ព្រះគម្ពីរខ្មែរ Unlocked Literal Bible (KMULB2021)

ទំនុកតម្កើង 114

Read Scripture freely. Divine Threads study for this chapter is coming later.

1កាល​អុីស្រា‌អែលចាក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​កាល​ពូជ‌ពង្ស​របស់​យ៉ាកុប ចាក​ចេញ​ពី​ជនជាតិ​មួយ ដែល​មាន​ភាសា​ចម្លែក
2យូដា​បាន​ត្រឡប់​ជា​ទី​បរិសុទ្ធ​ គឺ​អុីស្រា‌អែល​ជានគរ​របស់​ព្រះ‌អង្គ។
3សមុទ្រ​បាន​ឃើញ ហើយ​ក៏​រត់​បាត់​ទៅ ទន្លេ​យ័រដាន់​ក៏​ដក​ថយ។
4ភ្នំ​ធំៗ​នាំ​គ្នា​លោត​ដូច​ចៀម​ឈ្មោល ហើយ​ភ្នំ​តូចៗ​ដូច​កូន​ចៀម។
5ឱ​សមុទ្រ​អើយ ហេតុ​អ្វី​បាន​ជា​រត់​គេច​ដូច្នេះ? ឱ​ទន្លេ​យ័រដាន់​អើយ ហេតុ​អ្វី​បាន​ជា​ដក​ថយ?
6ឱ​ភ្នំ​ធំៗ​អើយ ហេតុ​អ្វី​បាន​ជា​ឯង​លោត​ដូច​ចៀម​ឈ្មោល ឱ​ភ្នំ​តូចៗ​អើយ ហេតុ​អ្វី​បាន​ជា​លោត ដូច​កូន​ចៀម​ដូច្នេះ?
7ឱ​ផែនដី​អើយ ចូរ​ញ័រ​រន្ធត់​នៅ​ចំពោះ​ព្រះ‌អម្ចាស់ គឺ​នៅ​ចំពោះ​ព្រះ​របស់លោក​យ៉ាកុប។
8​ព្រះជាម្ចាស់​ដែល​ធ្វើ​ឲ្យ​ថ្ម​ដា​ប្រែ​ទៅ​ជា​ត្រពាំង​ទឹក គឺ​ធ្វើ​ឲ្យ​ថ្ម​ដ៏​រឹង​ទៅ​ជាប្រភព​ទឹក។
ព្រះគម្ពីរខ្មែរ — Unlocked Literal Bible (KMULB2021) © Wycliffe Associates. អត្ថបទព្រះគម្ពីរនេះមានអាជ្ញាបណ្ណ CC BY-SA 4.0. ប្រភពដើម / Original source. ការបង្ហាញត្រូវបានកែសម្រួលជាជួរខគម្ពីរ ដោយរក្សាពាក្យដើម និងលេខខគម្ពីរ។ ការកែសម្រួលអត្ថបទគម្ពីរនេះនៅតែស្ថិតក្រោម CC BY-SA 4.0។ មេរៀន Divine Threads ត្រូវបាននិពន្ធដោយឡែក។