ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 124

Read Scripture freely. Divine Threads study for this chapter is coming later.

1«ប្រសិន‌ បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ» សូម​ឲ្យ​អុីស្រា‌អែល​ពោល​តាម​ឥឡូវ​នេះ​ថា
2«ប្រសិន‌បើ​មិន​មែន​ជា​ព្រះ‌អម្ចាស់ ដែល​កាន់​ខាង​យើង​ទេ​នោះ ពេល​ខ្មាំង​សត្រូវ​បាន​លើក​គ្នា​ទាស់​នឹង​យើង
3នោះ​គេ​ច្បាស់​ជា​នឹង​លេប​យើង​ទាំង​រស់​មិន​ខាន នៅ​ពេល​កំហឹង​របស់​គេ​ឆួល​ឡើង​ទាស់​នឹង​យើង។
4ទឹក​ជំនន់​ច្បាស់​ជា​បោស​យើង​ទៅ​បាត់ ទឹក​ជ្រោះ​នឹង​គ្រប​លើ​យើង។
5ហើយ​ទឹក​គួច​យ៉ាង​ខ្លាំង​ក៏​នឹង​ពន្លិច​យើង​ទៅ​ដែរ»។
6សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ព្រះ‌អង្គ​មិន​បាន​ប្រគល់​យើង​ជា​រំពា ទៅ​ឲ្យ​ធ្មេញ​របស់​គេ។
7យើង​បាន​រួច​ផុត ដូច​បក្សី​រួច​ពី​អន្ទាក់​របស់​ព្រាន គឺ​អន្ទាក់​គេ​បាន​ធ្លុះ​ធ្លាយ ហើយ​ក៏​យើង​បាន​រួច​ផុត។
8ជំនួយ​របស់​យើង គឺ​នៅ​ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។