ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 128

Read Scripture freely. Divine Threads study for this chapter is coming later.

1មាន​ពរ​ហើយ​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​ព្រះ‌អង្គ។
2អ្នក​នឹង​បាន​បរិ‌ភោគ​ផល ចេញ​ពី​កម្លាំង​ដៃ​របស់​អ្នក អ្នក​នឹង​មាន​ពរ ហើយ​មាន​សេចក្ដី​សុខ។
3ប្រពន្ធ​របស់​អ្នក​នឹង​បាន​ដូច​ជា ដើម​ទំពាំង‌បាយ‌ជូរ​មាន​ផ្លែ នៅ​ក្នុង​ផ្ទះ​របស់​អ្នក កូន​ៗ​របស់​អ្នកនឹង​បាន​ដូច​ជា ដើម​អូលីវ​នៅ​ជុំ‌វិញ​តុរបស់​អ្នក។
4មើល៍ មនុស្ស​ដែល​កោត​ខ្លាច​ព្រះ‌អម្ចាស់ នឹងមាន​ពរបែប​នេះឯង។
5សូម​ព្រះ‌អម្ចាស់​ប្រទាន​ពរ​អ្នក​ពី​ក្រុង​ស៊ីយ៉ូន សូម​ឲ្យ​អ្នក​បាន​ឃើញ​ភាពចម្រុង​ចម្រើន របស់​ក្រុង​យេរូ‌សាឡិម អស់​មួយ​ជីវិត​របស់​អ្នក។
6សូម​ឲ្យ​អ្នក​បាន​ឃើញ​ចៅ​របស់​អ្នក​ដែរ។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អ៊ីស្រា‌អែល!
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។