ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 125

Read Scripture freely. Divine Threads study for this chapter is coming later.

1អស់​អ្នក​ដែល​ទុក​ចិត្ត​ដល់​ព្រះ‌អម្ចាស់ ប្រៀប​ដូច​ជា​ភ្នំ​ស៊ីយ៉ូនដែល​មិន​អាច​រង្គើ​បាន​ឡើយ គឺ​នៅ​ជាប់​ជា​រៀង​រហូត។
2មាន​ភ្នំ​នៅ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​យេរូ‌សាឡិម​យ៉ាង​ណា ព្រះ‌អម្ចាស់ក៏​គង់​នៅ​ព័ទ្ធ​ជុំ‌វិញ ប្រជា‌ រាស្ត្រ​របស់​ព្រះ‌អង្គ ចាប់​តាំង​ពី​ឥឡូវ​នេះ រហូត​អស់‌កល្ប​តទៅ យ៉ាង​នោះ​ដែរ។
3ដ្បិត​ដំបង​នៃ​សេចក្ដី​អាក្រក់នឹង​មិន​ស្ថិត ​លើ​ទឹកដិ​ដែល​ជា​ចំណែក របស់​មនុស្ស​សុចរិត​ឡើយប្រយោជន៍​កុំ​ឲ្យ​មនុស្ស​សុចរិត លូក​ដៃទៅ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។
4ព្រះ‌អម្ចាស់អើយ សូម​សម្ដែង​សេចក្ដី​ល្អ ដល់​អស់​អ្នក​ដែល​ជា​មនុស្ស​ល្អ និង​ដល់​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់​ផង។
5ប៉ុន្ដែ អស់​អ្នក​ដែល​ងាក​ទៅរក ផ្លូវ​វៀចវេរ​របស់​ខ្លួន​វិញ ព្រះ‌អម្ចាស់​នឹង​នាំ​គេ​ចេញ​ទៅ ជា​មួយ​ពួក​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ សូម​ឲ្យ​សេចក្ដី​សុខ​គ្រប​ដណ្ដប់​លើ​អុីស្រា‌អែល!
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។