយាយក្នុងចិត្តថា «គ្មានព្រះជាម្ចាស់ទាល់តែសោះ»។ ពួកគេនាំគ្នាប្រព្រឹត្តអំពើថោកទាប និងកិច្ចការផ្សេងៗគួរឲ្យស្អប់ខ្ពើមគឺគ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ។
2ព្រះអម្ចាស់បានទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្សរកមើលក្រែងមានអ្នកណា ដែលមានគំនិតឈ្លាសវៃ ហើយស្វែងរកព្រះអង្គ។
3ពួកគេបានវង្វេងចេញឆ្ងាយ ពីព្រះជាម្ចាស់ ហើយនាំគ្នាប្រព្រឹត្តអំពើខិលខូច គ្មាននរណាម្នាក់ប្រព្រឹត្តអំពើល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង។
4ពួកគេមិនដឹងអ្វីឡើយ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ជាពួកអ្នកដែលស៊ីប្រជារាស្ត្ររបស់យើងដូចជាស៊ីនំប័ុង ហើយមិនដែលអំពាវនាវរកព្រះអម្ចាស់ឡើយ។
5ពួកគេញាប់ញ័រជាមួយនឹងការភ័យខ្លាច ដ្បិតព្រះជាម្ចាស់គង់នៅជាមួយ និងចំណោមមនុស្សសុចរិត!
6អ្នករាល់គ្នាបានធ្វើឲ្យមនុស្សក្រីក្របាត់បង់ សេចក្ដីសង្ឃឹមរបស់ខ្លួន ប៉ុន្តែ ព្រះអម្ចាស់ធ្វើជាជម្រករបស់គេវិញ។
7ឱ សូមឲ្យការសង្គ្រោះដល់ជនជាតិអុីស្រាអែលចេញពី ក្រុងស៊ីយ៉ូនមក! ពេលព្រះទ្រង់ប្រោស ឲ្យប្រជារាស្ត្រព្រះអង្គងើយមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអុីស្រាអែលរីករាយឡើង!