ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 123

Read Scripture freely. Divine Threads study for this chapter is coming later.

1​ព្រះ‌អង្គ​ដែល​សោយ​រាជ្យ​នៅ​ស្ថាន‌សួគ៌​អើយ ទូល‌បង្គំ​ងើប​ភ្នែក​ឡើង​សម្លឹង​ទៅ​ព្រះ‌អង្គ។
2មើល៍ ភ្នែក​របស់​ពួក​ទាសា សម្លឹង​មើល​ដៃ​ចៅ‌ហ្វាយ​ខ្លួន ហើយ​ភ្នែក​របស់​ទាសី​សម្លឹង​មើល​ដៃ ចៅ‌ហ្វាយ​ស្រីរបស់​ខ្លួន​យ៉ាង​ណា នោះ​ភ្នែក​យើង​ខ្ញុំ​ក៏​សម្លឹង​មើល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​យ៉ាង​នោះ​ដែរ រហូត​ដល់​ព្រះ‌អង្គ​ប្រោស​មេត្តា​ដល់​យើង។
3​ព្រះ‌អម្ចាស់​អើយ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ សូម​មេត្តា​ប្រោស​យើង​ខ្ញុំ​ផង ដ្បិត​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់ នឹង​ការ​មើល‌ងាយ​ខ្លាំង​ណាស់។
4ព្រលឹង​យើង​ខ្ញុំ​ឆ្អែត​ឆ្អន់​នឹង​ការ​ចំអក របស់​មនុស្ស​ដែល​មិន​ចេះខ្វល់ និង​ការ​មើល‌ងាយ​របស់​មនុស្ស​ អំនួត​ខ្លាំង​ណាស់។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។