ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 129

Read Scripture freely. Divine Threads study for this chapter is coming later.

1«តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង» សូម​ឲ្យ​អុីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា។
2«តាំង​ពី​ខ្ញុំ​នៅ​ក្មេង គេ​បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ជា​ច្រើន​ដង តែ​គេ​មិន​បាន​ឈ្នះ​ខ្ញុំ​ឡើយ។
3ពួក​អ្នក​ភ្ជួរ​បាន​ភ្ជួរ​លើ​ខ្នង​ខ្ញុំ គេ​បាន​ធ្វើ​គន្លងរបស់​គេ​ឲ្យ​វែង។
4ប៉ុន្ដែ ព្រះ‌អម្ចាស់សុចរិត ព្រះ‌អង្គ​បាន​ផ្ដាច់​ចំណង របស់​មនុស្ស​អាក្រក់​ចេញ។
5សូម​ឲ្យ​អស់​អ្នក​ដែល​ស្អប់​ក្រុង​ស៊ីយ៉ូន​ត្រូវ​ខ្មាស ហើយ​ត្រឡប់​ថយ​ក្រោយ​ទៅ។
6សូម​ឲ្យ​គេ​បាន​ដូច​ជា​ស្មៅ ដែល​ដុះ​នៅ​លើ​ដំបូល​ផ្ទះ ដែល​ស្វិត​ក្រៀម​ទៅ មុន​ពេល​វា​លូតលាស់​ឡើង
7ជា​ស្មៅ​ដែល​មិន​បាន​ពេញ​មួយ​ក្ដាប់ ក្នុង​ដៃ​របស់​អ្នក​ច្រូត ក៏​មិន​បាន​ពេញ​ដៃ​របស់​អ្នក ដែល​ចង​ជា​កណ្ដាប់​ដែរ។
8ហើយ​សូម​កុំ​ឲ្យអស់​អ្នក​ដែល​ដើរ​តាម​ទី​នោះ ពោល​ថា៖ «សូម​ឲ្យ​ព្រះ‌ពរ​នៃ​ព្រះ‌អម្ចាស់ ស្ថិត​នៅ​លើ​អ្នក! យើង​ឲ្យ​ពរ​អ្នក ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់»។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។