ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 127

Read Scripture freely. Divine Threads study for this chapter is coming later.

1ប្រសិន‌បើ​ព្រះ‌អម្ចាស់មិន​សង់​ផ្ទះ​ទេ អស់​អ្នក​ដែល​សង់​នឹង​ធ្វើ​ការ​ជា​ឥត​ប្រយោជន៍។ ប្រសិន‌បើ​ព្រះ‌អម្ចាស់​មិន​ថែ‌រក្សា​ទី​ក្រុង​ទេ អ្នក​យាម​ល្បាតនឹង​ខំ​ប្រឹង​យាម ជា​ឥត​ប្រយោជន៍។
2ការ​ដែល​អ្នក​រាល់​គ្នា​ក្រោក​ឡើង​តាំង​ពី​ព្រលឹម ហើយ​ក្រ​ចូល​ដេក​នៅ​ពេល​យប់ ព្រម​ទាំង​ខំ​ប្រឹង​រក​ស៊ីចិញ្ចឹម​ជីវិត​យ៉ាង​ពិបាក នោះ​ជា​ការ​ឥត​ប្រយោជន៍ ដ្បិតព្រះ‌អង្គ​ប្រោស​ប្រទាន​ឲ្យ​ពួក​ស្ងួន‌ភ្ងារបស់​ព្រះ‌អង្គបាន​ដេក​លក់។
3មើល៍ កូន​ចៅ​ជា​មរតក​មក​ពី​ព្រះ‌អម្ចាស់ ហើយ​ផល​ដែល​កើត​ពី​ផ្ទៃ ជា​រង្វាន់​ដែល​ព្រះ‌អង្គ​ប្រទាន។
4កូន​ប្រុស​ៗដែល​កើត​មក​កាល​ឪពុក​នៅ​ក្មេង នោះប្រៀប​ដូច​ជា​ព្រួញ នៅ​ក្នុង​ដៃ​របស់​មនុស្ស​ខ្លាំង​ពូកែ។
5មាន​ពរ​ហើយអ្នក​ណា ដែល​មានព្រួញ​ពេញ​បំពង់។ ​អ្នក​នោះ​និយាយ នឹង​ខ្មាំង​សត្រូវ​នៅ​មាត់​ទ្វារ​ក្រុង គេ​នឹង​មិន​ត្រូវ​ខ្មាស​ឡើយ។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។