1ខ្ញុំយកព្រះអម្ចាស់ជាទីពឹងជ្រក តើអ្នកអាចនិយាយមកខ្ញុំបែបនេះវិញ «ចូររត់ទៅឯភ្នំរបស់ឯង ដូចជាសត្វហើរចុះ?»
2ដ្បិតមើល៍! ពួកមនុស្សពាលគេយឹតធ្នូ គេដំឡើងព្រួញនៅជាប់នឹងខ្សែ ដើម្បីបាញ់ពីទីងងឹត ចំអស់អ្នកដែលមានចិត្តទៀងត្រង់។
3ដ្បិត បើគ្រឹះត្រូវបំផ្លាញ នោះតើមនុស្សសុចរិតនឹងអាចធ្វើអ្វីបាន?
4ព្រះអម្ចាស់គឺគង់នៅក្នុងព្រះវិហារដែលបរិសុទ្ធ ព្រះនេត្រព្រះអង្គទតមើល ត្របកព្រះនេត្រទ្រង់ពិចារណា មើលពីកូនចៅនៃមនុស្សជាតិ។
5ព្រះអម្ចាស់ល្បងលមនុស្សសុចរិត ហើយនិងមនុស្សពាលដែរ តែព្រះអង្គមានព្រះអង្គស្អប់មនុស្ស ដែលចូលចិត្តធ្វើអំពើឃៅរឃៅ។
6ព្រះអង្គដាក់ទោសមនុស្សពាល ដោយធ្វើឲ្យមានរងើកភ្លើង និងស្ពាន់ធ័រ បង្អុរចុះមកលើពួកគេដូចជាភ្លៀង ហើយសូមឲ្យខ្យល់ក្ដៅ បក់បោកមកលើពួកគេដែរ។
7ដ្បិតព្រះអម្ចាស់ទ្រង់សុចរិត ព្រះអង្គសព្វព្រះហឫទ័យនឹងកិច្ចការណាដែលសុចរិត។ មនុស្សមានចិត្តទៀងត្រង់មុខជាបានឃើញព្រះភ័ក្ត្ររបស់ព្រះអង្គ។