ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 126

Read Scripture freely. Divine Threads study for this chapter is coming later.

1កាល​ព្រះ‌អម្ចាស់​បាន​លើក​មុខ ក្រុង​ស៊ី​យ៉ូន​ឡើង​វិញ យើង​រាល់​គ្នា​បាន​ដូច​ជា​មនុស្ស ដែល​យល់‌សប្តិ។
2ក្រោយមក មាត់​យើង​បាន​ពេញ​ដោយ សំណើចក្អាក​ក្អាយ ហើយ​អណ្ដាត​យើង​ក៏​ពេញ​ដោយ សម្រែកអរ​សប្បាយ នោះ​ក្នុង​ចំណោម​ជាតិត​សាសន៍​នានា មាន​គេ​ពោល​ថា «ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ យ៉ាង​ធំ​សម្រាប់​ពួកគេ»។
3ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​យ៉ាង​ធំសម្រាប់​យើង​មែន ហើយ​យើង​ក៏​អរ​សប្បាយ!
4​ព្រះ‌អម្ចាស់​អើយ សូមលើកមុខ​យើង​ខ្ញុំឡើង​វិញ ដូច​ជា​ទឹក​ជ្រោះ​នៅ​តំបន់​ណេកិប​ផង។
5អស់​អ្នក​ដែល​សាប‌ព្រោះទាំង​ស្រក់​ទឹក​ភ្នែក គេនឹង​ច្រូតបាន​វិញ​ទាំង​សម្រែក​អរ​សប្បាយ។
6អ្នក​ដែល​កណ្ដៀត​ពូជ​សម្រាប់​សាប​ព្រោះ ចេញ​ទៅ​ទាំង​យំ គេ​នឹង​វិល​ត្រឡប់​មក​វិញ ទាំង​សម្រែក​អរ​សប្បាយ ព្រម​ទាំង​យក​កណ្ដាប់​មកជាមួយ​ផង។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។